Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អាស៊ានគឹជាសមាគមន័ប្រជាជាតិអាស៊ីអាគ្នេយ៍ បង្កើតឡើងដើម្បីពន្លឿនវិស័យសេដ្ឋកិច្ច វិទ្យាសាស្រ្ត អប់រំ និងដោះស្រាយបញ្ហាផ្សេងៗប្រកបដោយសន្តិវិធី ។ ប្រមូលផ្តុំទីផ្សារអាស៊ីអាគ្នេយ៍ដើម្បីអភិវឌ្ឍន៍ទីផ្សារអន្តរជាតិ ជំរុញការអភិវឌ្ឍន៍សង្គមវប្បធម៌នៅក្នុងតំបន់តាមរយៈកម្មវិធីសហប្រតិបត្តិការ ការពារស្ថិភាពនយោបាយ សេដ្ឋកិច្ចក្នុងតំបន់និងទប់ទល់គូប្រជែងមហាអំណាចធំៗ ។

ផលប្រយោជន៍នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសកម្ពុជា៖ ការចួលជាសមាជិកអាស៊ាន ប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួលរកមធ្យោបាយទំនាក់ទំនងពាណិជ្ជកម្មលើការនាំចេញនាំចូលពីព្រោះអាស៊ានមានទីផ្សារធំហើយជិតងាយស្រួលដឹកជញ្ជូនទំនិញ ។ លើសពីនេះប្រទេសកម្ពុជាអាចទាក់ទាញវិនិយោគទុនបរទេស ចូលមកធ្វើវិនិយោគលើវិស័យផ្សេងៗ និងអាចកសាងសេដ្ឋកិច្ចរបស់ខ្លូនយ៉ាងឆាប់រហ័សព្រោះ៖

  • កម្ពុជាលែងមានព្រួយបារម្ភចំពោះការគំរាមកំហែងផ្នែកសន្តិសុខនិងលែងនៅឯការ
  • កម្ពុជានិងមានសន្តិសុខនិងសេរីភាពក្នុងតំបន់ព្រមទាំងចូលរួមដោះស្រាយបញ្ហាផ្សេងៗជាមួយអាស៊ាននិងជាអាទិភាពត្រូវដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
  • មានការផ្លាស់ប្តូរផ្នែកចំណេះដឹង សង្គមកិច្ច វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រទេសជាសមាជិកទាំងអស់
  • ផ្លាស់ប្តូរផ្នែកធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកទេសថ្មីបន្ថែមទៀត
  • ផ្លាស់ប្តូរគ្នាវិញទៅមកផ្នែកវិស័យអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា
  • កម្ពុជានិងទទូលបាននូវការខ្ចីប្រាក់ដ៏ច្រើនពីធនាគារអភិវឌ្ឍអាស៊ីនិងបណ្តាប្រទេសជាមិត្តទាំង៩ ក្នុងអត្រាការប្រាក់ទាបហើយមានរយៈពេលយូរ
  • កម្ពុជានិងលេចមុខមាត់លើឆាកអន្តរជាតិ មានមុខមាត់ជាស្មើនិងងប្រទេសក្នុងសមាគមន៍អាស៊ាន និងមានសិទ្ធិធ្វើប្រតិបត្តិការរួមគ្នាដោយសមភាព ៕

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login