2019-12-23 16:05
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១៩១- តើមូលហេតុអ្វីដែលនាំឲ្យមានការកាត់បន្ថយពីសន្តតិជន ?
១៩២- តើអនុភាពនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុងរួមមានអ្វីខ្លះ ?
១៩៣- តើការកាត់បន្ថយពីប្រទានកម្មដោយមានភ្ជាប់បន្ទុកយ៉ាងម៉េចនោះ ? យើងត្រូវយល់ដឹងថា តើប្រទានកម្មដោយមានភ្ជាប់បន្ទុកមានន័យដូចម្តេចជាមុនសិន ?
១៩៤- ដូចម្តេចដែលហៅថារបបភាគបម្រុង ?
១៩៥- តើប្រភពនៃកាតព្វកិច្ចមានអ្វីខ្លះ ?
ចម្លើយ
១៩១- មូលហេតុដែលនាំឲ្យមានការកាត់បន្ថយពីសន្តតិជន ជាដំបូងគឺដោយសារតែសន្តតិជនត្រូវទទួលសន្តតិកម្មនូវ ឋានៈជាកូនបំណុលនៃអច្ច័យទានពីមតកជន ដូច្នេះជាបឋម ត្រូវសម្រួលផ្ទៃក្នុងនៃសន្តតិជនជាមុនសិន ហើយប្រសិនបើមិនគ្រប់ទេទើបអាចកាត់បន្ថយពីអ្នកខាងក្រៅ ។ ការកាត់បន្ថយអច្ច័យទាន គឺត្រូវធ្វើទៅតាមសមាត្រនៃតម្លៃរបស់កម្មវត្ថុនោះ ។
១៩២- អនុភាពនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុងរួមមានដូចជា ៖
១៩៣- ប្រទានកម្មដែលមានភ្ជាប់បន្ទុក មានកំណត់នៅក្នុងមាត្រា៥៧៦ ដែលចែងថា “ប្រទានកម្ម ដែលបដិគ្គាហក មានករណីយកិច្ចត្រូវអនុវត្តតាវកាលិកជាកំណត់ ដើម្បីទទួលទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃប្រទានកម្ម ។ ដើម្បីធ្វើការកាត់បន្ថយប្រទានកម្មដោយមានភ្ជាប់បន្ទុក គឺយើងត្រូវធ្វើទៅតាមរូបមន្តខាងក្រោមនេះ យកតម្លៃនៃកម្មវត្ថុនោះដកនឹងតម្លៃនៃបន្ទុក ។ (មាត្រា ១២៤១ នៃក្រមរដ្ឋប្បវេណី) ដូចរូបមន្តខាងក្រោម ៖
ការកាត់បន្ថយប្រទានកម្មដោយមានភ្ជាប់បន្ទុក = តម្លៃនៃកម្មវត្ថុ - តម្លៃនៃបន្ទុក
១៩៤- របបភាគបម្រុង គឺជារបបការពារជនដែលមានសិទ្ធិលើភាគបម្រុងពីការចាត់ចែងដោយគ្មានកម្រៃ ដូច្នេះចំពោះកិច្ចសន្យា ដែលមានតម្លៃថ្នូរមិនត្រឹមត្រូវក៏ចាត់ទុកជាកម្មវត្ថុនៃការកាត់បន្ថយដើម្បីបង្គ្រប់ភាគបម្រុងដែរ ។ (មាត្រា ១២៤២ នៃក្រមរដ្ឋប្បវេណី)
១៩៥- ប្រភពនៃកាតព្វកិច្ចមានដូចជា ៖