Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាគឺជាអ្វី ?

២- តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាប្រភពចំបងនៃបទបញ្ញត្តិនៃនីតិវិធីព្រហ្មទណ្ឌ ដែលមានចែងពីបទបញ្ញត្តិស្តីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលខ្មែរ រួមមានអ្វីខ្លះ ?

៣- តើអ្វីទៅហៅថាច្បាប់អន្តរជាតិ ?

៤- តើនីតិវិធីព្រហ្មទណ្ឌគឺជាអ្វី ?

៥- តើក្រមព្រហ្មទណ្ឌគឺជាអ្វី ?

ចម្លើយ

១- ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាច្បាប់កំពូលហើយមានអំណាចសម្រេច និងកំណត់លើការរៀបចំ និងប្រព្រឹត្តទៅនៃច្បាប់បទដ្ឋានគតិយុត្តដទៃទៀត ។ រាល់ច្បាប់ បទដ្ឋានគតិយុត្តទាំងអស់ត្រូវអនុឡោមតាមបទញ្ញត្តិនៃច្បាប់រដ្ឋធម្មនុញ្ញ រាល់ច្បាប់ឬលិខិតបទដ្ឋានគតិយុត្តដែលផ្ទុយពីខ្លឹមនៃរដ្ឋធម្មនុញ្ញ គឺជាបទបញ្ញត្តិដែលខុសច្បាប់ ឬគ្មានលក្ខណៈផ្លូវច្បាប់ ។

២- រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាប្រភពចំបងនៃបទបញ្ញត្តិនៃនីតិវិធីព្រហ្មទណ្ឌ ដែលមានចែងពីបទបញ្ញត្តិស្តីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលរួមមានដូចជា ៖

  • ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពស្មើគ្នានៅចំពោះមុខច្បាប់ ហើយត្រូវបំពេញកាតព្វកិច្ចដូចៗគ្នា ដោយមិនគិតអំពីពូជសាសន៍ ពណ៌សំបុរ ភេទ ភាសា ជំនឿសាសនា កិច្ចនយោបាយ ដើមកំណើត ឋានៈសង្គម ទ្រព្យសម្បត្តិ ឬឋានៈអ្វីឡើយ ។
  • ការប្រើប្រាស់សិទ្ធិសេរីភាពផ្ទាល់ខ្លួន ដោយបុគ្គលណាម្នាក់មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃទេ ។
  • ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវមានសិទ្ធិក្នុងការរស់នៅ សិទ្ធិសេរីភាព និងសុវត្ថិភាពផ្ទាល់ខ្លួន មិនត្រូវមានទោសប្រហារជីវិតសោះឡើយ ។
  • ច្បាប់ធានាមិនឲ្យមានការរំលោភលើរាងកាយ ប្រឆាំងបុគ្គលណាម្នាក់ឡើយ ។
  • ការចោទប្រកាន់ ការចាប់ខ្លួន ឬការឃុំខ្លួនជនណាម្នាក់អាចធ្វើឡើងទៅបាន តែក្នុងករណីយស្របជាមួយនឹងច្បាប់ ។
  • អំពើហឹង្សា ការបំពានដល់រាងកាយ ឬការធ្វើបាបតាមរយៈការដាក់ទោសទណ្ឌទៅលើជនជាប់ឃុំឃាំង ឬទណ្ឌិតត្រូវបានហាមឃាត់ ។ ជនណាដែលបានប្រព្រឹត្ត ឬបានចូលរួមផ្សំគំនិតប្រព្រឹត្តិអំពើទាំងនោះត្រូវទទួលការផ្តន្ទាទោសតាមច្បាប់ ។
  • ចម្លើយសារភាព ដែលបានមកពីការបង្ខិតបង្ខំលើផ្លូវកាយ និងផ្លូវចិត្ត មិនអាចទទួលយកបានជាភស្តុតាងក្នុងសវនាការបានឡើយ ។
  • ករណីមានវិមតិសង្ស័យ ត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ ។
  • ជនជាប់ចោទត្រូវចាត់ទុកថាគ្មានទោសរហូតដល់មានសាលក្រមជាស្ថាពរ ដែលសម្រេចដោយតុលាការ ។
  • ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវមានសិទ្ធិពឹងពាក់មេធាវី ក្នុងនីតិវិធីតុលាការ ។
  • ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិក្នុងការដាក់បណ្តឹងទាស់ ធ្វើការតវ៉ាទាមទារនៅរាល់អំពើល្មើសច្បាប់ ដែលធ្វើឡើងដោយរដ្ឋ និងសមាសភាពសង្គម ឬដោយសមាជិកនៃតំណាងនោះក្នុងអំឡុងពេលអនុវត្តភារកិច្ច របស់ខ្លួនតុលាការជាអ្នកដោះស្រាយនូវបណ្តឹង និងការទារសំណងរដ្ឋប្បវេណីទាំងនោះ ។
  • អំណាចតុលាការ គឺជាអំណាចឯករាជ្យ ។ តុលាការត្រូវធានា និងប្រកាន់យកភាពមិនលំអៀង និងដើម្បីការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។
  • មានតែចៅក្រមទេ ដែលមានសិទ្ធិក្នុងការកាត់សេចក្តី ។ ចៅក្រមត្រូវបំពេញភារកិច្ច ដោយគោរពទៅតាមច្បាប់ឲ្យបានហ្មត់ចង់ និងប្រកបដោយមនសិការល្អ ។
  • អំណាចតុលាការមិនត្រូវបានប្រគល់ឲ្យទៅអំណាចប្រតិបត្តិ និងអំណាចនីតិបញ្ញត្តិទេ ។
  • មានតែស្ថាប័នអយ្យការទេ​ ទើបមានសិទ្ធិកសាងសំណុំរឿងព្រហ្មទណ្ឌ ។
  • ព្រះមហាក្សត្រជាអ្នកធានានូវឯករាជ្យភាពរបស់អំណាចតុលាការ ។ ឧត្តមប្រឹក្សានៃអង្គចៅក្រម ត្រូវជួយព្រះមហាក្សត្រដើម្បីសម្រេចកិច្ចការនេះ ។

៣- ច្បាប់អន្តរជាតិ គឺជាកម្រងច្បាប់ចែងអំពីគោលការណ៍ព្រមព្រៀងជាទូទៅ ឬបទដ្ឋានទាំងឡាយដែលអាចទទួលយកបាន ដោយបណ្តាលប្រទេសភាគច្រើនលើសកលលោក ។ ច្បាប់អន្តរជាតិ ត្រូវបានបង្កើតឡើងតាមរយៈការដាក់បញ្ជូលគ្នានូវច្បាប់នៃបណ្តាលជាតិផ្សេងៗ ប្រពៃណីទំនៀមទំលាប់ដែលបានកកើតឡើងពីទំនាក់ទំនងអន្តរជាតិ សន្ធិសញ្ញាជាដើម ។ ច្បាប់អន្តរជាតិ ត្រូវបានធ្វើសច្ចាប័នដោយរដ្ឋជាភាគី ហើយមាត្រា ឬបទបញ្ញត្តិទាំងនោះត្រូវបានដាក់បញ្ជូលទៅក្នុងរដ្ឋជាភាគីទទួលស្គាល់ ។

៤- នីតិវិធីព្រហ្មទណ្ឌ គឺជាវិធានគ្រប់គ្រងលើដំណើរការរឿងក្តីព្រហ្មទណ្ឌ ចាប់តាំងពីការស៊ើបអង្កេតការចោទប្រកាន់ ការស៊ើបសួរ ការជំនុំជម្រះក្តី រហូតដល់ការអនុវត្តនូវទណ្ឌកម្ម ។

៥- ក្រមព្រហ្មទណ្ឌ គឺជាច្បាប់សារធាតុ ដែលបំពេញឲ្យនីតិវិធីព្រហ្មទណ្ឌ (ច្បាប់ទម្រង់) ទៅវិញទៅមកដើម្បីកំណត់នូវអំពើណាមួយជាប្រភេទបទល្មើសអ្វី នៃវិធាននៃនីតិវិធីព្រហ្មទណ្ឌ ត្រូវអនុវត្តយ៉ាងដូចម្តេចចំពោះមន្រ្តីអនុវត្តច្បាប់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login