Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-12-18 13:56

ច្បាប់ក៏បានកំណត់នូវប្រភេទបុគ្គលមួយចំនួនដែលគ្មានលក្ខណៈសម្បត្តិធ្វើជាសាក្សីបាន មានដូចជា ៖

  • អនីតិជន ឬជននៅក្រោមអាណាព្យាបាលធម្មតា (មាត្រា១៧ នៃក.រ) ។
  • ជនដែលត្រូវបានសន្មតថាជសន្តតិជន អច្ច័យលាភី ហើយនឹងសហព័ទ្ធ និងញាតិលោហិតខ្សែផ្ទាល់របស់ជនទាំងនោះ ។ “ជនដែលត្រូវបានសន្មតថាជាសន្តតិជន” មានន័យថា “ជនដែលត្រូវបានសន្មតថាជាសន្តតិជនលំដាប់ទី១ នៅពេលធ្វើមតកសាសន៍” (មាត្រា១១៥៦ នៃក.រ) ដូច្នេះ សន្តតិជនលំដាប់ទី២ នៅពេលមតកសាសន៍ត្រូវបានធ្វើឡើង គឺអាចធ្វើជាសាក្សីបាន ហើយមតកសាសន៍មានសុពលភាព ទោះបីជាជនដែលត្រូវបានសន្មតថាជាសន្តតិជនលំដាប់ទី២ ក្លាយជាជនដែលត្រូវបានជាសន្តតិជនលំដាប់ទី១ នៅពេលក្រោយក៏ដោយ ។
  • បើសារការីជាអ្នកពាក់ព័ន្ធនឹងការធ្វើមតកសាសន៍ជាលិខិតយថាភូត ឬជាលិខិតមតកសាសន៍សម្ងាត់ សហព័ទ្ធរសបស់សារការី ញាតិលោហិតខ្សែផ្ទាល់ ក្រឡាបញ្ជី និងនិយោជិតរបស់សារការីនោះ ។ (មាត្រា ១១៧២ នៃក្រមរដ្ឋប្បវេណី) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login