Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអត្ថាធិប្បាយ

                 កម្រងនៃអត្ថបទសំណេរអត្ថាធិប្បាយទាំងឡាយវាគឹជាកំនប់ទ្រព្យមួយដ៏មហាសាលដែលបានចូលរួមចំណែកក្នុងការទ្រទ្រង់នូវសម្បត្តិ វប្បធម៌ អរិយធម៌នៃខេមរាជាតិ ។ ចំណែកអត្ថបទសំណេរអត្ថាធិប្បាយទឹកចិត្តពោធិ៍កំបោររបស់អ្នកនិពន្ធ យើងលោកបានចូលជ្រៅ​ទៅក្នុងតថភាពនៃសង្គមការ ដោយបានលើកយកពីបំណងប្រាថ្នារបស់វីរជនមកលាតត្រដាង ។ អាស្រ័យហេតុនេះហើយ ទើបមានមតិមួយបានពោលឡើងថា ឆន្ទៈគឹជាប្រភពនៃភាពជោគជ័យ ។

                 តើមតិខាងលើនេះមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ ?

                 ដើម្បីបានជាស្ពានឈានដល់ការបកស្រាយចំនោទបញ្ហាខាងលើ អោយមានលក្ខណៈកាន់តែបានពិស្តាប្រកបដោយខ្លឹមសារលកាន់តែបានស៊ីជម្រៅមួយកម្រិតទ្វេរឡើងទៀត គេចាំបាច់ត្រូវយល់ ជាមុនសិននូវន័យនៃពាក្យឆន្ទៈ ។ ពាក្យថា ឆន្ទៈមានន័យថា បំណង សេចក្តីប្រាថ្នា ការប៉ង ចំណង់តណ្ហា ។ ដូចនេះប្រធានខាងលើមានន័យថា បំណងគឺជាប្រភពនៃភាពជោគជ័យ ។

                 តាមការសិក្សាទ្រឹស្តីអក្សរសិល្ប៍ លោកស្តង់ដារ បានអោយនិយមន័យថាអក្សរសិល្ប៍គឹជាកញ្ចក់មួយផ្ទាំងដែលគេដាក់នៅតាមបណ្តោយផ្លូវថ្នល់សម្រាប់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម ។ ត្រង់នេះវាមានន័យថា នៅក្នុងសង្គមវាពោរពេញទៅដោយចំរុងចំរាសស្មុគស្មាញជាច្រើនអនេក ដែលបណ្តាលមកពីឧត្តមគតិរបស់មនុស្សដែលគេមិនអាចដោះស្រាយបានក្នុងពេលតែមួយបានទេ នេះបណ្តាលមកពីផ្នត់គំនិតរបស់មនុស្ស ។ មនុស្សខ្លះប្រកបទៅដោយឧត្តមគតិជាតិនិយម និងហ៊ានចេញមុខចំពោះសត្រូវដើម្បីឯករាជ្យភាព ឥស្សរភាពនៃពូជសាសន៍ព្រមទាំងការអភិវឌ្ឍសង្គមទាំងមូល ។​យ៉ាងណាមិញបើយើងពិនិត្យប្រវត្តិសាស្រ្ត​នាសម័យនគរភ្នំ បានបង្ហាញងោយឃើញថាប្រទេសជាតិស្ថិតនៅក្រោមការឈ្លានពានគំរាមកំហែងពីសត្រូវ ដែលជាហេតុធ្វើអោយព្រះនាង លីវយី យកការតស៊ូជាផលប្រយោជន៍ជាតិធ្វើជាមូលដ្ឋាន ដោយព្រះនាងបានដឹកនំាកងទ័ពចេញប្រយុទ្ធជាមួយសត្រូវដើម្បីការពារទឹកដីរំដោះប្រទេសជាតិ និងធ្វើយ៉ាងណាអោយពជសាសន៍របស់ខ្មែរបាននៅគង់វង្ស ។ មិនតែប៉ុណ្ណោះបើយើងពិនិត្យទៅក្នុងអត្តបទ ប្រវត្ថិសាស្រ្តនាសម័យចេនឡាបានបង្ហាញអោយឃើញថាព្រះនាងជ័យរាជទេវី ជាវីរក្សត្រី ដែលមានគំនិតជាតិនិយមបានដឹកនាំប្រទេសចាតិអោយឈានទៅរកការរីកចម្រើន ដោយព្រះនាងបានកសាងទីក្រុងសម្ភពបុរៈព្រមទាំងកសាងប្រាសាទទុកអោយកូនចៅជំនាន់ក្រោយបានទាញយកប្រយោជន៍តាមរយៈវិស័យទេសចរណ៍ ដែលបានផ្តល់ទុនថវិការចំណូលអោយជាតិមាតុភូមិ  ។ ក្នុងករណីមួយទៀតបើយើងពីនិត្យក្នុងប្រវត្តិសាស្រ្តនាសម័យអង្គរ ក្នុងព្រឹត្តិការណ៍ឆ្នាំ ១១៧៧ ប្រទេសជាតិ បានធ្លាក់នៅក្រោមការត្រួតត្រារបស់ពួក ចម្ប៉ា ដែលជាហេតុធ្វើអោយ ព្រះបាទជ័យវរ្ម័នទី៧ សំរេចចិត្តយកការតស៊ូជាមូលដ្ឋានដោយយាងូលព្រៃបង្កើតចលនាតស៊ូ បណ្តេញចម្ប៉ាឈ្លានពានចេញពីទឹកដីបានជោគជ័យនៅឆ្នាំ ១១៨១ ដោយដឹកនាំប្រទេសឈានទៅរកកាកររីកចម្រើនលើគ្រប់វិស័យដូចជាផ្នែកស្ថាបត្យកម្មសំណង់ប្រាសាទ ត្រូវបានស្ថាបនាឡើងបន្សល់ភស្តុតាងមកដល់បច្ចុប្បន្ននេះចំពោះវិស័យសុខាភិបាល សង្គុមកិច្ចព្រះអង្គបានបង្កើតមន្ទីរពេទ្យចំនួន ១០២ សាលាសំណាកចំនួន ១២១ រាយពាសពេញផ្ទៃប្រទេស សំរាប់បំរើអោយផលប្រយោជន៍រាស្រ្តទូទៅសំរាប់ចូលទៅស្នាក់អាស្រ័យ និងពិនិត្យព្យាបាលជំងឺតាមលទ្ធភាព ។ ចំពោះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានសង្គ្រាមសាសនា បានកើតឡើងរវាងពុទ្ធសាសនា និងព្រហ្មណ៍សាសនាដែលបានបង្កជាសង្គ្រាមបង្ហូរឈាមរវាងគ្នានិងគ្នាអស់រយៈពេលជាច្រើនថ្ងៃដោយគ្មានក្សត្រអង្គណាមួយអាចដោះស្រាយបានឡើយ ខណៈនោះព្រះនាងឥន្រ្ទទេវីបានយកការតស៊ូដោយសន្តិវិធីជាមូលដ្ឋានតាមរយៈការអប់រំស្វាមីនិងនាម៉ឺនសព្វមុខមន្រ្តីអោយមានជំនឿលើព្រះពុទ្ធសាសនាឡើងវិញ ពេលនោះសង្គមមានសុខសន្តិភាពហើយព្រះនាងបានចូលរួមចំណែកកសាងមជ្ឈមណ្ឌលមួយឡើងដោយប្រមូលយកក្មេងកំព្រាទៅចិញ្ចឹមបីបាច់ថែរក្សាទំនុចបំរុងត្រង់ចំណុចនេះវាគឺជាសក្ខីភាពមួយ ដែលឈរលើមូលដ្ឋានគ្រឹះវាឃើញថាការតស៊ូដែលឈរលើមូលដ្ឋានជាគ្រឹះវាឃើញថាការតស៊ូដែលឈរលើមូលដ្ឋានជាគ្រឹះវាពីតជាធ្វើអោយពិនិត្យក្នុងសង្គមខ្មែរចុង ស.វ ទី១៩ ដើមស.វទី២០ ប្រទេសកម្ពុជា​ស្ថិតនៅក្រោមការត្រួតត្រារបស់ពួកអាណានិគមនិយមបារាំង ដែលជាហេតុធ្វើអោយព្រះបាទនរោត្តសីហនុ ប្រកាន់យកគោលការណ៍ការតស៊ូជាមូលដ្ឋានដោយយាងចូលព្រៃបង្កើតការតស៊ូបណ្តេញពួកអាណានិគមបារាំងឈ្លានពាន ដោយអនុវត្តនយោបាយពីគឺនយោបាយក្នុងប្រទេស បង្កើតកងជីវពលនារីក្លាហានមានចំនួន៨ម៉ឺននាក់ ដើម្បីត្រៀមប្រយុទ្ធជាមួយនិងពួកអាណានិគមបារាំងឯនយោបាយក្រៅប្រទេសទ្រង់បានចងសម្ព័ន្ធភាពជាមួយប្រទេសថៃ កាណាដា ជប៉ុន និងសហរដ្ឋអាមេរិច ដែលជាហេតុធ្វើអោយបារាំងប្រគល់ឯករាជ្យពេញលេញយកអោយខ្មែរនៅថឹ្ងទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដោយព្រះអង្កដឹកនាំប្រទេសជាតិឈានទៅលរកការរីកចម្រើនលើគ្រប់វិស័យដូចជា វិស័យសុខាភិបាល សិក្សាធិការជាតិ ទ្រង់បានកសាងមន្ទីរពេទ្យ ​​សាលារៀនចាប់ពីទីក្រុងដល់ទីជនបទសំរាប់បំរើអោយផលប្រយោជន៍ប្រជារាស្រ្ត វិស័យគមនាគមន៍មានការកសាងផ្លូវជាតិលេខ៤ ភ្នំពេញទៅកំពង់សោម ជាជំនួយរបស់ប្រទេសជប៉ុន​ ។​ក្នុងករណីមួយទៀតបើយើងពិនិត្យមកក្នុងអត្ថបទអក្សរសិល្ប៍រឿងតេជោយ៉ត ។

                 សរុបសេចក្តីអោយខ្លីមកវិញ យើងឃើញថា ការតស៊ូដ៏ត្រឹមត្រូវពិតជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្កមជាតិយ៉ាងពិតប្រាកដ ។

                 ក្រោយលពីបានធ្វើការបកស្រាយបញ្ហារបស់ប្រធានខាងលើប្រកបដោយអំណះអំណាងបញ្ជាក់ល្មមសមរម្យរួចមក យើងអាចធ្វើសេចក្តីសន្និដ្ឋានមួយបានយ៉ាងខ្លីថា មតិរបស់ប្រធានពីតជាត្រឹមត្រូវ ។ ដូចនេះក្នុងនាមជាមនុស្សជំនាន់ក្រោយត្រូវតែចូលរួមចំណែកថែរក្សាការពារបូរណភាពទឹកដីរបស់ជាតិយើងអោយនៅគង់វង្សនិងមានការរីកចម្រើន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login