Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានអ្វីខ្លះ ?

១៧- តើចំណាត់ថ្នាក់ទៅតាមប្រភេទជាសម្ភារៈមានអ្វីខ្លះ ?

១៨- តើចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានប៉ុន្មាន ? អ្វីខ្លះ ?

១៩- តើអ្វីទៅជាបទល្មើសធម្មតា ?

២០- តើអ្វីទៅជាបទល្មើសស្មុគស្មាញ ?

ចម្លើយ

១៦- ចំណាត់ថ្នាក់ទៅតាមរយៈពេលប្រព្រឹត្តបទល្មើសមានបីគឺ ៖

  • បទល្មើសភ្លាមៗ
  • បទល្មើសបន្តរៀងហូរហែ
  • បទល្មើសអូសបន្លាយ ។

១៧- ចំណាត់ថ្នាក់ទៅតាមប្រភេទជាសម្ភារៈមានដូចជា ៖

  • បទល្មើសសកម្ម
  • បទល្មើសអកម្ម ។

១៨- ចំណាត់ថ្នាក់ទៅតាមចំនួននៃអំពើនៅក្នុងបទល្មើសមានដូចជា ៖

  • បទល្មើសធម្មតា
  • បទល្មើសស្មុគស្មាញ
  • បទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់ ។

១៩- បទល្មើសធម្មតា គឺជាបទល្មើសដែលត្រូវបានសម្រេចឡើយដោយអំពើសត្យានុម័តតែមួយគត់ប៉ុណ្ណោះ ។

២០- បទល្មើសស្មុគស្មាញ គឺជាបទល្មើសដែលបានសម្រេចឡើងដោយមានអំពើជាសត្យានុម័តច្រើនគួបផ្សំគ្នា ។ បទល្មើសស្មុគស្មាញ គឺជាបទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់ ក៏ប៉ុន្តែគឺជាបទល្មើសដែលកើតឡើងភ្លាមៗ ។ នៅពេលដែលអំពើជាធាតុផ្សំចុងក្រោយនៃបទល្មើសបានកើតឡើង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login