ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨១- ដូចម្តេចដែលហៅថា ផលិតផលក្នុងស្រុកសរុប ?
៨២- ដូចម្តេចដែលហៅថា ផលិតផលជាតិ ?
៨៣- ដូចម្តេចដែលហៅថាផលិតផលជាតិសរុប ?
៨៤- ដូចម្តេចដែលហៅថា ការផ្ដល់ពេលវេលាសម្រាកលំហែ?
៨៥- ដូចម្តេចដែលហៅថា ទ្រឹស្តីសមមូលនៃកម្លាំងទិញ ?
ចម្លើយ
៨១- ដែលហៅថា ផលិតផលក្នុងស្រុកសរុប គឺជាតម្លៃសរុបនៃទំនិញនិងសេវាកម្ម ដែលសម្រេចបានដោយប្រើប្រាស់កត្តាផលិតកម្ម ដែលជាកម្មសិទ្ធិក្នុងស្រុកក្នុងកំឡុងពេលមួយមានកំណត់ ។
៨២- ដែលហៅថា ផលិតផលជាតិ គឺជាតម្លៃសរុបនៃទំនិញ និងសេវាកម្មទាំងអស់ទាំងក្នុងស្រុក ទាំងជាអំណោយពីបរទេសដែលមាននៅក្នុងសេដ្ឋកិច្ចជាតិមួយក្នុងពេលជាក់លាក់មួយ ។
៨៣- ដែលហៅថា ផលិតផលជាតិសរុប គឺជាការបូកសរុបការចំណាយទាំងអស់របស់រដ្ឋាភិបាល រួមនឹងទុនវិនិយោគឯកជនដែលមានប្រភពនៅក្នុងស្រុកនិងក្រៅស្រុក ។
៨៤- ដែលហៅថា ការផ្ដល់ពេលវេលាសម្រាកលំហែ គឺជាការពង្រឹងសុខុមាលភាពរបស់និយោជិត ដើម្បីទទួលបាននូវផលត្រឡប់មកវិញ គឺការបង្កើនទិន្នផលការងារ ។
៨៥- ដែលហៅថា ទ្រឹស្តីសមមូលនៃកម្លាំងទិញ គឺទ្រឹស្តីអំពីលំនឹងអត្រាប្តូរប្រាក់រយៈពេលវែង ដោយផ្អែកលើកម្រិតធៀបនៃថ្លៃរបស់ប្រទេសពីរ ។