ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦៦- តើតួនាទីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងមានអ្វីខ្លះ ?
៦៧- តើព្រះរាជអាជ្ញាអាចធ្វើការរំលត់បណ្ដឹងអាជ្ញាក្នុងលក្ខខណ្ឌអ្វីខ្លះ ?
៦៨- តើសេចក្ដីសម្រេចក្នុងការចោទប្រកាន់មានអ្វីខ្លះ ? ចូររៀបរាប់ ។
៦៩- តើមុខងារអង្គការអយ្យការមានអ្វីខ្លះ ? ចូររៀបរាប់ ។
៧០- តើលក្ខណៈសម្បត្តិរបស់ចៅក្រមមានអ្វីខ្លះ ? ចូររៀបរាប់ ។
ចម្លើយ
៦៦- តួនាទីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងដូចជា ៖
ព្រះរាជអាជ្ញា ទទួលបណ្ដឹងទាមទារ ឬបរិហារពី ៖
- នគរបាលយុត្តិធម៌
- ជនរងគ្រោះ
ព្រះរាជអាជ្ញាថ្លឹងថ្លែងអំពីចំណាត់ការលើពាក្យប្ដឹង និងពាក្យបរិហារដែលខ្លួនបានទទួលដោយផ្ទាល់ ឬដែលមន្រ្ដីនគរបាលយុត្តិធម៌បញ្ជូនមក ។
នៅពេលព្រះរាជអាជ្ញា ទទួលពាក្យបណ្ដឹងទាមទារ ឬបណ្ដឹងបរិហារ ដែលខ្លួនបានទទួលតាមរយៈមន្រ្ដីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញាត្រូវចុះ ឬបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាមួយឱ្យចុះពាក្យបណ្ដឹងក្នុងបញ្ជីនៃពាក្យបណ្ដឹងជាបន្ទាន់ ទោះជាបទល្មើសជាក់ស្ដែងក្ដី ឬមិនជាក់ស្ដែងក្ដីវាខុសគ្នាត្រង់ថា មានខ្លួនជនជាប់សង្ស័យ ឬគ្មាន ។ បើសិនជាបទល្មើសជាក់ស្ដែងមានខ្លួនជនជាប់សង្ស័យព្រះរាជអាជ្ញាអាចសួរចម្លើយបាន ដោយគាត់អាចបង្គាប់ឱ្យក្រឡាបញ្ជីអយ្យការណាម្នាក់ សួរនាំយកចម្លើយជំនួសខ្លួន ហើយព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដោយចុះលេខពិសេស ហើយបញ្ជូនទៅប្រធានតុលាការ ដើម្បីចាត់ចៅក្រមស៊ើបសួរ ។ បើសិនគ្មានជនជាប់សង្ស័យទេ ក្រោយពីទទួលសំណុំរឿងពីមន្រ្ដីនគរបាលយុត្តិធម៌មកនោះ ព្រះរាជអាជ្ញា ត្រូវធ្វើការស៊ើបសង្កេតបឋមរកវិមតិសង្ស័យតទៅទៀតនូវតម្រុយចំណុចត្រង់ណាដែសង្ស័យ ដើម្បីធ្វើការចោទប្រកាន់ដោយសាកសួរ ដើមបណ្ដឹងរដ្ឋប្បវេណី ជនរងគ្រោះ ឬសាក្សី ។ ការផ្ដើមចោទប្រកាន់មិនទាន់ស្ថាពរទេ ហើយធ្វើការផ្ដើមចោទប្រកាន់ដោយតម្រុយទៅចៅក្រមស៊ើបសួរ ។ កាលណាបានដឹងអំពីអំពើដែលអាចជាបទឧក្រិដ្ឋ បទជ្ឈឹម ឬបទលហុ មន្រ្ដីនគរបាលយុត្តិធម៌ អាចធ្វើការស៊ើបអង្កេតបឋមដោយខ្លួនឯង ឬតាមការសុំរបស់ព្រះរាជអាជ្ញា ។
៦៧- ព្រះរាជអាជ្ញា អាចធ្វើការរំលត់បណ្ដឹងអាជ្ញាបានដែរ ក្នុងលក្ខខណ្ឌដូចខាងក្រោមនេះ ៖
៦៨- សេចក្ដីសម្រេចក្នុងការចោទប្រកាន់មានដូចជា ៖
ក-បើកការស៊ើបសួរ
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ គឺជាដីកាដែលព្រះរាជអាជ្ញាប្ដឹងទៅចៅក្រមស៊ើបសួរឱ្យធ្វើការស៊ើបសួរលើអង្គហេតុដែលមានចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ។ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរត្រូវមាននិទ្ទេសដូចកំណត់ក្នុងមាត្រា ៤៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌពោលគឺ ៖
ខ-ការបញ្ជូនទៅជំនុំជម្រះផ្ទាល់
ក្នុងករណីនេះ ព្រះរាជអាជ្ញា ចេញដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ហើយការបញ្ជូនទៅជំនុំជម្រះផ្ទាល់នេះអាចធ្វើបានតែចំពោះបទល្មើសមជ្ឈិមជាក់ស្ដែង និងបទល្មើសលហុតែប៉ុណ្ណោះ ។
គ-នីតិវិធីបង្ហាញខ្លួនភ្លាម ប្រសិនបើលក្ខខណ្ឌនៃមាត្រ ៤៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌត្រូវបានបំពេញ ព្រះរាជអាជ្ញាអាចប្រើប្រាស់នីតិវិធីនេះបាន ដោយគ្រាន់តែធ្វើកំណត់ហេតុប៉ុណ្ណោះ ពុំមានចេញដីកាសន្និដ្ឋានអ្វីទេ ។ លក្ខខណ្ឌដែលអាចឱ្យប្រើប្រាស់នីតិវិធីនៃការបង្ហាញខ្លួនភ្លាមបាន មានដូចជា ៖
ហេតុនេះប្រសិនបើជនល្មើសត្រូវចោទប្រកាន់ ពីបទប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នីតិវិធីនៃការបង្ហាញខ្លួនភ្លាមមិនអាចយកមកប្រើបានឡើយ ។
៦៩- មុខងារអង្គការអយ្យការ
នៅក្នុងរឿងព្រហ្មទណ្ឌ យោងតាមមាត្រា ១៣០ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា “មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្ដឹងអាជ្ញា” ។ យោងមាត្រា ៥កថាខណ្ឌ២ នៃច្បាប់ស្ដីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្ដី ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៩៣ បានចែងថាក្នុងរឿងព្រហ្មទណ្ឌក្រុមអយ្យការជាម្ចាស់នៃបណ្ដឹងអាជ្ញា និងធ្វើការសន្និដ្ឋានទោសដោយតាំងខ្លួនជាគូក្ដីដើមជាដរាប ។ យោងមាត្រា ៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ឆ្នាំ២០០៧ បានចែងបន្ថែមទៀតថា បណ្ដឹងអាជ្ញាត្រូវអនុវត្តក្នុងនាមនៃផលប្រយោជន៍ដោយអយ្យការ បានន័យថាព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញា និងជាគូក្ដីដើមក្នុងរឿងព្រហ្មទណ្ឌដើម្បីការពារ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម តាមរយៈការចោទប្រកាន់ប្រឆាំង នឹងបុគ្គលទាំងឡាយណាដែលបានរំលោភច្បាប់ ។ យោងមាត្រា ៨ កថាខណ្ឌ ៤ នៃសេចក្ដីព្រាងច្បាប់រៀបចំអង្គការតុលាការ និងមាត្រា ២៧ កថាខណ្ឌ ៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ បានចែងបញ្ជាក់ថា ព្រះរាជអាជ្ញាត្រូវតែមានវត្តមាននៅគ្រប់សវនាការទាំងអស់នៃរឿងក្ដីព្រហ្មទណ្ឌ ដែលក្នុងរឿងក្ដីព្រហ្មទណ្ឌនេះព្រះរាជអាជ្ញាជាអ្នកប្ដឹងទៅតុលាការ ហើយត្រូវតែបង្ហាញឱ្យបានច្បាស់នូវអ្វីដែលខ្លួនបានចោទប្រកាន់ ។ ក្នុងពេលជំនុំជម្រះតំណាងអយ្យការត្រូវចូលរួម ជាចំាបាច់ បើពុំដូច្នោះទេ តុលាការមិនអាចធ្វើការជំនុំជម្រះ ឬកាត់ទោសជនល្មើសបានឡើយ ។ ព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ខាងព្រហ្មទណ្ឌ និងសន្និដ្ឋានឱ្យមានការអនុវត្តន៍ច្បាប់ ហើយព្រះរាជអាជ្ញាក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងព្រហ្មទណ្ឌ និងសិទ្ធិធ្វើបណ្ដឹងអាជ្ញា សិទ្ធិអំណាចធ្វើការស៊ើបអង្កេតបឋមក្នុងករណីកើតមានបទល្មើស ឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមជាក់ស្ដែង អំណាចធ្វើការចាប់ខ្លួន ការឃាត់ខ្លួន ចោទប្រកាន់ និងសិទ្ធិអំណាចច្រើនទៀតដែលច្បាប់បានផ្ដល់ឱ្យ ។
សាលក្រមចូលជាស្ថាពរ គឺមានន័យថាផុតរយៈពេលប្ដឹងទាស់ និងប្ដឹងឧទ្ធរណ៍ហើយ គឺមិនអាចធ្វើការកែប្រែបានឡើយ សូម្បីតែព្រះរាជអាជ្ញា ហើយតុលាការសាមីដែលចេញសាលក្រមនោះក៏មិនអាចកែប្រែសេចក្ដីសម្រេចរបស់ខ្លួនបានដែរ។
ចំពោះសាលក្រមព្រហ្មទណ្ឌ ដែលចូលជាស្ថាពរហើយតម្រូវឱ្យមានការដាក់ទោសជនសង្ស័យ ឬជនត្រូវចោទ ទោះបីមិនមានការស្នើសុំពីភាគីដើមបណ្ដឹង ក៏ព្រះរាជអាជ្ញាត្រវអនុវត្តភ្លាមដែរព្រោះគាត់ជាដើមបណ្ដឹងអាជ្ញា។ ការចុះអនុវត្តសាលក្រមនេះ ត្រូចបែងចែកជាពីរផ្នែកគឺ ៖
ក- សាលក្រមស្ថាពរចំពោះមុខ
ព្រះរាជអាជ្ញា ជាអ្នកអនុវត្តសាលក្រមដោយក្នុងករណីចាំបាច់ ព្រះរាជអាជ្ញា អាចកេណ្ឌកម្លាំងសាធារណៈបាន បើសាលក្រមស្ថាពរសម្រេចត្រូវផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ ដូច្នេះព្រះរាជអាជ្ញា ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទដាក់ពន្ធនាគារតាមអំណាចរបស់សាលក្រម ។ ចំណាំ ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច ៖
- ប្ដឹងទាស់ចំពោះសាលក្រមចំពោះមុខ
- ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមចំពោះមុខ
ខ- សាលក្រមកំបាំងមុខ
សាលក្រមកំបាំមុខក៏ជាអំណាចរបស់ព្រះរាជអាជ្ញាផងដែរ ក្នុងការអនុវត្តន៍សាលក្រមនេះ ហើយការអនុវត្តន៍សាលក្រមនេះវាមានលក្ខណៈស្រដៀងគ្នាទៅនឹងការអនុវត្តន៍សាលក្រមចំពោះមុខដែរ ។ បន្ទាប់ពីទទួលសម្រង់សាលក្រមព្រហ្មទណ្ឌរួចមក ក្រឡាបញ្ជីត្រូវចុះហត្ថលេខាទទួលយកសម្រង់សាលក្រមនេះ ប្រសិនបើត្រូវផ្ដន្ទាទោសឱ្យដាក់ពន្ធនាគារនោះជាមួយសម្រង់សាលក្រមរបស់ចៅក្រមជំនុំជម្រះមកដាក់ពន្ធនាគារតាមសាលក្រម ហើយបញ្ជូនទៅស្នងការដ្ឋាននគរបាលគ្រប់ទីកន្លែងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកចាប់ខ្លួនជនល្មើស ។ ចំណាំ ក្នុងករណីសាលក្រមមិនទាន់ចូលជាស្ថាបរ ភាគីអាច ៖
- ប្ដឹងទាស់ចំពោះសាលក្រមកំបាំងមុខ
- ប្ដឹងឧទ្ធរណ៍ចំពោះសាលក្រមកំបាំងមុខ
៧០- លក្ខណៈសម្បត្តិរបស់ចៅក្រមមានដូចជា ៖
ចៅក្រម គឺជាមន្រ្ដីសាធារណៈដែលទទួលការជ្រើសតាំងឱ្យដឹកនាំគ្រប់គ្រងកិច្ចការច្បាប់នៅតាមសាលាជម្រះក្ដី ។ មានតែចៅក្រមទេដែលមានសិទ្ធិជម្រះក្ដី ដែលចៅក្រមត្រូវបំពេញភារកិច្ចនេះដោយគោរពយ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដូងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន នៅក្នុងអាជីពរបស់ខ្លួនចៅក្រមអាចត្រូវបានតែងតាំងជាព្រះរាជអាជ្ញា ហើយព្រះរាជអាជ្ញា ក៏អាចត្រូវតែងតាំងជាចៅក្រមវិញបានដែរ ។
បុគ្គលដែលត្រូវការជ្រើសរើសសម្រាប់ឱ្យបំពេញមុខងារជាចៅក្រម ត្រូវតែជាអ្នកមានសមត្ថភាព និងជាអ្នកសុចរិតមានសីលធម៌ស្អាតស្អំ បើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា បុគ្គលដែលត្រូវបានអនុញ្ញាតឱ្យប្រឡងជ្រើសរើសជាសិស្សចៅក្រម ចាំបាច់ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- ត្រូវមានសញ្ជាតិខ្មែរពីកំណើត
- មានអាយុ៣៥ឆ្នាំយ៉ាងច្រើន ចំពោះបេក្ខជនជានិស្សិត និងមានអាយុ៤០ឆ្នាំយ៉ាងច្រើនចំពោះបេក្ខជនជាមន្រ្ដីរាជការ គិតដល់ថ្ងៃប្រឡង
- ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
- មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
- ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។ ការជ្រើសរើសបញ្ជូលក្នុងក្របខណ្ឌចៅក្រម ក៏អាចធ្វើឡើងតាមរយៈការប្រឡងប្រជែងផ្ទៃក្នុងពីក្នុងចំណោមមន្រ្ដីរាជការ និងក្រឡាបញ្ជី ដែលមានលក្ខខណ្ឌដូចខាងក្រោម៖
- ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
- មានបទពិសោធន៍ក្នុងវិស័យច្បាប់ ឬយុត្តិធម៌យ៉ាងតិច ៥ឆ្នាំ
- មានអាយុមិនលើសពី ៤៥ឆ្នាំ គិតដល់ថ្ងៃប្រឡង ។ ចំពោះមេធាវី ក៏អាចប្រឡងចូលក្របខណ្ឌនេះបានដែរ ដោយត្រូវគោរពតាមគោលការណ៍ទាំង៣ចំណុចខាងលើនេះ ។
សាលាភូមិន្ទចៅក្រមជ្រើសរើស និងធានារ៉ាបរងការបណ្ដុះបណ្ដាលវិជ្ជាជីវៈចៅក្រមការបណ្ដុះបណ្ដាលបន្ដ និងវិក្រឹត្យការ ចៅក្រម និងព្រះរាជអាជ្ញាដែលកំពុងបំពេញការងារនៅតាមសាលាជម្រះក្ដីនៃព្រះរាជាណាចក្រកម្ពុជា។ សិស្សចៅក្រមទទួលការបណ្ដុះបណ្ដាលដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។
សិស្សចៅក្រម ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាចៅក្រមកម្មសិក្សា ក្នុងឋានន្ដរសក្ដិជាអនុចៅក្រមថ្នាក់ដំបូងគេ ។ បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌចៅក្រម និងមានឋានន្ដរសក្តិជាអនុចៅក្រមថ្នាក់ដំបូងគេ។