Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២០១- ដូចម្តេចដែលហៅថាកាតព្វកិច្ចជាប្រាក់ (មាត្រា៣១៦ នៃក្រមរដ្ឋប្បវេណី) ?

២០២- ដូចម្តេចដែលហៅថាកាតព្វកិច្ចមិនមែនជាប្រាក់ ?

២០៣- តើកាតព្វកិច្ចមិនមែនជាប្រាក់ត្រូវបានបែងចែកជាប៉ុន្មាន ?

២០៤- តើវត្ថុដែលបានកំណត់ជាក់លាក់សំដៅលើអ្វី ?

២០៥- តើវត្ថុនៃប្រភេទជាក់លាក់សំដៅលើអ្វី ?

ចម្លើយ

២០១- ដែលហៅថាកាតព្វកិច្ចជាប្រាក់ (មាត្រា៣១៦ នៃក្រមរដ្ឋប្បវេណី) គឺជាកាតព្វកិច្ចដែលមានករណីយកិច្ចជាការសងប្រាក់ ។

២០២- ដែលហៅថាកាតព្វកិច្ចមិនមែនជាប្រាក់ គឺជាកាតព្វកិច្ចដែលមានករណីយកិច្ច ជាការប្រគល់ ឬឲ្យវត្ថុដែលមិនមែនជាប្រាក់ ។ 

២០៣- កាតព្វកិច្ចមិនមែនជាប្រាក់ត្រូវបានបែងចែកដូចជា​៖

  • កាតព្វកិច្ចប្រគល់វត្ថុដែលបានកំណត់ជាក់លាក់ (មាត្រា ៣១៤ ក.រ)
  • កាតព្វកិច្ចដែលបានកំណត់ប្រភេទនៃវត្ថុ (មាត្រា ៣១៥ ក.រ) ។

២០៤- វត្ថុដែលបានកំណត់ជាក់លាក់ សំដៅលើវត្ថុដែលគូភាគីបានកំណត់ច្បាស់លាស់ អំពីប្រភេទ បរិមាណ គុណភាព អាយុកាល ជាដើម ដែលបង្ហាញអំពីអត្តសញ្ញាណជាក់លាក់នៃវត្ថុដែលត្រូវប្រគល់ ។

២០៥- វត្ថុនៃប្រភេទជាក់លាក់ សំដៅលើវត្ថុដែលត្រូវបានកំណត់ដោយប្រភេទនៃវត្ថុតែប៉ុណោ្ណះ ។ វត្ថុប្រភេទជាក់លាក់ គឺអាចជំនួសបានដោយវត្ថុផ្សេងទៀត ដែលមានប្រភេទដូចគ្នា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login