ការកំណត់នូវវិធីបែងចែកមត៌ក (មាត្រា ១១៨៣ ក.រ) មានដូចជា ៖
- មតកជនអាចកំណត់អំពីវិធីបែងចែកមត៌កតាមមតកសាសន៍ ឬអាចប្រគល់អាណត្តិឲ្យតតិយជនកំណត់វិធីនោះបាន ។ ប៉ុន្តែសហសន្តតិជនមិនត្រូវបានអនុញ្ញាតឲ្យទទួលអាណត្តិជាអ្នកកំណត់នូវវិធីបែងចែកមត៌កឡើយ ។
- មតកជនអាចហាមឃាត់មិនឲ្យបែងចែកមត៌កក្នុងអំឡុងពេល ០៥ឆ្នាំ គិតពីពេលចាប់ផ្តើមសន្តតិកម្មបាន ។ ដោយហេតុថាមត៌កដែលមិនទាន់បែងចែក ត្រូវបានចាត់ទុកជា កម្មសិទ្ធិអវិភាគរបស់សហសន្តតិជនទាំងអស់ (មាត្រា១១៤៨ ក.រ) ហេតុនេះការកំណត់អំឡុងពេល០៥ឆ្នាំ គឺដើម្បីឲ្យស៊ីសង្វាក់នឹងមាត្រា២១១ ក.រ (សិទ្ធិទាមទារបែងចែកវត្ថុកម្មសិទ្ធិអវិភាគ) ។