Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 កម្រងនៃអត្ថបទសំណេរអត្ថាធិប្បាយទាំងឡាយវាគឺជាកំនប់ទ្រព្យមួយដ៏មហាសាលដែលបានចូលរួមចំណែក ក្នុងការទ្រទ្រង់នូវសម្បត្តិវប្បធម៌ អរិយធម៌នៃខេមរាជាតិ ។ ចំណែកអត្ថបទសំណេរអត្ថាធិប្បាយទឹកចិត្តពោធិ៍កំបោររបស់អ្នកនិពន្ធ យើងលោកបានចូលជ្រៅទៅក្នុងតថភាពនៃសង្គមការណ៍ ដោយ​បានលើកយកពីបំណងប្រាថ្នារបស់វីរជនមកលាតត្រដាង ។ អាស្រ័យហេតុនេះហើយ ទើបមានមតិមួយបានពោលឡើងថាឆន្ទៈគឺជាប្រភពនៃភាពជោគជ័យ ។

                 តើមតិខាងលើនេះមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ ?

                 ដើម្បីបានជាស្ពានឈានទៅដល់ការបកស្រាយចំនោទបញ្ហាខាងលើអោយមានលក្ខណៈកាន់តែបានពិស្តារប្រកបដោយខ្លឹមសារកាន់តែបានស៊ីជម្រៅហមួយកម្រិតទ្វេរឡើងទៀត គេចាំបាច់ត្រូវយល់ជា​មុនសិននូវន័យនៃពាក្យឆន្ទៈ ។ ​ពាក្យថា ឆន្ទៈ មានន័យថា បំណង សេចក្តីប្រាថ្នា ការប៉ង ចំណង់តណ្ហា ។ ដូចនេះ​ប្រធានខាងលើមានន័យថា បំណងគឺជា​ប្រភពនៃភាពជោគជ័យ ។

                 តាមការសិក្សាទ្រឹស្តី​អក្សរសិល្ប៍ លោកស្តង់ដារបានអោយនិយមន័យថាអក្សរសិល្ប៍គឺជាកញ្ចក់មួយផ្ទាំង ដែលគេដាក់នៅតាមបណ្តោយផ្លូវថ្នល់សម្រាប់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គម ។ ត្រង់នេះវាមានន័យថា នៅក្នុងសង្គមវាពោរពេញទៅដោយបញ្ហាចំរុងចំរាសស្មុមស្មាញជាច្រើនអនេក ដែលបណ្តាលមកពីឧត្តម​គតិរបស់មនុស្សដែលគេមិនអាចដោះស្រាយបានក្នុងពេលតែមួយបានទេនេះបណ្តាលមកពីផ្នត់គំនិតរបស់មនុស្ស ។ មនុស្សខ្លះប្រកបទៅដោយឧត្តមគតិជាតិនិយម និងហ៊ានចេញមុខចំពោះសត្រូវ ដើម្បីឯករាជ្យភាព ឥស្សរភាពនៃពូជសាសន៍ព្រមួទាំងការអភិវឌ្ឍន៍សង្គមទាំងមូល ។ យ៉ាងណាមិញបើយើងពីនិត្យប្រវត្តិសាស្រ្តនាសម័យនគរភ្នំ បានបង្ហាញអោយយើងឃើញថាប្រទេសជាតិស្ថិតនៅក្រោមការឈ្លានពាន គំរាបកំហែងពីសត្រូវ ដែលជាហេតុធ្វើអោយព្រះនាងលីវយី យកការតស៊ូជាផលប្រយោជន៍ជាតិធ្វើជាមូលដ្ឋាន ដោយព្រះនាងបានដឹកនាំកងទ័ពចេញប្រយុទ្ធជាមួយសត្រូវដើម្បីការពារទឹកដីរំដោះប្រទេសជាតិ និងធ្វើយ៉ាងណាអោយពូជសាសន៍របស់ខ្មែរបាននៅគង់វង្ស ។ មិនតែប៉ុណ្ណោះបើយើងពីនិត្យទៅក្នុងអត្តបទប្រវត្តិសាស្រ្ត នាសម័យចេនឡា បានបង្ហាញអោយយើងឃើញថាព្រះនាងជ័យរាជទេវី ជាវីរក្សត្រី ដែលមានគំនិតជាតិនិយមបានដឹកនាំប្រទេសជាតិអោយឈានទៅរកការរីកចម្រើនដោយព្រះនាងបានកសាងទីក្រុងសម្ភពបុរៈ ព្រមទាំងកសាងប្រាសាទទុកអោយកូនចៅជំនាន់ក្រោយបានទាញយកប្រយោជន៍តាមរយៈវិស័យទេសចរណ៍ ដែលបានផ្តល់ទុនថវិកាចំណូលអោយជាតិមាតុភូមិ ​។ ក្នុងករណីមួយទៀត បើយើងពិនិត្យក្នុងប្រវត្តិសាស្រ្តនាសម័យអង្គរ ក្នុងព្រឹត្តការណ៍ឆ្នាំ១១៧៧ប្រទេសជាតិ បានធ្លាក់នៅក្រោមការត្រួតត្រារបស់ពួក ចម្ប៉ា ដែលជាហេតុធ្វើអោយព្រះបាទជ័យវរ្ម័នទី៧ សំរេចចិត្តយកការតស៊ូជាមូលដ្ឋានដោយយាងចូលព្រៃបង្កើតចលនាតស៊ូ បណ្តាញចម្ប៉ាឈ្លានពានចេញពីទឹកដីបានជោគជ័យនៅឆ្នាំ ១១៨១​ ដោយដឹកនាំប្រទេសឈានទៅរកការរីកកចម្រើនលើគ្រប់វិស័យដួចជាផ្នែកស្ថាបត្យកម្មសំណង់ប្រាសាទត្រុវបានស្ថាបនាឡើងបន្សល់ភស្តុតាងមកដល់បច្ចុប្បន្ននេះចំពោះវិស័យសុខាភិបាល សង្គមកិច្ចព្រះអង្គបានបង្កើតមន្ទីរពេទ្យចំនួន១០២ សាលាសំណាក់ចំនួន១២១ រាសពាសពេញផ្ទៃប្រទេសសំរាប់បំរើអោយផលប្រយោជន៍រាស្រ្តទូទៅសំរាប់ចូលទៅស្នាក់អាស្រ័យនិងពិនិត្យព្យាបាលជំងឺតាមលទ្ធភាព ។ ចំពោះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ មានសង្គ្រាមសាសនា បានមកើតឡើងរវាងពុទ្ធសាសនា និងព្រហ្មណ័សាសនា ដែលបានបង្កជាសង្គ្រាមបង្ហូរឈាម​រវាងគ្នា និងគ្នាអស់រយៈពេលចា ច្រើនថ្ងៃដោយគ្មានក្សត្រអង្គណាមួយអាចដោះស្រាយបានឡើយ ខណៈនោះព្រះនាងឥន្រ្ទទេវីបានយកការតស៊ូដោយសន្តិវិធីជាមូលដ្ឋានតាមរយៈការអប់រំស្វាមីនិងនាម៉ឺនសព្វមុខមន្រ្តីអោយមានជំនឿលើពុទ្ធសាសនាឡើងវិញ ពេលនោះសង្គមមានសុខសន្តិភាពហើយព្រះនាងបានចូលរួមចំណែកកសាងមជ្ឈមណ្ឌលមួយឡើងដោយប្រមូលយកក្មេងកំព្រាទៅចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងត្រង់ចំណុចនេះវាគឺជាសក្ខីភាពមួយ ដែលឈរលើមូលដ្ឋានជាគ្រឹះវាឃើញថាការតស៊ូ ដែលឈរលើមូលដ្ឋានជាគ្រឹះវាពិតជាធ្វើអោយសង្គមមានការរីកប្រកបដោយស្ថេរភាព ម្យ៉ាងទៀតបើយើងពិនិត្យក្នុងសង្គមខ្មែរចុង​ស.វ ទី១៩ ដើមស.វ ទី២០ ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ពួកអាណានិគមនិយមបារាំង ដែលជាហេតុធ្វើអោយព្រះបាទនរោត្តមសិហនុ ប្រកាន់យកគោលការណ៍ការតស៊ូជាមូលដ្ឋានដោយយាងចូលព្រៃបង្កើតការតស៊ូបណ្តេញពួកអាណានិគមនបារាំងឈ្លានពាន ដោយអនុវត្តនូវនយោបាយពីរគឺនយោបាយក្នុងប្រទេសបង្កើតកងជីវពលនារីក្លាហានមានចំនួន៨ម៉ឺននាក់ ដើម្បីត្រៀមប្រយុទ្ធជាមួយ និងពួកអាណានិគមនបារាំង ឯនយោបាយក្រៅប្រទេសទ្រង់បានចង់សម្ព័ន្ធភាពជាមួយប្រទេសថៃកាណាដា ជប៉ុន និងសហរដ្ឋអាមេរិច ដែលជាហេតុធ្វើអោយបារាំងយល់ព្រមប្រគល់ឯករាជ្យពេញលេញយកអោយខ្មែរនៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដោយព្រះអង្គដឹកនាំប្រទេសជាតិឈានទៅរកការរីកចម្រើនលើគ្រប់វិស័យដូចជា វិស័យសុខាភិបាល សិក្សាធិការជាតិ ទ្រង់បានកសាងមន្ទីរពេទ្យ សាលារៀនចាប់ពីទីក្រុងដល់ទីជនបទសំរាប់បំរើអោយផលប្រយោជន៍ប្រជារាស្រ្ត វិស័យគមនាគមន៍មានការកសាងផ្លូវជាតិលេខ៤ ភ្នំពេញទៅកំពង់សោម ជាជំនួយរបស់ប្រទេសជប៉ុន ។ ក្នុងករណីមួយទៀត បើយើងពិនិត្យមកក្នុងអត្ថបទអក្សរសិល្ប៍រឿងតេជោយ៉ត ។

                 សរុបសេចក្តីអោយខ្លីមកវីញ យើងឃើញថាការតស៊ូដ៏ត្រឹមត្រូវពីតជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍សង្គមជាតិយ៉ាងពិតប្រាកដ ។

                 ក្រោយពីបានធ្វើការបកស្រាយបញ្ហារបស់ប្រធានខាងលើប្រកបដោយអំណះអំណាងបញ្ជាក់ល្មមសមរម្យរួចមក យើងអាចធ្វើសេចក្តីសន្និដ្ឋានមួយបានយ៉ាងខ្លីថាមតិរបស់ប្រធានពិតជាត្រឹមត្រូវ  ។ ដូចនេះក្នុងនាមជាមនុស្សជំនាន់ក្រោយត្រូវតែចូលរួមចំណែកថែរក្សាការពារបូរណភាពទឹកដីរបស់ជាតិយើងអោយនៅគង់វង្សនិងមានការរីកចម្រើន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login