Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១១- តើកិច្ចសន្យាអាចបង្កើតដោយត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ?

២១២- តើសំណើបង្កើតអានុភាពនៅពេលណា ?

២១៣- តើស្វីការមានអានុភាពនៅពេលណា ?

២១៤- តើការដកសំណើមានប៉ុន្មាន ? អ្វីខ្លះ ?

២១៥- តើចំពោះសំណើគ្មានកំណត់អំឡុងពេលធ្វើស្វីការត្រូវបានបែងចែកជាប៉ុន្មាន ?

ចម្លើយ

២១១- ជាគោលការណ៍ កិច្ចសន្យាមានអានុភាពដោយសារសំណើ និងស្វីការត្រូវគ្នា (មាត្រា៣៣៦) ។ ហើយកិច្ចសន្យានឹងត្រូវបានបង្កើតឡើងនៅពេលដែលដំណឹងអំពីស្វីការ​ ត្រូវបានមកដល់អ្នកស្នើ (មាត្រា៣៤០) ។

២១២- ដោយអនុលោមតាមគោលការណ៍ ដែលការបង្ហាញឆន្ទៈមានអានុភាពនោះសំណើមានអានុភាព នៅពេលដែលសំណើបានទៅដល់ភាគីម្ខាងទៀត ។ ករណីនេះត្រូវបានយកមកអនុវត្តផងដែរ ចំពោះករណីដែលមុនពេលសំណើបានទៅដល់ភាគីទទួលសំណើ អ្នកធ្វើសំណើបានទទួលមរណភាព ឲ្យតែសំណើបានទៅម្ខាងភាគីម្ខាងទៀត លើកលែងតែខ្លឹមសារនៃសំណើគឺជា កម្មសិទ្ធិផ្តាច់មុខរបស់អ្នកធ្វើសំណើ ។

២១៣- ជាទូទៅស្វីការមានអានុភាពនៅពេលដែលស្វីការនោះបានទៅដល់អ្នកស្នើ ពោលគឺនៅពេលដែលអ្នកធ្វើសំណើបានទទួលដំណឹងអំពីស្វីការនោះ ។ ប៉ុន្តែអាចមានបញ្ហាខ្លះកើតឡើងដោយការមកដល់យឺតយ៉ាវនៃស្វីការផងដែរ ដែលទាមទារឲ្យមានការបកស្រាយហើយដែលច្រើន តែកើតមានឡើងដោយសារកាលៈទេសៈដែលទាក់ទងនឹងការបញ្ជូនសំបុត្រតាមប្រៃសណីយ៍ជាអាទិ៍ ។

២១៤- ការដកសំណើមានដូចជា ៖

  • សំណើដែលមានកំណត់អំឡុងពេលសម្រាប់ស្វីការ (មាត្រា៣៣៨) សំណើមានកំណត់អំឡុងពេលសម្រាប់ធ្វើស្វីការ មិនអាចដកបានវិញទេក្នុងអំឡុងពេលសម្រាប់ធ្វើស្វីការ ហើយប្រសិនបើអំឡុងពេលធ្វើស្វីការបានកន្លងផុត នោះសំណើត្រូវបាត់បង់សុពលភាពហើយ ករណីដលសំណើមិនកើតមានឡើយ ។
  • សំណើគ្មានកំណត់អំឡុងពេល ​(៣៣៩)  ចំពោះសំណើដែលគ្មានកំណត់អំឡុងពេលធ្វើស្វីការវិញនោះ សំណើមិនត្រូវបានបាត់បង់អានុភាពដោយការហួសអំឡុងពេលសមរម្យឡើយ ពោលគឺសំណើនឹងបាត់បង់អានុភាពដោយសារការដកសំណើតែប៉ុណោ្ណះ ។

២១៥- ចំពោះសំណើគ្មានកំណត់អំឡុងពេលធ្វើស្វីការត្រូវបានបែងចែកដូចជា ៖

  • ចំពោះសំណើដែលរវាងភាគីកំពុងនិយាយគ្នានៅក្នុងស្ថានភាពដែលអាចឆ្លើយតបបាន ដូចជាសំណើលក់ ឬទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើភាគីដែលទទួលសំណើមិនបានធ្វើស្វីការភ្លាមៗទេនោះ សំណើត្រូវបាត់បង់អានុភាព ។
  • ចំពោះសំណើដែលធ្វើឡើងរវាងភាគីដែលមិននិយាយគ្នា ដោគ្មានកំណត់អំឡុងពេលសម្រាប់ធ្វើស្វីការទេ ដូចជាករណីដែលសំណើស្តីពីការជួលផ្ទះដែល បានផ្ញើរតាមលិខិតទៅឲ្យម្ចាស់ផ្ទះ នោះអ្នកស្នើអាចដកសំណើវិញបានលុះត្រាតែអំឡុងពេលសមរម្យបានកន្លងផុត ។ ក្នុងករណីនេះសំណើបាត់អានុភាព លុះត្រាតែមានការដកសំណើរបស់អ្នកស្នើក្រោយអំឡុងពេលសមរម្យបានកន្លងផុត ហើយការជូនដំណឹងអំពីការដកសំណើនោះបានមកដល់ភាគីទទួលសំណើមុនពេលដែលភាគីនេះជូនដំណឹងអំពីស្វីការ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login