Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2019-12-09 15:53

ខុសប្លែកគ្នាទៅតាមទីតាំងភូមិសាស្រ្ត របបទឹក រដូវដាំដុះ និងកម្រិតត្រួតពិនិត្យផ្សេងៗ ។

គេចែកប្រព័ន្ធផលិតកម្មស្រូវជា៣គឺ៖

ស្រូវវស្សា៖  ត្រូវបានគេដាំនៅទូទាំងប្រទេសចាប់ពីខែ ឧសភា ដល់តុលា ។ ហើយខេត្តដែលផ្តល់ស្រូវបានច្រើនជាងគេគឺព្រៃវែង តាកែវ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង និងស្វាយរៀង ។ រីឯខេត្តដែលផលិតស្រូវមិនគ្រប់គ្រាន់និងតម្រូវការមាន៖ កោះកុង , ខេត្តព្រះសីហនុ , ប៉ៃលិន , និងកែប ។

ស្រូវប្រាំង៖ ធ្វើនៅតំបន់ក្បែរមាត់បឹង ទន្លេ ស្ទឹង ព្រែក ដោយវិធីស្ទូង និងបាចទឹកបញ្ចូល​នៅរដូវទឹកស្រក ។ ខេត្តដែលធ្វើស្រូវប្រាំងសំខាន់ៗមានៈ ខេត្តព្រៃវែង តាកែវ កណ្តាល កំពង់ចាម និងកំពង់ឆ្នាំង ។

ស្រូវ ឡើងទឹក៖    ជាប្រភេទស្រូវធ្ងន់ដែលមានរយៈពេលដាំដុះពី ៨ ទៅ៩ ទើបអាចប្រមូលផលបាន ។ ស្រូវឡើងទឹកអាចធន់និងកម្ពស់ទឹក ពី២ m ទៅ ៥ m ។ តំបន់ស្រូវឡើងទឹកសំខាន់ៗស្ថិតនៅជំវិញបឹងទន្លេសាប និងកំហូងនានាតាមបណ្តោយទន្លេមេគង្ក ក្នុងខេត្តកំពង់ចាម ព្រៃវែង និងតាកែវ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login