ក្នុងគោលការណ៍ការពារផលប្រយោជន៍ចំពោះអ្នកកាន់កាប់ដោយសុច្ចរិត អ្នកកាន់កាប់នោះអាចទាមទារសោហ៊ុយចំពោះការគ្រប់គ្រងនិងថែរក្សាវត្ថុដូចជា ៖
- អ្នកកាន់កាប់អាចទាមទារឲ្យកម្មសិទ្ធិករសងសោហ៊ុយចាំបាច់ ដែលខ្លួនចំណាយក្នុងការគ្រប់គ្រងថែរក្សាវត្ថុ និងមិនអាចទាមទារបានក្នុងករណីដែលអ្នកកាន់កាប់បានទទួលផលពីវត្ថុកាន់កាប់ ។
- ករណីអ្នកកាន់កាប់បានចំណាយប្រាក់ដើម្បីកែលំអវត្ថុកាន់កាប់ ឬចំណាយដើម្បីបង្កើតតម្លៃផ្សេងចំពោះវត្ថុនោះ កម្មសិទ្ធិករត្រូវសងអ្នកកាន់កាប់វិញ ក្នុងកម្រិតដែលកំណើនតម្លៃនោះនៅតែមាន ។ ប៉ុន្តែចំពោះអ្នកកាន់កាប់សុច្ចរិត តុលាការអាចអនុញ្ញាតឲ្យកម្មសិទ្ធិករមានអំឡុងពេលសមរម្យសម្រាប់ការសងនេះ ។
- ករណីអចលនវត្ថុ កម្មសិទ្ធិករត្រូវសងនូវសោហ៊ុយដែលអ្នកកាប់បានចេញ ឬកំណើនតម្លៃដែលនៅតែមានចំពោះសំណងដែលអ្នកកាន់កាប់សុច្ចរិតបានសង់ ដំណាំដែលបានដាំតែមិនទាន់បានទទួលផល និងដើមឈើមិនទាន់កានបានកាប់ ។ ចំពោះអ្នកកាន់កាប់ទុច្ចរិត កម្មសិទ្ធិករមានសិទ្ធិជ្រើសរើសឲ្យអ្នកកាន់កាប់យកសំណង់ដែលបានសង់ដំណាំដែលបានដាំតែមិនទាន់ទទួលផល និងដើមឈើមិនទាន់កាប់នោះចេញពីដី ឬយកវត្ថុនោះជាកម្មសិទ្ធិរបស់ខ្លួន ។