2019-12-26 15:35
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដែលហៅថាបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង គឺជាបទល្មើសដែលកំពុងប្រព្រឹត្ត បទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម ។ ក្នុងនោះដែលក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់និយមន័យ បទល្មើសដែលត្រូវចាត់ទុកថាបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង ដែរ កាលណានៅក្រោយពេលមានបទល្មើសរួចបន្តិចមក ជនដែលគេសង្ស័យត្រូវបានសាធារណៈជនស្រែកដេញប្រផាប់ប្រភីង បុគ្គលដែលត្រូវបានគេរកឃើញមានវត្ថុ ឬមានស្លាកស្នាម ឬតម្រុយច្បាស់លាស់ ហើយស៊ីសង្វាក់ផ្សេងទៀត ដែលនាំឲ្យគេសន្និដ្ឋានបានថា បុគ្គលនោះបានប្រព្រឹត្ត ឬបានចូលរួមប្រព្រឹត្តបទល្មើស ។