Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 ចាស់បុរាណខ្មែរយើងបាន បន្សល់ទុកនូវកេរ្តិ៍មរតកយ៉ាងច្រើនសម្រប់កូនចៅជំនាន់ក្រោយដូជជា ប្រាងប្រាសាទ អក្សរសិល្ប៍ ទំនៀមទំលាប់ប្រពៃណី ជាពិសេសសុភាសិត យ៉ាងច្រើនដែលទុកសម្រាប់អប់រំទូន្មានកូនចៅខ្មែរនៅពេលបច្ចុប្បន្ន ​និងអនាគត ឲ្យបានយល់ច្បាស់ ។ ដូចនេះហើយទើបមាន មតិមួយបានពោលថាៈ ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ » ។

                 តើសុភាសិតខាងលើនេះមានអត្ថន័យ អប់រំដូចម្តេចខ្លះ ?

                 ដើម្បីជាស្ពានឈានទៅដល់ការបកស្រាយម សុភាសិតខាងលើប្រកបដោយខ្លឹមសារ និងអត្តន័យជ្រៅជ្រះយើងគប្បីយល់ជាមុន នូវអត្ថន័យរបស់ពាក្យគន្លឹះ ។ « ធ្វើល្អ » មានន័យថា ទង្វើទាំងឡាយដែលយើងធ្វើទៅហើយបាន ​ត្រឹមត្រូវហើយ អ្នកដទៃក៏ពេញចិត្ត ។ ចំណែកឯពាក្យ « ធ្វើអាក្រក់ »សំដៅទៅលើអំពើទាំងឡាយដែលខុសច្បាប់ហើយអ្នកដទៃគេស្អប់ខ្ពើម ។ តាមន័យប្រធានខាងលើខាងលើចង់បញ្ជាក់ថា បើបុគ្គលគ្រប់រូបប្រព្រឹត្តតែអំពើល្អនោះនៅថ្ងៃក្រោយ រឺពេលបច្ចុប្បន្ន គេនិងទទួលបានផលល្អ ។ ចំណែកបុគ្គលមួយចំនួនដែលប្រព្រឹត្តតែអំពើអាក្រក់ថ្ងៃណាមួយគាត់អាចទទួលនៅផលអាក្រក់មកវិញ ។

                 តាមទ្រឹស្តីរបស់ព្រះពុទ្ធសាសនា គេបានអប់រំឲ្យប្រព្រឹត្តអំពើល្អវាចាកនូវគ្រឿងសៅហ្មងទាំងពួង ។ នៅក្នុងសង្គមនីមួយៗមានមនុស្សគ្រប់ជំពូកដែលយើងមិនអាចដឹងថា បុគ្គលរូបណាល្អ រឺអាក្រក់ឡើយដូចនេះមនុស្សម្នាក់ៗគប្បីប្រព្រឹត្តនូវអំពើល្អ​រឺអាក្រក់ឡើយដូចនេះមនុស្សម្នាក់ៗគប្បីប្រព្រឹត្តនូវអំពើល្អ ពោលគឺបើយើងធ្វើល្អ ចំពោះអ្នកដទៃ នោះអ្នកដទៃនិងធ្វើល្អចំពោះយើងវិញ ជាក់ស្តែងសិស្សានុសិស្សបើពួកគេខិតខំនិងព្យាយាមរៀនសូត្រខិតខំគ្រប់គ្រាប់ស្តាប់គ្រួពន្យល់ នៅថ្ងៃក្រោយគេនិងក្លាយទៅជាសិស្សពូ​កែ មានអនាគតល្អប៉ុន្តែបើគេមានអារម្មណ៍មិនល្អ ចំពោះគ្រូហើយមិនខិតខំរៀនសូត្រពី១ថ្ងៃទៅ១ថ្ងៃពួកគេគិតតែធ្វេសប្រហេសលទ្ធផលចុងឆ្នាំគេអាចនិងទទួលផលមិនល្អ ។ ម្យ៉ាងវិញទៀតនៅក្នុងមុខរបរធ្វើជំនួញពាណិជ្ជកម្មក៏ត្រូវចិត្តស្មោះត្រង់ជាមួយអតិថិជន រឺដៃគូ ។ ចំណែកក្នុងរឿងអក្សរសិល្ប៍ជាពិសេសរឿងដែលនិពន្ធដោយលោកសួន សុរិន្ធ ដែលបង្ហាញពីទុកលំបាកសប់បែបយ៉ាងរបស់សមទីបំផុតបុរសរូបនេះក៏បានជួបនូវភព្វសំណាងត្រូវលោករដ្ឋមន្រ្តីវ័យក្មេង ជួយជ្រោមជ្រែងឲ្យមានអនាគត់ភ្លឺស្វាង ។​

                 សរុបសេចក្តីមកយើងសង្កេតឃើញថា ការប្រព្រឹត្តអំពើល្អទោះបីជួនកាលយើងមិនទាន់បានផលល្អភ្លាមៗ ប៉ុន្តែនៅថ្ងៃណាមួយយើងគង់ទទួលបានភាពជោគជ័យ ។ ម្យ៉ាងវិញទៀតបើយើងអស់សង្ឃឹមនិងការធ្វើល្អ យើងនិងធ្លាក់ចូលក្នុងជំពូកមនុស្សអាក្រក់ហើយនិងត្រូវអ្នកដទៃនិងសង្គមស្អប់ខ្ពើ​ម ។

                 ជាទីបញ្ចប់យើងអាចវាយតម្លៃបានថា ប្រធានខាងលើមានតម្លៃគ្រប់គ្រាន់ក្នុងការអប់រំឲ្យមនុស្សប្រព្រឹត្តនូវតែអំពើល្អ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login