មាត្រា ៣៩៨ នៃក្រមរដ្ឋប្បវេណី បានកំណត់ថាលក្ខខណ្ឌដើម្បីទទួលបានសំណងរួមមាន ៖
- កាតព្វកិច្ចមិនត្រូវបានអនុវត្ត ដែលក្នុងនោះ (ក)កូនបំណុលមិនអាចអនុវត្តកាតព្វកិច្ចឲ្យទាន់ពេលកំណត់ ដោយសារការយឺតយ៉ាវក្នុងការអនុវត្ត ឬ(ខ)អលទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ច ឬ(គ)កូនបំណុលមិនអនុវត្តឲ្យបានពេលលេញតាមខ្លឹមសារនៃកាតព្វកិច្ច ឬ(ឃ)ករណីផ្សេងទៀតដែលគ្មានការអនុវត្តតាមខ្លឹមសារនៃកាតព្វកិច្ច ។
- ការមិនអនុវត្តកាតព្វកិច្ច ដោយកំហុសរបស់កូនបំណុល ។
លក្ខខណ្ឌខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាដែរចំពោះករណីដែលកូនបំណុលឲ្យអ្នកដទៃទៀតធ្វើជំនួស ។