Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៧៦- ដូចម្តេចដែលហៅថា ជញ្ជីងទូទាត់ ?

៧៧- ដូចម្តេចដែលហៅថា របបលក់ផ្តាច់មុខ?

៧៨- ដូចម្តេចដែលហៅថា យន្តការនិងរចនាសម្ព័ន្ធសេដ្ឋកិច្ច ?

៧៩- ដូចម្តេចដែលហៅថា ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងធនធានមនុស្ស ?

៨០- តើសេរីភាព និងការជ្រើសរើសមានន័យយ៉ាងដូចម្តេច ?

ចម្លើយ

៧៦- ដែលហៅថា ជញ្ជីងទូទាត់ គឺជាការកត់ត្រាសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសមួយលើទំនិញសេវាព្រមទាំងទ្រព្យសកម្មហិរញ្ញវត្ថុ ជាមួយនិងប្រទេសដ៏ទៃទៀតលើពិភពលោក ។

៧៧- ដែលហៅថា របបលក់ផ្តាច់មុខ គឺជាសិទ្ធិពិសេសរបស់បុគ្គលសហគ្រាស ឬស្ថាប័នសាធារណៈ ក្នុងការផលិតការលក់ ឬធ្វើអាជីវកម្មទៅលើទំនិញ ឬសេវាណាមួយ ។

៧៨- ដែលហៅថា យន្តការនិងរចនាសម្ព័ន្ធសេដ្ឋកិច្ច គឺជាបាតុភូតសេដ្ឋកិច្ច ប៉ុន្តែវាជាផ្នែកមួយនៃបាតុភូតវប្បធម៌ប្រពៃណី សីលធម៌ និងចិត្តសាស្ត្រ ។

៧៩- ដែលហៅថា ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងធនធានមនុស្ស គឺជាគ្រោងឆ្អឹង ជាសរសៃឈាម និងជាសាច់ដុំនៃប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ។

៨០- សេរីភាព និងការជ្រើសរើសមានន័យថា ម្ចាស់កម្មសិទ្ធិលើធនធានធម្មជាតិ និងទំនិញវិនិយោគអាចប្រើប្រាស់ ជួល ឬលក់ធនធានទាំងនោះទៅតាមការយល់ឃើញរបស់ខ្លួន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login