Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើទាក់ទងនឹងមន្រ្តីនៃនគរបាលជាតិ គណៈមេប្រយោគមានសមាសភាពអ្វីខ្លះ ?

១៧- ​តើទាក់ទងយោធិននៃកងរាជអាវុធហត្ថ គណៈមេប្រយោគមានសមាសភាពអ្វីខ្លះ ?

១៨- តើភ្នាក់ងារនគរបាលយុត្តិធម៌គឺជាអ្វី ?

១៩- តើអ្វីទៅការស៊ើបអង្កេតបទល្មើសជាក់ស្តែង ?

២០- ដូចម្តេចដែលហៅថាបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង ?

ចម្លើយ

១៦- ទាក់ទងនឹងមន្រ្តីនៃនគរបាលជាតិ គណៈមេប្រយោគមានសមាសភាពដូចជា ៖

  • ចៅក្រមស៊ើបសួរម្នាក់ដែលតែងតាំងដោយប្រធានតុលាការកំពូល ។
  • ចៅក្រមអយ្យការម្នាក់ដែលតែងតាំងដោយអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ។
  • តំណាង ០២ (ពីរ) រូប របស់ក្រសួងមហាផ្ទៃ ។

១៧- ទាក់ទងយោធិននៃកងរាជអាវុធហត្ថ គណៈមេប្រយោគមានសមាសភាពដូចជា ៖

  • ចៅក្រមស៊ើបសួរម្នាក់ដែលតែងតាំងដោយប្រធានតុលាការកំពូល ។
  • ចៅក្រមអយ្យការម្នាក់ដែលតែងតាំងដោយអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ។
  • តំណាង ០២ (ពីរ) រូប របស់ក្រសួងការពារជាតិ ។ (មាត្រា ៦២នៃក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧)

១៨- ភ្នាក់ងារនគរបាលយុត្តិធម៌ គឺជានាយនគរបាល ស្នងការ និងអធិការនៃនគរបាលជាតិដែលពុំមានសញ្ញាបត្រជាន់ខ្ពស់ខាងផ្នែកនគរបាលយុត្តិធម៌ ភ្នាក់ងារដទៃទៀតរបស់នគរបាលជាតិ នាយកងរាជអាវុធហត្ថដែលពុំមានសញ្ញាបត្រជាន់ខ្ពស់ខាងផ្នែកនគរបាលយុត្តិធម៌ និងទាហានដទៃទៀតរបស់កងរាជអាវុធហត្ថដទៃទៀត ។ ភ្នាក់ងារនីមួយៗ ត្រូវធ្វើសម្បថនៅចំពោះមុខសាលាដំបូងរាជធានី ខេត្តតាមប្រកាសចាត់តាំងដោយក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធ ហៅត្រូវធ្វើសម្បថថាខ្លួននឹងបំពេញមុខងាររបស់ខ្លួនដោយស្មោះត្រង់ ។

១៩- ការស៊ើបអង្កេតបទល្មើសជាក់ស្តែង គឺជាដំណាក់កាលដែលពុំអាចឲ្យវេលាណាមួយត្រូវបានបាត់បង់ឡើយ ។ ការយឺតយ៉ាវតែបន្តិចបន្តួចអាចជាមូលហេតុនៃការបាត់នូវតម្រុយនៃពិរុទ្ធភាព ឬពិរុទ្ធជន និងស្លាកស្នាមនៃបទល្មើស ។ ហេតុនេះហើយទើបក្រមនីតិវិធីព្រហ្មទណ្ឌ ២០០៧ បានផ្តល់ឲ្យកំលាំងសាធារណៈដែលត្រូវប្រឈមនឹងបទល្មើសដែលទើបតែកើតឡើងភ្លាមៗ នូវមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយ ដើម្បីឆ្លើយតបនឹងល្បឿននៃការបាត់បង់នូវតម្រុយភស្តុតាង និងការរត់គេចខ្លួនរបស់ជនប្រព្រឹត្តបទល្មើស ឬអ្នកចូលរួមប្រព្រឹត្តបទល្មើស ។

២០- ដែលហៅថាបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង គឺជាបទល្មើសដែលកំពុងប្រព្រឹត្ត បទល្មើសដែលទើបប្រព្រឹត្តរួចភ្លាម ។ ក្នុងនោះដែលក្រមនីតិវិធីព្រហ្មទណ្ឌ បានកំណត់និយមន័យ បទល្មើសដែលត្រូវចាត់ទុកថាបទឧក្រិដ្ឋ ឬបទមជ្ឈិមជាក់ស្តែង ដែរ កាលណានៅក្រោយពេលមានបទល្មើសរួចបន្តិចមក ជនដែលគេសង្ស័យត្រូវបានសាធារណៈជនស្រែកដេញប្រផាប់ប្រភីង បុគ្គលដែលត្រូវបានគេរកឃើញមានវត្ថុ ឬមានស្លាកស្នាម ឬតម្រុយច្បាស់លាស់ ហើយស៊ីសង្វាក់ផ្សេងទៀត ដែលនាំឲ្យគេសន្និដ្ឋានបានថា បុគ្គលនោះបានប្រព្រឹត្ត ឬបានចូលរួមប្រព្រឹត្តបទល្មើស ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login