2019-12-13 16:02
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៧៦- តើអ្វីទៅហៅថាគោលការណ៍ទម្រង់ ?
៧៧- តើការកំណត់ពេលវេលានៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្សមានវត្ថុអ្វីខ្លះ ?
៧៨- តើសិទ្ធិប្រក្យត្សមានសារៈសំខាន់អ្វីខ្លះចំពោះបុគ្គល ?
៧៩- តើអ្វីទៅហៅថាសិទ្ធិប្រើប្រាស់ ?
៨០- តើអ្វីទៅហៅថាសិទ្ធិអាស្រ័យផល ?
ចម្លើយ
៧៦- គោលការណ៍ទម្រង់ គឺជាទ្រឹស្តីដែលគិតថាទម្រង់ដូចជា ការចុះបញ្ជី ការផ្ទេរ ជាអាទិ៍ គឺតម្រូវឲ្យមាន បន្ថែមពីលើការព្រមព្រៀងរវាងភាគីក្នុងការបង្កើត ការផ្ទេរ និងការកែប្រែសិទ្ធិប្រត្យក្ស ។
៧៧- ការកំណត់ពេលវេលានៃការផ្លាស់ប្តូរសិទ្ធិប្រត្យក្សមានវត្ថុដូចជា ៖
៧៨- សិទ្ធិប្រក្យត្ស គឺជាសិទ្ធិរបស់បុគ្គលផ្ទាល់ទៅលើទ្រព្យ ដែលសិទ្ធិទាំងនោះគឺមានសារៈចំពោះបុគ្គលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាជីវភាពនៃកិច្ចការជំនួញ ។ មានន័យថានៅពេលរស់នៅប្រមូលផ្តុំគ្នា គឺមនុស្សចាប់ផ្តើមមានទំនាក់ទំនង មនុស្សអាចមានការព្រមព្រៀងបង្កើតសិទ្ធិ និងកាតព្វកិច្ចទៅលើទ្រព្យដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ខ្លួនដោយសេរី ដោយមិនមានភាពអនាធិបតេយ្យ ។ ដូចនេះ ការយល់ដឹងអំពីសិទ្ធិប្រត្យក្ស គឺមានសារៈសំខាន់ចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលដែលជាម្ចាស់សិទ្ធិ ក្នុងគោលដៅធានាសុវត្ថិភាពនៃការអនុវត្តសិទ្ធិប្រត្យក្ស និងការកំណត់ព្រំដែននៃសិទ្ធិប្រត្យក្សដែលអនុវត្តយ៉ាងណា កុំឲ្យមានការបំពានទៅលើសិទ្ធិអ្នកដទៃ និងបង្កការខូចខាតដល់ផលប្រយោជន៍សាធារណៈ ។
៧៩-សិទ្ធិប្រើប្រាស់ គឺសំដៅទៅលើសិទ្ធិរបស់កម្មសិទ្ធិករក្នុងការប្រើប្រាស់ទ្រព្យដែលជាកម្មសិទ្ធិរបស់ខ្លួនតាមតម្រូវការ ឬដោយសេរី យ៉ាងណាកុំបង្កឲ្យមានការខូចខាតដល់សិទ្ធិកម្មសិទ្ធិរបស់អ្នកដទៃ ឬផ្ទុយទៅនឹងបទប្បញ្ញត្តិច្បាប់ ។
៨០- សិទ្ធិអាស្រ័យផល គឺជាសិទ្ធិក្នុងការទាញយកផលប្រយោជន៍ពីទ្រព្យដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន យ៉ាងណាកុំឲ្យប៉ះពាល់ទៅដល់សិទ្ធិរបស់អ្នកដទៃ និងផ្ទុយទៅនឹងសណ្តាប់ធ្នាប់សាធារណៈ និងទំនៀមទន្លាប់ដ៏ល្អប្រពៃ ។