Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៩៦- ខ្ញុំបាទឆ្ងល់ថា ហើយអ្វីបានជាខ្នាតផែនទី១/១០០.០០០ របស់ប្រទេសយើងបង្កើតបញ្ហា ? តើការពិតតម្រូវឲ្យមានជំនួយពីអង្គការសហប្រជាជាតិដែរឬទេ ?

២៩៧- តើបក្សសម្ព័ន្ធសំដៅលើអង្គការចាត់តាំងអ្វ​ី ? ឧទាហរណ៍ បក្សសម្ព័ន្ធយោធា បក្សសម្ព័ន្ធក្នុងមនោគមវិជ្ជាសង្គមនិយម ឬសេរីនិយម ?

២៩៨- ខ្ញុំធ្ងល់ថា ហេតុអ្វីបានឈ្មួញលក់ដូរទំនិញគ្រប់បែបយ៉ាងតាមចិត្ត បានន័យថា ហាងឆេងនៅលើមាត់ចុះហេតុអ្វីបានជារដ្ឋព្រងើយកន្តើយមិនកំណត់តម្លៃឲ្យបានច្បាស់លាស់ទៅលើមុខទំនិញនីមួយៗ ? តើចំណុចណាមួយដែលចែងថា រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ?

២៩៩- ករណីលិខិតបទដ្ឋាន សារាចរ ប្រកាសនានាមានបដិវាទកម្ម ឬបដិបញ្ញត្តិនឹងច្បាប់មានឋានានុក្រមធំជាង តើករណីនេះទាក់ទងនឹងសមត្ថកិច្ចណា?

៣០០- ចំពោះក្រមរដ្ឋប្បវេណីថ្មី និងក្រមព្រហ្មទណ្ឌថ្មី ហេតុអ្វីរង់ចាំរយៈពេល ១ឆ្នាំទើបអនុវត្ត ?

ចម្លើយ

២៩៦- ខ្នាតផែនទីនៃព្រះរាជាណាចក្រកម្ពុជា គឺមានចែងនៅមាត្រា២ នៃរដ្ឋធម្មនុញ្ញ ។ ដូច្នេះ ខ្នាតផែនទីនេះ គឺជាខ្នាតត្រឹមត្រូវតាមច្បាប់ ។ បញ្ហាដែលកើតមានជាមួយខ្នាតផែនទីនេះ គឺកើតចេញពីមនុស្សទេ ដែលជាអ្នកបង្កបញ្ហា ដូចជាបញ្ហាព្រំដែននៅភាគខាងលិចសព្វថ្ងៃ គឺកើតចេញពីអ្នកដឹកនាំនៅទីក្រុងបាងកកទេ ដែលបានលួចគូសផែនទីឯកភាពភាគី ដោយសារតែមហិច្ឆតាចង់បានទឹកដី ។ ចំពោះសំណួរថា តើត្រូវការជំនួយពីអង្គការសហប្រជាជាតិឬយ៉ាងណានោះ យើងត្រូវចាំមើលសិន ពីព្រោះជាបឋមយើងត្រូវដោះស្រាយបញ្ហាដោយទ្វេភាគីសិន ។

២៩៧- ពាក្យនេះកើតឡើងនៅក្នុងសម័យសង្រ្គាមត្រជាក់ ដូចជានៅអាស៊ីអាគ្នេយ៍ មានបក្សសម្ព័ន្ធមួយហៅថា បក្សសម្ព័ន្ធសេអាតូ ជាបក្សសម្ព័ន្ធយោធាមួយដែលសហរដ្ឋអាមេរិចបង្កើត ហើយនៅអឺរ៉ុបខាងជើងគឺអូតង់ ។ ចំណែកឯនៅខាងប្លុកសូវៀត មានបក្សសម្ព័ន្ធវ៉ាសូវី ដែលបានរំលាយខ្លួនហើយក្រោយពីការបញ្ចប់សង្រ្គាមត្រជាក់ ។

២៩៨- ការលូកដៃចូលរបស់រដ្ឋក្នុងការកំណត់ថ្លៃលើទំនិញធ្វើឲ្យសេដ្ឋកិច្ចនោះលែងជាសេដ្ឋកិច្ចទីផ្សារហើយ ។ ការធ្វើបែបនេះហៅថា​សេដ្ឋកិច្ចប្រមូលផ្តុំ ឬសេដ្ឋកិច្ចសង្គមនិយម ។

២៩៩- បើក្នុងអំណាចនីតិប្រតិបត្តិ គឺរាជរដ្ឋាភិបាលដោះស្រាយនៅក្នុងគណៈរដ្ឋមន្ត្រី ។

៣០០- ហ្នឹងគេហៅថាសម័យអន្តរកាលពីការអនុវត្តច្បាប់ដែលកំពុងចូលជាធរមានទៅទទួលយកក្រមរដ្ឋប្បវេណីថ្មី និង ក្រមព្រហ្មទណ្ណថ្មីមកអនុវត្ត ត្រូវមានរយៈកាលមួយដើម្បីអប់រំដល់មន្ត្រីយុត្តិធម៌ ចៅក្រម ព្រះរាជអាជ្ញា ប្រជាជន និងមន្ត្រី មុននឹងអនុវត្ត ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login