Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២១- ប្រសិនបុគ្គលដែលដែលត្រូវបានឃាត់ខ្លួនជាអនីតិជន ហើយរយៈពេលនៃការឃាត់ខ្លួនអនីតិជន តើអាចត្រូវធ្វើទៅបានក្នុងករណីអ្វីខ្លះ ?

២២- តើការបញ្ជូនខ្លួនជនដែលត្រូវបានឃាត់ខ្លួនទៅព្រះរាជអាជ្ញាមានន័យដូចម្តេច ?

២៣- តើចៅក្រមអយ្យការត្រូវបានកំណត់នូវឋានុក្រម (មាត្រ២៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) អ្វីខ្លះ ?

២៤- តើអគ្គព្រះរាជអាជ្ញាអមតុលាការកំពូលមានតួនាទីអ្វី ?

២៥- តើការចោទប្រកាន់ខាងបទព្រហ្មទណ្ឌអាចធ្វើតាមមធ្យោបាយអ្វីខ្លះ ?

ចម្លើយ

២១- ប្រសិនបុគ្គលដែលដែលត្រូវបានឃាត់ខ្លួនជាអនីតិជន ហើយរយៈពេលនៃការឃាត់ខ្លួនអនីតិជន អាចត្រូវធ្វើទៅបានក្នុងករណីដូចជា ៖

  • ចំពោះបទឧក្រិដ្ឋ អនីតិជនដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ មិនអាចត្រូវបានគេឃាត់ខ្លួនហួសរយៈពេល៣៦ម៉ោងឡើយ ។
  • ចំពោះបទមជ្ឈិម អនីតិជនដែលមានអាយុចាប់ពី១៤ឆ្នាំ ដល់ក្រោម១៦ឆ្នាំ មិនអាចត្រូវបានគេឃាត់ខ្លួនហួសរយៈពេល២៤ម៉ោងឡើយ ។
  • ចំពោះបទឧក្រិដ្ឋ អនីតិជនដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មិនអាចត្រូវបានគេឃាត់ខ្លួនហួសរយៈពេល៤៨ម៉ោងឡើយ ។
  • ចំពោះបទមជ្ឈិម អនីតិជនដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ មិនអាចត្រូវបានគេឃាត់ខ្លួនហួសរយៈពេល៣៦ម៉ោងឡើយ ។

ដោយឡែកអនីតិជនដែលមានអាយុក្រោម១៤ឆ្នាំ មិនត្រូវបានធ្វើការឃាត់ខ្លួននោះទេ (មាត្រា៩៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។

២២- ការបញ្ជូនខ្លួនជនដែលត្រូវបានឃាត់ខ្លួនទៅព្រះរាជអាជ្ញា មានន័យថាបុគ្គលនោះត្រូវបានគេនាំយកទៅបង្ហាញខ្លួនភ្លាមនៅចំពោះមុខព្រះរាជអាជ្ញា ។ ហើយករណីដែលការបញ្ជូនខ្លួនបុគ្គលដែលត្រូវបានគេឃាត់ខ្លួន ដែលត្រូវធ្វើការបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញា ពុំអាចធ្វើឡើងក្នុងថ្ងៃតែមួយបាននោះទេ ដោយសារមូលហេតុលំបាកនៃការដឹកជញ្ជូន ឬចម្ងាយផ្លូវនៃការដឹកជញ្ជូន នោះរយៈពេលបន្ថែមអាចត្រូវបន្ថែមឲ្យដោយព្រះរាជអាជ្ញាបាន ។ ហើយការបង្ហាញខ្លួននេះត្រូវធ្វើឡើងក្នុងរយៈដ៏ឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន (មាត្រា១០៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។

២៣- ចៅក្រមអយ្យការត្រូវបានកំណត់នូវឋានុក្រម (មាត្រ២៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ដូចជា ៖

  • អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាអមតុលាការកំពូល ។
  • អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញាអមសាលាឧទ្ទរណ៍ ។
  • ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងអមសាលាដំបូង ។

២៤- អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល មានតួនាទីក្នុងការចូលរួមក្នុងការស្នើសុំឲ្យមានការគោរពច្បាប់ នៅក្នុងពេលដែលមានបណ្តឹងសាទុក បណ្តឹងសើរើ និងបណ្តឹងតវ៉ាផ្សេងៗទៀត ដែលដាក់ជូនតុលាការកំពូលពិនិត្យ (មាត្រា៣១ និងមាត្រា៣២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។

២៥- ការចោទប្រកាន់ខាងបទព្រហ្មទណ្ឌអាចធ្វើតាមមធ្យោបាយពីរ ជាអទិ៍ ៖

  • ការប្តឹងទៅយុត្តាធិការស៊ើបសួរ គឺការបើកធ្វើការស៊ើបសួរ
  • ការប្តឹងទៅយុត្តាធិការជំនុំជម្រះ ប្តឹងតាមរបៀបពីរគឺ ការបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬ តាមនីតិវិធីបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម (មាត្រា៤៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login