កម្មសិទ្ធិលើអចលនវត្ថុ អាចត្រូវបានធ្វើលទ្ធកម្មដោយកិច្ចសន្យា សន្តតិកម្ម និងហេតុ មានដូចជា ៖
- ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល២០ឆ្នាំ ។
- ការកាន់កាប់អចលនវត្ថុដោយសន្តិវិធី និងដឹងឮជាសាធារណៈដោយមានឆន្ទៈយកជាកម្មសិទ្ធិក្នុងអំឡុងពេល១០ឆ្នាំ ក្នុងករណីការកាន់កាប់នោះ ធ្វើឡើងដោយសុចរិត និងគ្មានកំហុស នៅពេលចាប់ផ្តើមកាន់កាប់ (មាត្រា១៦០ និងមាត្រា១៦២) ។