Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១៦- ប្រសិនបើបុគ្គលណាម្នាក់មិនអនុវត្តកាតព្វកិច្ច តើបុគ្គលម្ខាងទៀតមានសិទ្ធិយ៉ាងដូចម្តេចខ្លះ ?

២១៧- តើការរំលាយកិច្ចសន្យាមានអត្ថន័យដូចម្តេច ?

២១៨- តើការរំលាយកិច្ចសន្យាមានប៉ុន្មាន ? អ្វីខ្លះ ?

២១៩- ប្រសិនបើមានការរំលាយកិច្ចសន្យា តើអានុភាពនៃការរំលាយកិច្ចសន្យាមានលក្ខណៈយ៉ាងដូចម្តេច ?

២២០- តើសិទ្ធិរំលាយកិច្ចសន្យាត្រូវរំលត់ក្នុងករណីអ្វីខ្លះ ?

ចម្លើយ

២១៦- ក្នុងករណីដែលបុគ្គលណាម្នាក់មិនអាចអនុវត្តាកាតព្វកិច្ច ក្រមរដ្ឋប្បវេណីបានអនុញ្ញតឲ្យមានការរំលាយកិច្ចសន្យា (ផ្នែកទី១) ដែលអានុភាពមួយក្នុងចំណោមអានុភាពផ្សេងទៀត ដែលកើតមានពីការរំលាយកិច្ចសន្យានេះគឺជាសំណងការខូចខាត (ផ្នែកទី២) ។ ប៉ុន្តែ មិនមែនគ្រប់ភាគីដែលមិនអនុវត្តកាតព្វកិច្ចទាំងអស់សុទ្ធតែត្រូវទទួលខុសត្រូវលើសំណងការខូចខាតនោះទេ គឺត្រូវតែធ្វើការពិភាក្សាបន្ថែមទៀតថាតើអ្នកណាជាអ្នកត្រូវទទួលបន្ទុកហានិភ័យ (ផ្នែកទី៣) នៅពេលដែលកិច្ចសន្យាមិនត្រូវបានសម្រេច ។

២១៧- ការរំលាយកិច្ចសន្យា គឺជាការបង្ហាញឆន្ទៈលុបចោលនូវអានុភាពនៃកិច្ចសន្យាដោយភាគីម្ខាង ដោយផ្អែកលើមូលហេតុកំណត់មួយដែលកើតឡើងក្រោយពេលធ្វើកិច្ចសន្យា ។ ដើម្បីអាចយល់យ៉ាងច្បាស់អំពីការរំលាយកិច្ចសន្យា យើងនឹងធ្វើការសិក្សាយ៉ាងលម្អិតអំពីប្រភេទនៃការរំលាយកិច្ចសន្យា ។

២១៨- ការរំលាយកិច្ចសន្យាមានដូចជា ៖

  • ការកំណត់របស់ច្បាប់
  • ការកំនត់ក្នុងកិច្ចសន្យា
  • ការព្រមព្រៀង ។

២១៩- មាត្រា ៤២២ នៃក្រមរដ្ឋប្បវេណី អាចបញ្ជាក់ថាអានុភាពដែលកើតចេញពីការរំលាយកិច្ចសន្យាគឺមានលក្ខណៈដូចជា ៖

  • គូភាគី រួចផុតពីករណីយកិច្ចក្នុងកិច្ចសន្យា លើកលែងតែករណីយកិច្ចសងសំណងការខូចខាតចំពោះកូនបំណុល
  • គូភាគី មានកាតព្វកិច្ចធ្វើបដិទាន ឡើងវិញទៅស្ថានភាពដើមរបស់ភាគីម្ខាងទៀត
  • ភាគី ត្រូវសងប្រាក់ជាមួយនឹងការប្រាក់ ឬបង្វិលវត្ថុជាមួយនឹងផលប្រយោជន៍ដែលបានទទួលពីវត្ថុនោះ ។

២២០- សិទ្ធិរំលាយកិច្ចសន្យាត្រូវរំលត់ក្នុងករណីដូចជា​ ៖

  • ការខូចខាតនៃកម្មវត្ថុនៃកិច្ចសន្យាដោយចេតនា
  • អាជ្ញាយកាល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login