ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្តីអធិប្បាយ
មរតកអក្សរសិល្ប៍រឿងរាមកេរ្តិ៍ ដែលស្ថិតក្នុងចលនាព្រាហ្មណ៍និយម បានសរសេររៀបរាប់ជុំវិញរឿងរ៉ាវនៃការធ្វើសង្គ្រាមបង្ហូរឈាមគ្នាឥតឈប់ឈររវាងពលរេហ៍យក្សនិងរេពលស្វា ។ ក្រោយបានសិក្សាចលនារឿងនេះរួចមកបានជាប្រការរាមកេរ្តិ៍បានរួមចំណែកបណ្តុះស្មារតីមកសិក្សា ឲ្យស្នេហាជាតិតាមគំរូនៃតួអង្គវីរជន ។
តើមតិដែលបានលើកឡើងខាងលើមានខ្លឹមសារអប់រំយ៉ាងដួចម្តេចខ្លះ ?
ពាក្យវីរជន ជាអ្នកដែលហ៊ានលះបង់ជីវីតដើម្បីបុព្វហេតុជាតិមាតុភូមិ ។ មតិខាងលើលើកឡើងមានអត្ថន័យចង់និយាយថារឿងរាមកេរ្តិ៍ជាស្នាដៃអក្សរសិល្ប៍មួយដែលរួមវិភាគទាន ដ៏សំខាន់ក្នុងការជួយបណ្តុះបំផុសស្មារតី យុវវ័យ ខ្មែរឲ្យឈរលើស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី តាមគំរូនតួអង្គដែលជាវីរជនជាមួយនិងការសិក្សាចលនារឿងរាមកេរ្តិ៍ ឃាខ្សែររឿងខ្មែរមួយដែលនិយាយពីសង្គមពិតមែន ដែលត្រូវបានបណ្តុះអ្នកសិក្សាខ្មែរដែលជាយុវសក្ខានាមជនជាមនោសញ្ចេតនាស្នេហាជាតិមាតុភូមិតាមគំរូវីរភាពនៃតួអង្គវីរជន ។ តួអង្គដែលគេស្គាល់ច្បាស់ថាជាវីរជនដំបូងបង្អស់នោះគឺតួអង្គសេ្តចស្វានៅនគរ ខា ខីន ឈ្មោះពាលី ។ ស្តេចស្វានោះត្រូវបានគេប្រសិទ្ធិនាមថា ជាតួអង្គវីរជនម ជាតិនិងអន្តរជាតិ ។ ដែលជាវីរជនជាតិគឺស្តេចស្វាឈ្មោះពាលី នេះហើយដែលដាច់ខាតមិនព្រមបណ្តោយឲ្យមាតុភូមិ ខា ខីន ធ្លាក់ទៅក្រោមការត្រួតត្រាន អាណានិគមរបស់ព្រះរាម ឡើយ ។ ព្រោះតែយ៉ាងនេះបានជាពាលីក្រោមឈរប្រឆាំងជាដាច់ខាត ក្នុងការសុំកែនទ័ពស្វាយកឲ្យចម្បាំងប្រឆាំងទ័ពយក្សក្នុងពាលីដែលមិនព្រមកែនពលរដ្ឋស្វារបស់ខ្លូនឲ្យទៅព្រះរាមព្រោះដោយចង់ការពារជីវីតដោយឥតន័យមិនចង់ការពារបូរណភាពទឹកដីអនាធិបតេយ្យ ភាពដាច់ខាតធ្លាក់ដៃព្រះរាម ។ ដោយសារមូលហេតុនេះ ហើយបានជាពាលី ស្លាប់ក្រោមការលួចបាញ់ពីក្រោយខ្នង ។ ដូចនេះឃើញថាដើម្បីបុព្វហេតុជាតិនិងប្រជារាស្រ្តស្វា ពាលីហ៊ានធ្វើពាលីកម្មដោយការបូជាជីវីតខ្លួនឯងគ្មានស្តាយស្រណោះ ។ ដោយឃើញថាពាលីច្បាំងតតាំងនិងកូនក្របីឈ្មោះទូភី ។ ការតស៊ូរបស់ពាលីរហូតសម្លាប់បានកូនក្របីឈ្មោះទូភី គឹជាការធ្វើឡើងក្នុងន័យអន្តរជាតិដើម្បីយកអាស្រម័យអ្នកដទៃមានពួកឥសីនិងទេវតាដែលត្រូវកូនក្របីនោះធ្វើបាបក្នុងរឿងរាមកេរ្តិ៍ ក្នុងចំណោមតួអង្គជាយក្សគេស្គាល់មេទ័ពយក្សនៅនគរលង្កាឈ្មោះថា យក្ស កុម្ភកា ដែលជាយក្សរក្សាសីល ។ កុម្ភកាដែលសុខចិត្តនាំ ពាលហ៍ ទៅកាន់មិនមែនដើម្បីឲ្យការពារអំណាចឲ្យយក្សក្រុងរាពណ៍ដែលជាបងរឺដើម្បីសងសឹកឲ្យយក្ខី ស្រីសុវបនខាជាប្អូនដែលត្រូវព្រះលក្មណ៍ កោសក់ កាត់ត្រចៀក កាត់ច្រមុះ កាត់ដៃនោះទេ ។ កុម្ភកា ចេញច្បាំងដើម្បីបុប្វហេតុការពារ កិត្យានុភាព នៃពូជយក្សទំាងមូល ។ ប្រការដែលគួរកត់សម្គាល់ពីវីរភាពជាវីរជនរបស់យក្សកុម្ភកាស្ថិតនៅត្រង់លក្ខណៈដ៏អស្ចារ្យពិសេសមួយគឹនៅលើចំពោះការបញ្ចុះបញ្ចូលរបស់យក្សក្បត់ ជាតិនោះឈ្មោះពិភេកដែលព្រះរាមប្រើឲ្យអូសទាញយ៉ាងណាកុម្ភកាបន្តការច្បាំងឲ្យទំលាក់អាវុធចុះឲ្យកុម្ភកាឡើងស័កស្មើនិងព្រះលក្ខណ៍ដែរ ។ ដោយកុម្ភកានៅតែរក្សាឧត្តមគតិជាតិកុម្ភកា ប្តេជ្ញាដាច់ខាតមិនព្រមឲ្យសត្រូវខ្ចីដៃដើម្បីប្រល័យជាតិសាស្រ្តឯងឡើយ ។ ក្រៅពីពាលីនិងកុម្ភកាខាងលើតួអង្គជាវីរៈជនក្នុងរឿងរាមកេរ្តិ៍ត្រូវបានគេរាប់បញ្ចូលស្តេចស្វា មហាកំពូលនិងមេទ័ពស្វាពីរ រូបគឺខុន នាល និងខុន នុល ។ ដែលជាស្តេចស្វាមហាកំពូលជាវីរជន ស្ថិតត្រង់ស្តេចស្វានេះចេះអាណិតអាសូ ចេះស្រឡាញ់និងចេះការពាររាស្រ្តដោយយកជីវីតរបស់ខ្លួនឯងទៅការពារប្រជារាស្រ្ត ។
ដូចនេះសរុបសេចក្តីមកឃើញថាតួអង្គដែលជាតួនៃស្មារតីស្នេហាជាតិ ហើយត្រូវបានគេស្កាល់ក្នុងរឿងរាមកេរ្តិ៍តួអង្គស្វាពាលីនិងមេទ័ពទាំងពីរដូចដែលបានបង្ហាញខាងលើរួចមកហើយ ។
ឆ្លងតាមការបកស្រាយបំភ្លឺរួចមកអាចឲ្យយើងវិនិច្ឆ័យវាយតម្លៃបានថាការយល់ឃើញតាមបែបមតិខាងលើគឹជាការវិភាគមានលក្ខណៈសមហេតុផលដែលគួរទទួលបាន ។ សិក្សារឿងរាមកេរ្តិ៍រួចហើយធ្វើឲ្យយើងបានស្គាល់កាន់តែច្បាស់លាស់ពីឧត្តមកគតិរបស់តួអង្គវីរជនដែលប្រជាជនខ្មែរត្រូវតែរៀនសូត្រពីគំរូឧត្តមគតិនោះដើម្បីបុព្វហេតុការពារជាតិមាតុភូមិ របស់យើងប្រឆាំងរាល់មហិច្ចតាឈ្លានពានគ្រប់ប្រភេទ ។