Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សេចក្តីអធិប្បាយ

                 ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងសង្គមក៏ដូចជា តាមប្រវត្តិសាស្រ្តតាំងពីសម័យនគរភ្នំ រហូតមកដល់សម័យបច្ចុប្បន្ននេះគេសង្កេតឃើញថានារីបានចូលរួមយ៉ាងសកម្មជាដៃគូជាមួយនិងបុរស ។ ទោះបីជាការងារតូចក្តី ធំក្តី គេមិនខ្វះដៃគូស្រ្តីបានឡើយ ។ អាស្រ័យហេតុនេះហើយបានជាមានទស្សនៈមួយបានលើកឡើងថា « ស្រ្តីមានតូនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សង្គមជាតិ » ។

                 តើស្រ្តីមានតួនាទីសំខាន់អ្វីខ្លះក្នុងការអភិវឌ្ឍន៍សង្គមជាតិ ?

                 ជាបឋមយើងគប្បីស្វែងយល់នូវពាក្យគន្លឹះ តួនាទីសំខាន់ និងអភិវឌ្ឍជាមុនសិន ៕​ពាក្យ តួនាទីសំខាន់ មានន័យថាជាការភារកិច្ច  ឬជាមុខងារយ៉ាងពិសេសក្នុងការជំរុញឲ្យមានការងារពុំអាចអត់បាន ។ រីឯពាក្យ អភិវឌ្ឍមានន័យថា ភាពរីកចម្រើនឬការធ្វើឲ្យរីកចម្រើន។ អត្ថន័យរបស់ប្រធានខាងលើចង់មានន័យថា នារីមានតួនាទីយ៉ាងពិសេសក្នុងការជំរុញឲ្យមានការរីកចម្រើននៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ​។

                 ជាការពិតណាស់នៅក្នុងគ្រួសារនីមួយៗស្រ្តីមានភារកិច្ចយ៉ាងសំខាន់ដែលត្រូវរែកពន់រាប់​មិនអស់ ។ នារីត្រូវទទួលបន្ទុកពរពោះអស់រ​យៈពេល៩ខែ ដោយក្តីវេទនានិងជាអ្នកផ្តល់កំណើតបុត្រធីតាទាំងឡាយ ។ ពេលកូនប្រសូតមកនារីត្រូវទទួលបន្ទុកជាអ្នកចិញ្ចឹមបីបាច់ថែទាំបំបៅដោះកូននិងថ្នាក់ថ្នមកូនពុំដែលធ្វេសប្រហេស ។ មាតាទាំងឡាយជាអ្នកស្និទស្នាលជាឪពុក ដោយបានអប់រំទូន្មានកូនចៅគ្រប់បបែបយ៉ាងដើម្បីឲ្យកូនក្លាយជាមនុស្សល្អនិងគេ ។ ជាងនេះទៅទៀតនារីគឹជាអ្នកផ្តល់ភាពកក់ក្តៅជាទីបំផុតនៅក្នុងគ្រួសារដោយស្គាល់សុខទុក្ខប្តីគោរពប្តីដោយចេះយោគយល់គ្នាទៅវីញទៅមកព្រមទាំងជាមេផ្ទះដ៏ល្អនិងជាអ្នករៀបចំទុកដាក់ទ្រព្យសម្បត្តិឲ្យបានគង់វង្សថែមទៀតផង ។ ឧទាហរណ៍នៅក្នុងគ្រួសារមួយបើមាននារីជាអ្នកទុកដាក់ទ្រព្យសម្បត្តិដែលប្តីរកបានឲ្យបានត្រឹមត្រូវនិងចេះសន្សំសំចៃក្នុងការចាយវាយមិនខ្ជះខ្ជាយគ្រួសារនោះប្រាកដជាមានទ្រព្យសម្បត្តិបរិបូរណ៌និងមានសុភមង្គលជាមិនខាន ។ នារីបានរួមចំណែកក្នុងចលនាសង្គមយ៉ាងសស្រាក់សស្រាំ និងជួយដោះស្រាយបញ្ហាលំបាកផ្សេងៗ ។ ជាក់ស្តែងនារីបានចូលខ្លួនប្រឡូកក្នុងការងារជាច្រើនដូចជាគ្រូបង្រៀន វេជ្ជបណ្ឌិត គ្រូពេទ្យ នយោជិកនិយោជក សហគ្រិន មេឃុំ ស្មៀនឃុំ សិល្បៈករ ប្រធានសមាគមន សហជីព ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសំខាន់ៗដទៃជាច្រើនទៀត ។ ជួនកាលការងារខ្លះត្រូវតែពឹងផ្អែកលើនារីដោយពុំអាចខ្វះខាតបានឡើយដូចជាឆ្មបជាដើ​ម ។​ម្យ៉ាងទៀតការងារខ្លះមានតែនារីទេដែលដឹងចិត្តនារីដូចគ្នា ។ ដូច្នេះការងារអ្វីៗក៏មិនអាចឃ្លាតចាកពីនារីបានឡើយ ។ ឧទាហរណ៍ការដឹកនាំមួយដោយររាប់បញ្ចូលថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់កំពូលគឺនារីដាច់ខាតនៅតែជាកម្លាំងចលករ ដ៏មានតម្លៃមិនអាចខ្វះបាន ។ បើសង្គមណាលុបបំបាត់ការងាររបស់នារីមានន័យសង្គមនោះបាត់បង់ផដៃម្ខាងរបស់ខ្លួនហើយ ។ សូម្បីតែនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរដ៏យូរលង់ណាស់មកហើយ ក៏បង្ហាញពីតម្លៃរបស់នារីដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍរបស់ប្រទេសជាតិដែរជាពិសេសព្រះនាងលីវយីបឋមក្សត្រខ្មែរ និងព្រះនាងឥន្រ្ទទេវីដែលជាកំពូលនារីដ៏អស្ចារ្យដែលបានចូលរូមក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ។ ចំណែកនៅក្នុងអក្សរសិល្ប៍វិញមានស្នាដៃជាច្រើនបានសរសេរសរសើរអំពីសកម្មភារីវភាពនៃគម្រូខ្មែរក្នុងរឿងភូមិតិរច្ឆានតួអង្គនាងនី និងនាងប៊ីគឺជានិមិត្តរូបរបស់អ្នកក្រាំងលាថក្នុងការទាមទារសិទ្ធិសេរីភាពពីអាណានិគមនិយមបារាំងដោយមិនខ្លាចអំណាចបារាំងបាដេសបន្តិចណាឡើយ​។ម្យ៉ាងវិញទៀតនៅក្នុងអត្ថបទសម្រង់ក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅនៃរឿង តេជោយ៉ត ដោយសារតែជំទាវស្រែនមានការគ្រប់គ្រងល្អ ស្មារតីជាតិនិយម ឬក្នុងភាពជាពលរដ្ឋល្អភាពជាអ្នកដឹកនាំវៃឆ្លាតបែបនេះហើយទើបលោកជំទាវអាចប្រើវិធីកម្ចាត់ស្តេចសំរ៉ែ ដែលជាជនក្បត់ផែនដីបានសម្រេចជោគជ័យដ៏ត្រចេះត្រចង់ ។​វីធីនេះវាចំណេះទាំងស្បៀង ទាំងកងទ័ព ទាំងពេលវេលាជូនជាតិមាតុភូមិនិងស្វាមីនាង ។

                 សរុបសេចក្តីមកតាមការរៀបរាប់ខាងលើបង្ហាញឲ្យឃើញថានារីពិតជាមានតួនាទីយ៉ាងសំខាន់សម្រាបការអភិវឌ្ឍគ្រួសារនិងសង្គមជាតិសមដូចសុភាសិតខ្មែរដែលបានលើកឡើងថា « សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយាចេះទុកដាក់ » ឬ « សំណាបយោងដីស្រីយោងប្រុស » ជាដើម ។

                 ដូចនេះទស្សនៈប្រធានខាងលើ ពិតជាមានខ្លឹមសារយ៉ាងប្រសើរសម្រាប់ឲ្យយើងគោរពស្រី្តភេទព្រោះស្រ្តីភេទក៏អាចអភិវឌ្ឍគ្រួសារនិងសង្គមជាតិដូចបរសដែរ ។ ដូច្នេះស្រ្តីទាំងឡាយត្រូវខិតខំប្រឹងរៀនសូត្របង្កើនសមត្ថភាពផ្ទាល់ខ្លួនឲ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីឲ្យសមនិងពាក្យ « ស្រ្តីជាមាតានៃពិភពលោក » ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login