Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-09-13 08:50

ក្រមព្រហ្មទណ្ឌ​ថ្មី បែងចែក​បទល្មើស​ជា​ ៣​ប្រភេទ ទៅតាម​កម្រិតទោស ។ បទឧក្រិដ្ឋ (មាត្រា ៤៦)

បទល្មើស​មួយ​ ត្រូវ​ចាត់ទុក​ជា​បទឧក្រិដ្ឋ ប្រសិន​បើ​បទល្មើស​នោះ​អាច​ត្រូវ​ផ្តន្ទាទោស​​​ដាក់ពន្ធនាគារ​លើស​ពី​៥ឆ្នាំ ឬ​ដាក់ពន្ធនាគារ​​​​អស់មួយ​ជីវិត ។ ឧទាហរណ៍៖ បទឃាតកម្ម​គិតទុក​ជាមុន, បទឃាតកម្ម​ដោយចេតនា, បទរំលោភ​សេពសន្ថវៈ, បទលួច​ដោយ​ហិង្សា (ប្លន់) ។ល។

  • បទមជ្ឈិម (មាត្រា ៤៧) បទល្មើស​មួយត្រូវ​ចាត់ទុក​ជា​បទមជ្ឈិម ប្រសិនបើ​កម្រិត​ទោស​ជាប់ពន្ធនាគារ​អតិបរមា​មាន​​លើស​ពី​៦ថ្ងៃ រហូត​ដល់​ ៥ឆ្នាំ ។ ឧទាហរណ៍៖ បទមនុស្សឃាត​ដោយ​អចេតនា, បទលួច, បទ​ឆបោក, បទបង្ករបួសស្នាម​ដោយ​អចេតនា ។ល។
  • បទលហុ (មាត្រា ៤៨) បទល្មើស​មួយ ត្រូវ​ចាត់ទុក​ជា​បទលហុ ប្រសិន​បើ​កម្រិត​ទោស​​ជាប់ពន្ធនាគារ​អតិបរមា រយៈពេល​ស្មើ ឬ​តិច​ជាង៦ថ្ងៃ ឬ​ក៏​​ជា​បទល្មើស ដែល​មិនមាន​ទោស​ជាប់ពន្ធនាគារ​សោះ គឺ​មាន​តែ​ទោស​ពិន័យ​ជា​ប្រាក់ ។ ឧទាហរណ៍ ៖ បទបរិហារកេរ្តិ៍, បទជេរប្រមាថ​ជាសាធារណៈ, បទស្រវឹង​ជាក់ស្តែង​នៅ​ទីសាធារណៈ ។ល។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login