គោលបំណងនៃការដាក់ទោសមាន៣យ៉ាងគឺ ៖
- គោលបំណងនៃការបំភិតបំភ័យ ៖ ការដាក់ទោសលើចារីបណ្ដាលឲ្យជនដ៏ទៃទៀតដែលមានបំណងប្រព្រឹត្តបទល្មើស ខ្លាចរអាលែងហ៊ានប្រព្រឹត្តទៀត ចំណែកឯជនមិនទាន់ប្រព្រឹត្តក៏មានការភ័យខា្លច ចឹងប្រព្រឹត្តបទល្មើសដែរ។
- គោលបំណងនៃការសងប្រាក់ ៖ ការធ្វើបែបនេះក្នុងគោលបំណងធ្វើឱ្យការឈឺចាប់ខាងផ្លូវចិត្តរបស់ជនរងគ្រោះមានការធូរស្បើយ និងមតិសាធារណៈបានងាប់ស្ងប់ទៅវិញ ។
- គោលបំណងនៃការអប់រំកែប្រែ ៖ ការអប់រំជាថ្នាលបណ្តុះពុទ្ធិ អប់រំស្មារតី តាមសភាវៈផ្លូវចិត្តរបស់ជនល្មើសដើម្បីដាស់សតិរបស់ជននោះឲ្យមានស្មារតីភ្ញាក់រលឹក ខិតខំហាត់ពត់លត់ដំ សិក្សារៀនសូត្រអប់រំខ្លួនឲ្យប្រែក្លាយជាពលរដ្ឋល្អ ដែលមានប្រយោជន៍ដល់សង្គម ។