Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦១- តើការជួសជុលព្យសនកម្មមានអ្វីខ្លះ ? ចូររៀបរាប់ ។

៦២- តើលក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញាមានអ្វីខ្លះ ? ចូររៀបរាប់ ។ 

៦៣- តើអ្វីទៅជាព្រះរាជអាជ្ញា ?

៦៤- តើសមាសភាពអយ្យការអមសាលាដំបូងមានអ្វីខ្លះ ?

៦៥- តើចៅក្រមអយ្យការគ្រប់រូប ត្រូវគោរពតាមធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រមមានអ្វីខ្លះ ? ចូររៀបរាប់ ។

ចម្លើយ

៦១- ការជួសជុលព្យសនកម្មមានដូចជា ៖

  • សំណងផ្នែកសម្ភារៈ

អំពើអនីត្យាកូល ដែលបណ្ដាលឱ្យមានការបែកបាក់បាត់បង់ខូចខាតនូវវត្ថុ ឬទ្រព្យសម្បត្តិរបស់អ្នកដទៃ ។ ជនរងគ្រោះពីអំពើនោះ អាចទាមទារនូវសំណងតម្លៃនៃវត្ថុ ឬទ្រព្យសម្បត្តិដែលបែកបាក់ ឬសោហ៊ុយជួសជុលជាអាទិ៍ ។

  • សំណងផ្នែករាងកាយ

ជនរងគ្រោះពីការបំពានរូបរាងកាយ អាចទាមទារសំណងការខូចខាតចំពោះទ្រព្យសម្បតិ្ត រួមទាំងសោហ៊ុយព្យាបាល ប្រាក់ចំណូល ដែលមិនបានទទួលនៅក្នុងពេលព្យាបាល និងប្រាក់ចំណូលនៅពេលអនាគតដោយសារផលវិបាកដែលបន្សល់ទុកក្រោយពីការព្យាបាល ។ បើអំពើអនីត្យានុកូលបណ្ដាលឱ្យបាត់បង់ដល់ជីវិត ជនរងគ្រោះអាចទទួលសិទ្ធិទាមទារ​រាល់​ការចំណាយផ្សេងៗ ដែលបានបាត់បង់ ឬមានករណីកិច្ចត្រូវបង់ និងប្រាក់ចំណូលដែលមិនបានទទួលចាប់ពីក្រោយពេលរងគ្រោះរហូតដល់ទទួលមរណភាព ។ បុគ្គលដែលមានសិទ្ធិទទួលអាហារកាតព្វ​កិច្ច ​​​ដោយច្បាប់ទំនៀមទម្លាប់ ឬដោយ​កិច្ចសន្យា​អាច​ទាមទារនូវទ្រព្យសម្បត្តិ ដែលខ្លួនមិនបានទទួលដោយមរណភាពរបស់ជនរងគ្រោះ សោ​ហ៊ុយ​ចេញជំនួសជនរងគ្រោះ និងសោហ៊ុយធ្វើបុណ្យសពជាអាទិ៍ ។

  • សំណងផ្នែកផ្លូវចិត្ត

ជនរងគ្រោះក៏អាចទាមទារសំណងខូចខាត ដោយអំពើអនីត្យានុកូល ដែលធ្វើឱ្យប៉ះពាល់ដល់​កិត្តិយស កេរ្ដិ៍ឈ្មោះ សតិអារម្មណ៍ ឬឱ្យចុះខ្សោយខាងបញ្ញាស្មារតី ដែលបានកើតឡើងចំពោះ​ខ្លួន ។ សិទ្ធិទាមទារសំណងនៃការខូចខាត ដោយអំពើអនីត្យានុកូលត្រូវរលត់ បើអំឡុងពេល ៣ឆ្នាំ​បានកន្លងហួស បន្ទាប់ពីពេលដែលជនរងគ្រោះ ឬអ្នកតំណាងបានដឹងថា អាចទាមទារសំណងការខូចខាត ចំពោះអ្នកប្រព្រឹត្តអំពើបំពានបាន ឬបើអំឡុងពេល១០ឆ្នាំបានកន្លងហួស បន្ទាប់ពីអំពើអនីត្យានុកូលបានប្រព្រឹត្ត ។

៦២- លក្ខណៈសម្បត្តិរបស់ព្រះរាជអាជ្ញាមានដូចជា ៖

  • ជំនាញវិជ្ជាជីវៈ

ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការ ស៊ើបសួរ និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម ។ អង្គការអយ្យការក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងធានាយកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន ។

  • ការជ្រើសរើស

ការជ្រើសរើស និងការបណ្ដុះបណ្ដាលព្រះរាជអាជ្ញា ត្រូវអនុវត្តរួមគ្នាជាមួយនឹងការបណ្ដុះបណ្ដាលចៅក្រម ។ យោងតាមគោលការណ៍ណែនាំស្ដីពី តួនាទីរបស់ព្រះរាជអាជ្ញា រដ្ឋត្រូវធានាថា បុគ្គលដែលត្រូវបានជ្រើសរើសឱ្យធ្វើជាព្រះរាជអាជ្ញាត្រូវតែជាបុគ្គលដែលមានសុចរិត មានសមត្ថភាពមានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងមានគុណសម្បត្តិ ។

  • ការបណ្ដុះបណ្ដាល

ដូចគ្នាជាមួយនឹងចៅក្រមដែរ មុននឹងក្លាយជាព្រះរាជអាជ្ញា គឺត្រូវបណ្ដុះបណ្ដាលបឋមខាងវិជ្ជាជីវៈ ដែលមានរយៈពេល ២ឆ្នាំនៅសាលាភូមិន្ទចៅក្រម ព្រមទាំងឆ្លងកាត់កម្មសិក្សាដែលត្រូវបានកំណត់ ។

  • ការតែងតាំង

សិស្សព្រះរាជអាជ្ញា ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈប្រកបដោយជោគជ័យត្រូវតែងតាំងដោយព្រះរាជក្រឹត្យជាព្រះរាជអាជ្ញាកម្មសិក្សា ក្នុងឋានន្ដរសក្ដិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ ។ បន្ទាប់ពីបំពេញកម្មសិក្សាចប់សព្វគ្រប់ហើយ ព្រះរាជអាជ្ញាកម្មសិក្សាត្រូវតាំងស៊ុបក្នុងក្របខណ្ឌព្រះរាជអាជ្ញា និងមានឋានន្ដរសក្តិជាអនុព្រះរាជអាជ្ញាថ្នាក់ដំបូងគេ ។

៦៣- ព្រះរាជអាជ្ញា គឺជាមន្រ្ដីដែលស្ថិតនៅក្នុងស្ថាប័នអយ្យការ ជាអ្នកទទួលបន្ទុកស្វែងរកបទល្មើសព្រហ្មទណ្ឌ ធ្វើការចោទប្រកាន់ និងសុំឱ្យអនុវត្តច្បាប់នៅចំពោះមុខយុត្តាធិការ ស៊ើបសួរ និងយុត្តាធិការជំនុំជំម្រះ ក្នុងនាមផលប្រយោជន៍សង្គម ។ អង្គការអយ្យការក៏ធានារ៉ាប់រងការអនុវត្តន៍សេចក្ដីសម្រេចខាងបទល្មើសព្រហ្មទណ្ឌ ព្រមទាំងធានាយកចិត្តទុកដាក់លើការផ្សព្វផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន ។

៦៤- សមាសភាពអយ្យការអមសាលាដំបូងមាន ៖

  • ព្រះរាជអាជ្ញា
  • ព្រះរាជអាជ្ញារង
  • ក្រឡាបញ្ជី
  • មន្រ្ដីរដ្ឋបាល និងអាចមានមន្រ្ដីជំនាញផ្នែកច្បាប់ផ្សេងទៀត ដែលបម្រើការងារនៅអយ្យការអមសាលាដំបូង។

៦៥- ចៅក្រមអយ្យការគ្រប់រូប ត្រូវគោរពតាមធិបញ្ជាថ្នាក់លើរបស់ខ្លួនតាមឋានានុក្រមដែលរួមមាន ៖

  • រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ គឺជានាយឋានានុក្រមនៃអង្គការអយ្យការ ហើយអាចធ្វើអធិបញ្ជាតាមការណែនាំជាលាយលក្ខណ៍អក្សរទៅអង្គការអយ្យការគ្រប់ជាន់ថ្នាក់ ។
  • អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ជាសេនាធិការឱ្យរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌លើកិច្ចការនេះ។
  • អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល គឺជានាយឋានានុក្រមនៃមហាអយ្យការអមតុលាការកំពូល។
  • ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញាដែលជានាយឋានានុក្រមរបស់ខ្លួន។
  • អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ គឺជានាយឋានានុក្រមនៃមហាអយ្យការអមសាលាឧទ្ធរណ៍។
  • ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់អគ្គព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។
  • ព្រះរាជអាជ្ញាអមសាលាដំបូង គឺជានាយឋានានុក្រមនៃអយ្យការអមសាលាដំបូង។ ព្រះរាជអាជ្ញាទាំងអស់នៃអយ្យការអមសាលាដំបូង ត្រូវធ្វើការក្រោមការដឹកនាំ និងការទទួលខុសត្រូវរួមរបស់ព្រះរាជអាជ្ញា ដែលជានាយឋានានុក្រមរបស់ខ្លួន។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login