ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨៦- ដូចម្តេចដែលហៅថាផលិតកម្មទំនិញសាមញ្ញ ?
៨៧- ដូចម្តេចដែលហៅថា ផលិតកម្មមេកានិច ?
៨៨- ដូចម្តេចដែលហៅថា ផលិតកម្មសរុប ?
៨៩- ដូចម្តេចដែលហៅថា ផលិតកម្មសុទ្ធ ?
៩០- ដូចម្តេចដែលហៅថា បញ្ហាសេដ្ឋកិច្ច ?
ចម្លើយ
៨៦- ដែលហៅថា ផលិតកម្មទំនិញសាមញ្ញ ជាផលិតកម្មនៃទំនិញរបស់របរសម្រាប់ប្តូរផ្តោះតាមរយៈការលក់ និងការទិញ ហើយត្រូវបានបង្កើតឡើងដោយឈរលើកម្មសិទ្ឋិឯកជនរបស់ពលករតូចៗ និងពលកម្មផ្ទាល់ខ្លួន ។
៨៧- ដែលហៅថា ផលិតកម្មមេកានិច គឺបានលេចចេញឡើងក្រោមការជំរុញរបស់បដិវត្តន៍ឧស្សាហកម្មដំបូងក្នុង សម័យមួយភាគបីចុងក្រោយនៃសតវត្សទី ១៨ នៅប្រទេសអង់គ្លេស បន្ទាប់មកនៅបណ្តាប្រទេសមូលធនផ្សេងទៀត ។
៨៨- ដែលហៅថា ផលិតកម្មសរុប ជាសន្ទស្សន៍ស្តែងឡើងក្រោមទម្រង់ជារូបិយវត្ថុ ដែលបង្ហាញនូវទំហំផលិតកម្មរបស់សហគ្រាសក្រុមផលិតកម្មណាមួយ ផ្នែកណាមួយ ឬសំណុំនៃសេដ្ឋកិច្ចជាតិទាំងមូល ។
៨៩- ដែលហៅថា ផលិតកម្មសុទ្ធ ជាសន្ទស្សន៍សេដ្ឋកិច្ចបង្ហាញនូវតម្លៃបង្កើតថ្មី ដែលជាលទ្ធផលសំខាន់បំផុតនៃកម្មភាពរបស់សហគ្រាស ក្រុមប្រមូលផ្តុំនានា និងវិស័យនានានៃផលិតកម្មសម្ភារៈនៅក្នុងប្រទេសមួយ (ច្រើនប្រើនៅប្រទេសសង្គមនិយម)។
៩០- ដែលហៅថា បញ្ហាសេដ្ឋកិច្ច គឺជាបញ្ហាដែលត្រូវមានដំណោះស្រាយអំពីសំណាក់រដ្ឋាភិបាលនៃប្រទេសនីមួយៗក្នុងពិភពលោក ដោយផ្អែកលើសក្តានុពលធនធានធម្មជាតិ និងធនធានមនុស្សក្នុងប្រទេសរបស់ខ្លួន ។