2019-12-13 16:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៨៦- យោងតាមគោលការណ៍ទូទៅនៃក្រមរដ្ឋប្បវេណី តើបុគ្គលដែលជាកម្មសិទ្ធិករនៃដីដែលនៅជាប់គ្នាមានសិទ្ធិទទួលផលរួមគ្នាដោយមានការធានា និងការការពារស្របច្បាប់ទៅតាមទំហំនៃសិទ្ធិកម្មសិទ្ធិអ្វីខ្លះ ?
៨៧- តើអ្វីទៅជាសិទ្ធិទាមទារដោយផ្អែកលើសិទ្ធិកម្មសិទ្ធិ ?
៨៨- តើអ្វីទៅជាមូលហេតុគតិយុត្តនៃសិទ្ធិកាន់កាប់ចំពោះកម្មសិទ្ធិករ ?
៨៩- តើសិទ្ធិទាមទារដោយផ្អែកលើកម្មសិទ្ធិមានអ្វីខ្លះ ? ចូររៀបរាប់ ?
៩០- តើក្នុងគោលការណ៍ការពារផលប្រយោជន៍ចំពោះអ្នកកាន់កាប់ដោយសុច្ចរិត អ្នកកាន់កាប់នោះអាចទាមទារសោហ៊ុយចំពោះការគ្រប់គ្រងនិងថែរក្សាវត្ថុអ្វីខ្លះ ?
ចម្លើយ
៨៦- យោងតាមគោលការណ៍ទូទៅនៃក្រមរដ្ឋប្បវេណី បុគ្គលដែលជាកម្មសិទ្ធិករនៃដីដែលនៅជាប់គ្នាមានសិទ្ធិទទួលផលរួមគ្នាដោយមានការធានា និងការការពារស្របច្បាប់ទៅតាមទំហំនៃសិទ្ធិកម្មសិទ្ធិមានដូចជា ៖
៨៧- ជាទូទៅក្នុងនាមជាកម្មសិទ្ធិករបុគ្គលអាចទទួលបាននូវការធានា និងការការពារស្របច្បាប់ដោយប្រែប្រួលទៅតាមទំហំនៃសិទ្ធិកម្មសិទ្ធិ មានន័យថាកម្មសិទ្ធិករត្រូវទទួលបាននូវការធានា ចំពោះការអនុវត្តសិទ្ធិផ្ទាល់លើទ្រព្យដែលជាកម្មវត្ថុនៃសិទ្ធិកម្មសិទ្ធិរួមមាន សិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែង ។ ក្រៅពីនេះការអះអាងថាជាកម្មសិទ្ធិករ បុគ្គលអាចធ្វើការទាមទារឲ្យអ្នកកាន់កាប់ប្រគល់វត្ថុរបស់ខ្លួនត្រឡប់មកវិញបាន (មាត្រា ១៥៥) ។ ប៉ុន្តែសិទ្ធិទាមទារនោះមិនត្រូវបានយកមកអនុវត្ត ក្នុងករណីដែលមានមូលហេតុគតិយុត្តនៃសិទ្ធិកាន់កាប់ចំពោះកម្មសិទ្ធិករ ។
៨៨- យោងតាមគោលការណ៍ទូទៅនៃសិទ្ធិកម្មសិទ្ធិ បុគ្គលដែលជាកម្មសិទ្ធិករត្រូវបានចាត់ទុកថាជាបុគ្គលដែលមានសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងផ្ទាល់លើទ្រព្យដោយទទួលបាននូវការធានា និងការការពារស្របច្បាប់ទៅតាមទំហំនៃសិទ្ធិកម្មសិទ្ធិ និងសិទ្ធិនេះអាចត្រូវបានកាត់បន្ថយ ឬប្រែប្រួល អាស្រ័យទៅតាមឆន្ទៈសេរីរបស់បុគ្គលដែលជាកម្មសិទ្ធិករ ។ មានន័យថាកម្មសិទ្ធិអាចមានការព្រមព្រៀងផ្សេងៗទៀតដែលជាការបង្កើត ការកែប្រែសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនដែលជាទំនាក់ទំនងដែលកើតចេញពីកិច្ចគតិយុត្តក្រោមរូបភាពជាកិច្ចសន្យាដូចជា កិច្ចសន្យាជួល កិច្ចសន្យាខ្ចីបរិភោគ ហ៊ីប៉ូតែក ការបញ្ចាំ...។
៨៩- សិទ្ធិទាមទារដោយផ្អែកលើកម្មសិទ្ធិមានដូចជា ៖
៩០- ក្នុងគោលការណ៍ការពារផលប្រយោជន៍ចំពោះអ្នកកាន់កាប់ដោយសុច្ចរិត អ្នកកាន់កាប់នោះអាចទាមទារសោហ៊ុយចំពោះការគ្រប់គ្រងនិងថែរក្សាវត្ថុដូចជា ៖