ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧១- ដូចម្តេចហៅថា សាលាដំបូង ?
៧២- តើសមាសភាពសាលាដំបូងមានអ្វីខ្លះ ? ចូររៀបរាប់ ។
៧៣- តើសមាសភាពតុលាការជំនាញមានអ្វីខ្លះ ?
៧៤- តើសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរមានអ្វីខ្លះ ?
៧៥- តើតួនាទីរបស់ចៅក្រមស៊ើបសួរមានអ្វីខ្លះ ? ចូររៀបរាប់ ។
ចម្លើយ
៧១- សាលាដំបូង គឺជាសាលាជម្រះក្ដីថ្នាក់ទីមួយ ដែលត្រូវបង្កើតឡើងឱ្យមាននៅគ្រប់រាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។ ការដាក់ឱ្យដំណើការសាលាដំបូងនានា ត្រូវធ្វើឡើយដោយព្រះរាជក្រឹត្យ សាលាដំបូង ត្រូវបែងចែកជាតុលាការជំនាញ ហើយក៏ជាសាលាជម្រះក្ដីទូរទៅដែលមានសមត្ថកិច្ចជំនុំជម្រះក្ដីទៅលើរឿងក្ដីទាំងអស់ លើកលែងតែរឿងក្ដីដែលស្ថិតនៅក្រោមសមត្ថកិច្ចនៃសាលាជម្រះក្ដីពិសេស ឬសាលាជម្រះក្ដីវិសមញ្ញដែលបង្កើតឡើងដោយច្បាប់ដោយឡែក។
៧២- សមាសភាពសាលាដំបូងរួមមាន ៖
ក- សាលាដំបូងនីមួយៗ បែងចែកជាតុលាការជំនាញ ដូចខាងក្រោម ៖
ខ- តុលាការជំនាញផ្សេងទៀតរបស់សាលាដំបូង ចេញសេចក្ដីសម្រេចរបស់ខ្លួន ប្រកបដោយស្វ័យភាពក្នុងដែលសមត្ថកិច្ចរបស់ខ្លួន ក្នុងនាមសាលាដំបូងដែលតុលាការជំនាញនោះស្ថិតនៅ ។
៧៣- សមាសភាពតុលាការជំនាញនីមួយៗរួមមាន ៖
៧៤- សមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរមានដូចជា ៖
៧៥- តួនាទីរបស់ចៅក្រមស៊ើបសួរ
ក- ដីកាដំណោះស្រាយ
សេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ គឺគេចង់សំដៅទៅលើសេចក្ដីសម្រេចរបស់ចៅក្រមស៊ើបសួរ ដែលត្រូវបានគេឱ្យឈ្មោះថា “សេចក្ដីសម្រេច” វាជាការសម្រេចសេចក្ដីដែលតុលាការ ឬចៅក្រមអាចធ្វើដោយមិនឆ្លងកាត់ការទាញហេតុផលដោយផ្ទាល់មាត់បានចៅក្រមស៊ើបសួរបិតការស៊ើបសួរតាមដីកាដំណោះស្រាយ ដីកានេះអាចជាដីការបញ្ជូនទៅជំនុំជម្រះ ឬដីកាលើកលែងចោទប្រកាន់ ។
ខ- ដីកាលើកលែងចោទប្រកាន់
ចៅក្រមស៊ើបសួរ ចេញដីការលើកលែងចោទប្រកាន់នៅក្នុងករណីដូចតទៅ ៖
- អំពើប្រព្រឹត្តមិនមែនជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ
- ជនប្រព្រឹត្តអំពើនោះនៅតែមិនស្គាល់
- គ្មានភស្ដុតាងដាក់បន្ទុកគ្រប់គ្រន់លើជនត្រូវចោទ។
ករណីនេះចៅក្រមស៊ើបសួរ មិនអាចដោះលែងជននោះភ្លាមបានទេ លុះត្រាតែផុតររយៈពេលប្ដឹងឧទ្ធរណ៍របស់ព្រះរាជអាជ្ញា និងអគ្គព្រះរាជអាជ្ញា ដែលមានរយៈពេល១ខែ គិតពីពេលប្រកាសដីកាសម្រាប់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និង៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងពីដីកាសម្រាប់អគ្គព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងជនដែលសុំឱ្យប្រគល់វត្ថុចាប់យកឱ្យខ្លួនវិញ ។
គ- បញ្ជូនទៅជំនុំជម្រះ
ប្រសិនបើយល់ឃើញថា អំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈឹម ឬបទលហុ ចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទទៅមុខតុលាការជំនុំជម្រះ ការបញ្ជូនជនត្រូវចោទទៅតុលាការជំនុំជម្រះនេះធ្វើឡើយតាមរយៈ “ដីកាបញ្ជូនសំណុំរឿងទៅជំនុំជម្រះ” ដោយដីកានេះត្រូវរៀបរាប់អំពើដែលត្រូវចោទប្រកាន់ និងឈ្មោះបទល្មើសតាមច្បាប់ ។ ដីកានេះ ត្រូវជូនដំណឹងក្នុងរយៈពេលខ្លីបំផុតដល់ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្ដឹងរដ្ឋប្បវេណី ។