ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
២១- តើអ្វីទៅជាបទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់ ?
២២- តើចំណាត់ថ្នាក់ទៅតាមលទ្ធផលនៃបទល្មើសមានអ្វីខ្លះ ?
២៣- តើចំណាត់ថ្នាក់ទៅតាមសភាពនៃអំពើមានអ្វីខ្លះ ?
២៤- តើអ្វីទៅជាបទល្មើសមិនជាក់ស្តែង ?
២៥- តើចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើសមានអ្វីខ្លះ ?
២៦- តើអ្វីទៅជាបទល្មើសដោយចេតនា ?
២៧- អ្វីទៅបទល្មើសដោយអចេតនា ?
ចម្លើយ
២១- បទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់ គឺជាបទល្មើសដែលកើតឡើងដោយសារអំពើច្រើនរួមផ្គុំគ្នា ប៉ុន្តែអំពើនីមួយៗដាច់ដោយឡែកពីគ្នា មិនត្រូវចាត់ទុកថាជាបទល្មើសទេ ប៉ុន្តែការប្រព្រឹត្តម្តងហើយម្តងទៀតគឺបង្កើតបានជាបទល្មើសដែលត្រូវផ្តន្ទាទោស ។ ក្នុងន័យនេះ បទល្មើសកើតចេញពីអំពើប្រព្រឹត្តជាទម្លាប់ គឺជាបទល្មើសដែលត្រូវអនុវត្តជាបន្តបន្ទាប់ ។ ថ្វីត្បិតតែជាបទល្មើសដែលត្រូវអនុវត្តបន្តបន្ទាប់ក្តី បទល្មើសនោះត្រូវកើតឡើងភ្លាមៗ នៅពេលដែលអំពើចុងក្រោយដែលជាធាតុផ្សំនៃបទល្មើស (ទម្លាប់) ។
២២- ចំណាត់ថ្នាក់ទៅតាមលទ្ធផលនៃបទល្មើសមានដូចជា ៖
២៣- ចំណាត់ថ្នាក់ទៅតាមសភាពនៃអំពើមានដូចជា ៖
២៤- បទល្មើសមិនជាក់ស្តែង គឺជាបទល្មើសដែលផ្ទុយពីបទល្មើសជាក់ស្តែង ពីព្រោះថានៅក្នុងករណីនៃការស៊ើបអង្កេតបឋម ឬការស៊ើបអង្កេតក្នុងករណីមិនជាក់ស្តែង មន្ត្រីនគរបាយយុត្តិធម៌ត្រូវអនុវត្តទៅតាមគោលការណ៍ដែលមានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌចាប់ពីមាត្រា ១១១ ដល់ ១១៨ ។ សូមជម្រាបជូនថាអំណាចនៅក្នុងការស៊ើបអង្កេតបឋមនេះ គឺខុសពីអំណាចក្នុងការស៊ើបអង្កេតក្នុងករណីជាក់ស្តែង ឬមិនមានអំណាចធំធេងដូចករណីជាក់ស្តែងទេ ។
២៥- ចំណាត់ថ្នាក់បទល្មើសផ្អែកលើបែបបទជាអត្តនោម័តនៃការប្រព្រឹត្តបទល្មើសមានដូចជា ៖
២៦- បទល្មើសដោយចេតនា គឺជាបទល្មើសដែលចារីមានចេតនាប្រព្រឹត្ត ។ ជាគោលការណ៍ បទល្មើសគឺជាបទល្មើសដោយចេតនា ។ ហេតុនេះប្រសិនបើពុំមានភស្តុតាងបញ្ជាក់ពីចេតនាប្រព្រឹត្តរបស់ចារីទេ គឺពុំមានបទល្មើសណាមួយកើតឡើងឡើយ ។
២៧- បទល្មើសដោយអចេតនា គឺជាបទល្មើសដែលកើតឡើង ទោះបីជាចារីពុំមានចេតនាប្រព្រឹត្តក៏ដោយ ក៏ប៉ុន្តែបទល្មើសនៅតែមាន ពីព្រោះថាបទល្មើសកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធ្វេសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ ។ និយាយម្យ៉ាងទៀតគឺថា ចំពោះបទល្មើសដោយអចេតនា ភាពសុចរិតរបស់ចារីពុំមែនជាធាតុផ្សំនៃបទល្មើសទេ បានសេចក្តីថាទោះបីជាចារីពុំមានចេតនាទុច្ចរិតក៏នៅតែមានបទល្មើសដដែល ។