ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧៦- តើតុលាការដែលមានសមត្ថកិច្ចខាងដែនដីមានអ្វីខ្លះ ?
៧៧- តើតួនាទីរបស់ចៅក្រមជំនុំជម្រះមានអ្វីខ្លះ ? ចូររៀបរាប់ ។
៧៨- តើសាលក្រមបែងចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៧៩- តើបណ្ដឹងទាស់អំពីសាលក្រមមានអ្វីខ្លះ ?
៨០- ដូចម្តេចហៅថានីតិព្រហ្មទណ្ឌ ?
ចម្លើយ
៧៦- តុលាការដែលមានសមត្ថកិច្ចខាងដែនដី គឺ៖
ក្នុងករណីដែលមានតុលាការពីរ ឬច្រើន ដែលស្ថិតនៅក្នុងមណ្ឌលនៃសាលាឧទ្ធរណ៍តែមួយ បានទទួលពាក្យបណ្ដឹងលើសំណុំរឿងតែមួយដូចគ្នា ប្រធានសាលាឧទ្ធរណ៍ចាត់តាំងតុលាការដែលនឹងត្រូវទទួលបន្ទុកលើសំណុំរឿង។ វិវាទដែនដីរវាងតុលាការច្រើនដែលមានថ្នាក់ស្មើគ្នា ត្រូវសម្រេចដោយប្រធានតុលាការជាន់ខ្ពស់ដោយការសម្រេចនេះបិតផ្លូវតវ៉ា ។
៧៧- តួនាទីរបស់ចៅក្រមជំនុំជម្រះមានដូចជា ៖
យោងតាមមាត្រ ២៩១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ ចែងថាក្នុងរឿងក្ដីព្រហ្មទណ្ឌ សាលាដំបូងត្រូវទទួលបណ្ដឹងដោយ ៖
- ដីកាបញ្ជូនរបស់ចៅក្រមស៊ើបសួរ ឬសាលដីកាបញ្ជូនរបស់សភាស៊ើបសួរ
- ដីកាបញ្ជូនទៅតុលាការជំនុំជម្រះដោយផ្ទាល់របស់ព្រះរាជអាជ្ញា
- កំណត់ហេតុស្ដីពីការចូលបង្ហាញខ្លួនភ្លាមដែលធ្វើដោយព្រះរាជអាជ្ញា ។ នៅពេលដែលពាក្យបណ្ដឹងត្រូវបានដាក់ហើយ ប្រធានតុលាការត្រូវធ្វើកំណត់កាលបរិច្ឆេទនៃសវនាការ ។
សាលាដំបូងជំនុំជម្រះបទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ។ សាលាដំបូងសម្រេចជាក្រុមសមូហភាពដែលមានចៅក្រម៣រូប ចំពោះបទឧក្រិដ្ឋ ព្រមទាំងបទមជ្ឈិម និងបទលហុ ដែលជាប់ទាក់ទងសាលាដំបូងក៏អាចសម្រេចជាចៅក្រមទោលបានដែរ ចំពោះបទមជ្ឈិម និងបទលហុ ។ មានតែសាលាជម្រះក្ដីតែប៉ុណ្ណោះ ទើបមានសិទ្ធិអំណាចកាត់សេចក្ដី និងប្រកាសសេចក្ដីសម្រេចរបស់តុលាការបាន ។ ចៅក្រម គឺជាបុគ្គលតែមួយគត់ដែលមានសិទ្ធិអំណាចក្នុងការជម្រះក្ដីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរក៏ដូចជាសង្គមជាតិ ។ រាល់ការជម្រះក្ដីរបស់ចៅក្រមត្រូវធ្វើក្នុងនាមប្រជារាស្រ្ដខ្មែរ តាមនីតិវិធី និងច្បាប់ជាធរមាន ដោយត្រូវគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ឱ្យអស់ពីដួងចិត្ត និងសម្បជញ្ញៈរបស់ខ្លួន ។ ការពិភាក្សាដេញដោលប្រព្រឹត្តទៅនៅពេលសវនាការជាសាធារណៈ ប៉ុន្ដែប្រសិនបើតុលាការយល់ឃើញថា ភាពជាសាធារណៈនាំឱ្យមានគ្រោះថ្នាក់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬដល់ទំនៀមទម្លាប់ តុលាការអាចបង្គាប់ឱ្យធ្វើការពិភាក្សាដេញដោលជាសម្ងាត់ទាំងស្រុង ឬមួយផ្នែកបានតាមសេចក្ដីសម្រេចដោយសំអាងហេតុ ។
សេចក្ដីសម្រេចរបស់តុលាការជាន់ទាបតូ្រវបានគេឱ្យឈ្មោះថា “សាលក្រម” ។ សាលក្រម គឺជាការសម្រេចសេចក្ដីដែលតុលាការធ្វើលិខិតសាលក្រម ដែលមានលក្ខណៈគ្រប់គ្រាន់ទៅតាមទម្រង់ដែលច្បាប់បានកំណត់ ហើយកើតមានអានុភាព ដោយសារការប្រកាសដោយផ្អែកលើលិខិតសាលក្រមនេះ ។ គ្រប់សាលក្រមត្រូវតែប្រកាសនៅពេលសវនាការសាធារណៈ ផ្នែកនៃសេចក្ដីសម្រេចត្រូវអានឱ្យខ្លាំងៗដោយប្រធានសវនាការ ។ ចំពោះការប្រកាសអំពីពិរុទ្ធភាពតុលាកាត្រូវពិនិត្យមើល ៖
- តើអំពើនោះជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ
- ជនជាប់ចោទបានប្រព្រឹត្តអំពើដែលចោទប្រកាន់លើខ្លួន ឬទេ ? ប្រសិនបើពិនិត្យឃើញពិរុទ្ធភាពលើជនជាប់ចោទ តុលាការប្រកាសផ្ដន្ទាទោសតាមច្បាប់បញ្ញត្តិ ។ បើសិនតុលាការយល់ឃើញថា អំពើនោះមិនមែនជាបទល្មើសទេ ឬក៏ជនជាប់ចោទគ្មានកំហុសទេ ជនជាប់ចោទនោះត្រូវបានសម្រេចឱ្យរួចផុតពីបទចោទ ។
៧៨- សាលក្រមអាចត្រូវបែងចែកជា ៣ប្រភេទ គឺ ៖
៧៩- បណ្ដឹងទាស់អំពីសាលក្រមដូចជា ៖
ក្រោយពីសាលក្រមត្រូវបានប្រកាស ភាគីនៅក្នុងរឿងក្ដីព្រហ្មទណ្ឌមានពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី អាចប្ដឹងទាស់ក្នុងករណីដែលសាលក្រមនោះត្រូវបានសម្រេចដោយកំបាំងមុខខ្លួនបាន ។
ជនដែលអាចប្ដឹងឧទ្ធរណ៍បាន គឺព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ពិរុទ្ធជន ដើមបណ្ដឹងរដ្ឋប្បវេណី និងអ្នកទទួលខុសត្រូវរដ្ឋប្បវេណី ។ អានុភាពនៃសាលក្រមចូលជាស្ថាពរ នៅពេលដែលផុតរយៈពេលប្ដឹងឧប្រាស្រ័យដែលបានកំណត់ដោយច្បាប់នោះសាលក្រមនឹងចូលជាស្ថាពរ ហើយមានអានុភាពដូចខាងក្រោម៖
ក- ការបិតផ្លូវតវ៉ា ៖ ក្រោយពេលចូលជាសាលក្រមស្ថាពរ ភាគីនៃរឿងក្ដីនោះមិនអាចធ្វើការប្ដឹងឧប្រាស្រ័យនឹងសាលក្រមនោះជាថ្មីម្ដងទៀតឡើយ លើកលែងតែបណ្ដឹងសើរើក្នុងករណីពិសេសមួយ។
ខ-អានុភាពអនុវត្ត ៖ សាលក្រមដែលបានចូលជាស្ថាពររួចហើយ មានន័យថា សាលក្រមនោះមានអានុភាពអនុវត្តដោយព្រះរាជអាជ្ញា ត្រូវចាប់ផ្ដើមអនុវត្តទៅតាមអំណាចនៃសាលក្រមនោះជាដាច់ខាត ។
គ- អាជ្ញាអស់ជំនុំ ៖ នៅពេលសាលក្រមចូលជាស្ថាពរហើយ អានុភាពនៃអាជ្ញាអស់ជំនុំត្រូវកើតឡើង ។
៨០- នីតិព្រហ្មទណ្ឌ គឺជាសំវិធានច្បាប់ទាំងឡាយដែលមានគោលដៅផ្តន្ទាទោស ចំពោះបទល្មើស ឬជាកម្រងអត្ថបទច្បាប់បែបវិទ្យាសាស្ត្រសង្គម ដែលសិក្សាអំពីបទល្មើស និងទណ្ឌកម្ម ។ តាមន័យទូលាយ នីតិព្រហ្មទណ្ឌ ជាសំណុំវិធានច្បាប់សម្រាប់ផ្ដន្ទាទោស អ្នកប្រព្រឹត្តខុសនឹងច្បាប់រដ្ឋ ហើយបទល្មើសនោះត្រូវបានចែងទុកជាមុននៅក្នុងច្បាប់ ។