ការប្រកួតប្រជែងពេញលេញគឺជាការខិតខំប្រឹងប្រែងបំពេញតម្រូវការរបស់អតិថិជនឲ្យបានច្រើនបំផុតលើទីផ្សារដោយធ្វើការប្រកួតដោយស្មើមុខលើទីផ្សារពោល គឺប្រឹងថែរក្សាអតិថិជន ឬអ្នកទិញឲ្យមាននិរន្តភាពហើយក៏រក្សាកិត្តិនាមនៃអាជីវកម្មរបស់ខ្លួនផងដែរ។ ការប្រកួតប្រជែងពេញលេញមានលក្ខណៈដូចខាងក្រោម៖
- មានអ្នកលក់និងអ្នកទិញច្រើន គឺជាការប្រកួតប្រជែងលើទីផ្សារដែលមានអ្នកលក់នឹងអ្នកទិញច្រើន
- ការប្រៀបធៀបផលិតផលក្នុងប្រភេទតែមួយ គឺអតិថិជនអាចប្រៀបធៀបបានថាផលិតផលនេះមានគុណភាពល្អជាងលទ្ធជាងលទ្ធផលនោះឬក៏ផលិតផលនោះមានតម្លៃទាបជាងផលិតផលនេះ។
- សេរីភាពក្នុងការចូលទីផ្សារការប្រកួតប្រជែងនៅលើទីផ្សារត្រូវឲ្យមានការបើកទូលាយឲ្យទំនិញទាំងឡាយមានសេរីភាពក្នុងការនាំចូលមកទីផ្សារដើម្បីផ្តល់ជម្រើសសម្រាប់អតិថិជន។
- កត្តាផលិតកម្មធ្វើឡើងក្នុងគោលបំណងប្រកួតប្រជែងជំរុញឲ្យសហគ្រាសនីមួយៗរៀបចំដំណើរការផលិតកម្មមានប្រសិទ្ធភាពខ្ពស់បំផុតពោលគឺត្រូវកាត់បន្ថយថ្លៃដើមឲ្យនៅតិចបំផុតនិងបញ្ចូលបច្ចេកទេសថ្មីដើម្បីធ្វើអោយផលិតផលមានគុណភាពខ្ពស់និងអាចលក់ក្នុងតម្លៃសមរម្យ។ឯកសារយោង https://www.youtube.com/channel, Prach Phanit