Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៩៦- តើសកម្មភាពឯកតោភាគីសំដៅលើអ្វី ?

១៩៧- តើសកម្មភាពឯកតោភាគីមានអ្វីខ្លះ ?

១៩៨- ដូចម្តេចដែលហៅថាកាតព្វកិច្ចមានគោលបំណងឲ្យធ្វើសកម្មភាព ?

១៩៩- ដូចម្តេចដែលហៅថាកាតព្វកិច្ចផ្ទេរ/កាតព្វកិច្ចប្រគល់ ?

២០០- តើកាតព្វកិច្ចផ្ទេរ/កាតព្វកិច្ចប្រគល់មានអ្វីខ្លះ ?

ចម្លើយ

១៩៦- សកម្មភាពឯកតោភាគី សំដៅលើករណីដែលកាតព្វកិច្ចកើតឡើងដោយការបង្ហាញឆន្ទៈ ជាឯកតោភាគីរបស់បុគ្គលតែម្នាក់ ។

១៩៧- សកម្មភាពឯកតោភាគីមានរូបភាពដូចជា ៖

  • ការបង្ហាញឆន្ទៈក្នុងការចាត់ចែងទ្រព្យ
  • ការអនុវត្តសិទ្ធិដែលបានទទួលតាមកិច្ចសន្យា ឬតាមច្បាប់ ។

១៩៨- ដែលហៅថាកាតព្វកិច្ចមានគោលបំណងឲ្យធ្វើសកម្មភាព គឺជាកាតព្វកិច្ចដែលករណីយកិច្ចត្រូវបំពេញ ជាការធ្វើសកម្មភាពណាមួយ ។

១៩៩- ដែលហៅថាកាតព្វកិច្ចផ្ទេរ/កាតព្វកិច្ចប្រគល់ គឺជាកាតព្វកិច្ចដែលករណីយកិច្ចត្រូវបំពេញជាការប្រគល់អ្វីមួយដូចជាវត្ថុជាដើម ។

២០០- កាតព្វកិច្ចផ្ទេរ/កាតព្វកិច្ចប្រគល់មានដូចជា ៖

  • កាតព្វកិច្ចជាប្រាក់ (មាត្រា៣១៦ នៃក្រមរដ្ឋប្បវេណី)
  • កាតព្វកិច្ចមិនមែនជាប្រាក់ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login