Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- រយៈពេលដែលត្រូវគោរព រវាងការប្រគល់ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ដល់ជនជាប់ចោទ និងថ្ងៃកំណត់ឲ្យចូលបង្ហាញខ្លួននៅមុខតុលាការ តើត្រូវកំណត់ដូចម្តេច ?

២៧- បន្ទាប់ពីបានទទួលកំណត់ហេតុ និងខ្លួនបុគ្គលឃាត់ខ្លួនពីមន្ត្រីនគរយុត្តិធម៌ កាលបើសម្រេចប្រើនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួន តើព្រះរាជអាជ្ញាត្រូវធ្វើដូចម្តេច ?

២៨- តើដំណាក់កាលនៃការស៊ើបសួរមានអ្វីខ្លះ ?

២៩- តើចៅក្រមស៊ើបសួរមានតួនាទីអ្វីខ្លះ ?

៣០- តើយុត្តាធិការស៊ើបសួរគឺជាអ្វី ?

ចម្លើយ

២៦- រយៈពេលដែលត្រូវគោរព រវាងការប្រគល់ដីកាកោះហៅបញ្ជូនទៅជំនុំជម្រះផ្ទាល់ដល់ជនជាប់ចោទ និងថ្ងៃកំណត់ឲ្យចូលបង្ហាញខ្លួននៅមុខតុលាការ ត្រូវកំណត់ដូចតទៅ ៖

  • ១៥ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងដែនដីនៃទីស្នាក់ការតុលាការជាន់ដំបូង ។
  • ២០ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងទីកន្លែងមួយផ្សេងទៀតក្នុងដែលដីជាតិ ។
  • ២ថ្ងៃ ប្រសិនបើជនជាប់ចោទរស់នៅក្នុងទីរដ្ឋមួយជាប់ព្រំដែនព្រះរាជាណាចក្រកម្ពុជា ។
  • ៣ខែ ប្រសិនបើជនជាប់ចោទរស់នៅក្នុងទីកន្លែងដទៃផ្សេងទៀត ។

ថិរវេលាខាងលើនេះ ត្រូវតែគោរព បើពុំដូច្នោះទេ នឹងនាំឲ្យមានមោឃភាពនៃនីតិវិធីនៃការកោះហៅ លើកលែងតែជនជាប់ចោទយល់ព្រមចូលខ្លួនមកបង្ហាញដោយស្ម័គ្រចិត្ត ។

២៧- បន្ទាប់ពីបានទទួលកំណត់ហេតុ និងខ្លួនបុគ្គលឃាត់ខ្លួនពីមន្ត្រីនគរយុត្តិធម៌ កាលបើសម្រេចប្រើនីតិវិធីបង្គាប់ឲ្យបង្ហាញខ្លួន ព្រះរាជអាជ្ញាត្រូវ ៖

  • ពិនិត្យ ឬសាកសួរអំពីអត្តសញ្ញាណបុគ្គលដែលគេបញ្ជូនមកឲ្យខ្លួន
  • ឲ្យដំណឹងដល់ជននោះអំពីរឿងរ៉ាវដែលចោទប្រកាន់ និងឈ្មោះបទល្មើស ព្រមទាំងអត្ថបទច្បាប់កំណត់ និងបង្ក្រាបបទល្មើស ។
  • ទទួលស្គាល់យកចម្លើយរបស់សាមីជន ប្រសិនបើជននោះចង់និយាយ ដោយប្រាប់ទៅជននេះថា ក្រោមវិធានបង្ការបែបនេះ ជននេះនឹងត្រូវជំនុំជម្រះនៅក្នុងថ្ងៃនោះតែម្តងដោយសាលាដំបូង ហើយមានសិទ្ធិទទួលជំនួយ ពីមេធាវីតាមការជ្រើសរើសដោយខ្លួនឯង ឬតាមការចាត់តាំងដោយអនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បន្ទាប់ពីបានទទួលការជ្រើសរើស ឬចាត់តាំងរួចហើយ មេធាវីត្រូវបានទទួលដំណឹងភ្លាម ហើយមានសិទ្ធិអាចពិនិត្យសំណុំរឿង និងទំនាក់ទំនងជាមួយជនជាប់ចោទបាន ។
  • ធ្វើកំណត់ហេតុស្តីអំពីការបង្គាប់ឲ្យចូលខ្លួនភ្លាម ។ ការឲ្យដំណឹងអំពីការបង្ការ ដែលធ្វើឡើងដោយកំណត់ហេតុស្តីពីការបង្គាប់ឲ្យចូលបង្ហាញខ្លួនភ្លាម គឺជាដីកាកោះ ប្រគល់ឲ្យជនត្រូវចោទ ហើយដែលក្នុងខណៈនោះ ជនត្រូវចោទត្រូវបានទទួលឈ្មោះថា ជាជនជាប់ចោទ ។

២៨- ដំណាក់កាលនៃការស៊ើបសួរមានដូចជា ៖

  • យុត្តាធិការស៊ើបសួរ
  • ការបើកការស៊ើបសួរ និងការប្តឹងទៅចៅក្រមស៊ើបសួរ
  • ការបិទការស៊ើបសួរ
  • អំណាចបង្ខំរបស់ចៅក្រមស៊ើបសួរ
  • អំណាចក្នុងការស្រាវជ្រាវរបស់ចៅក្រមស៊ើបសួរ ។

២៩- ចៅក្រមស៊ើបសួរមានតួនាទីដូចជា ៖

  • ស្រាវជ្រាវសំណុំរឿងក្តីដែលបានត្រូវបានប្តឹងមកខ្លួនតាមរយៈដីការសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់ព្រះរាជអាជ្ញា
  • ស៊ើបសួរស្វែងរកភស្តុតាងដាក់បន្ទុក និងភស្តុតាងដោះបន្ទុក
  • សម្រេចសេចក្តី ដោយដោះស្រាយការលំបាកខាងផ្នែកវិវាទដែលអាចកើតមានឡើង ។

៣០- យុត្តាធិការស៊ើបសួរ គឺជាដំណាក់កាលមួយនៃវិធានស្រាវជ្រាវរបស់ចៅក្រមដែលមានតួនាទីក្នុងស្វែងរកនូវភស្តុតាងដាក់បន្ទុក និងដោះបន្ទុក ដែលក្រមនីតិវិធីព្រហ្មទណ្ឌបានផ្តល់អំណាចឲ្យចៅក្រមស៊ើបសួរនូវអំណាចជាច្រើន (មាត្រា១២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login