ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៥៦- តើស្លាកសញ្ញាបញ្ជាក់គុណភាពសំដៅដល់អ្វី ?
៥៧- តើស្លាកសញ្ញាពិសេសសំដៅដល់អ្វី ?
៥៨- តើអាជ្ញាបណ្ណទេសចរណ៍សំដៅដល់អ្វី ?
៥៩- តើអាហារដ្ឋាននិងភោជនីយដ្ឋានទេសចរណ៍សំដៅដល់អ្វី ?
៦០- តើអាហាដ្ឋាននិងភោជនីយដ្ឋានទទួលបម្រើភ្ញៀវក្នុងស្រុកសំដៅដល់អ្វី ?
ចម្លើយ
៥៦- ស្លាកសញ្ញាបញ្ជាក់គុណភាព សំដៅដល់សញ្ញាដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦នៃច្បាប់នេះ ដើម្បីសម្គាល់ពីគុណភាពនៃផលិតផល/សេវាកម្មទេសចរណ៍ តម្រូវប្រើប្រាស់សម្រាប់ប្រភេទនីមួយៗនៃអាជីវកម្មផ្សេងៗ នៅក្នុងឧស្សាហកម្មទេសចរណ៍ ហើយបានឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាពផលិតផល/សេវាកម្មទេសចរណ៍ ។
៥៧- ស្លាកសញ្ញាពិសេស សំដៅដល់សញ្ញាដែលកំណត់ដោយក្រសួងទេសចរណ៍ក្រោមមាត្រា២៦នៃច្បាប់នេះ ដើម្បីសម្គាល់ពីលក្ខណៈពិសេស និងគុណសម្បត្តិពិសេសផ្សេងៗទៀតនៃផលិតផលទេសចរណ៍ ពិនិត្យឃើញថាឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាពផលិតផល/សេវាកម្មទេសចរណ៍ ។
៥៨- អាជ្ញាបណ្ណទេសចរណ៍ សំដៅដល់អាជ្ញាបណ្ណ ដែលចេញឲ្យដោយក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមមាត្រា៣០នៃច្បាប់នេះ ជាអាជ្ញាបណ្ណពេញសិទ្ធិ ឬអាជ្ញាបណ្ណបណ្តោះអាសន្ន ។
៥៩- អាហារដ្ឋាននិងភោជនីយដ្ឋានទេសចរណ៍ សំដៅដល់អគារ ឬទីតាំងដែលរៀបចំឡើងដើម្បីបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ភ្ញៀវជាចម្បង ។
៦០- អាហាដ្ឋាននិងភោជនីយដ្ឋានទទួលបម្រើភ្ញៀវក្នុងស្រុក សំដៅដល់អគារ ឬទីតាំងដែលរៀបចំឡើងដើម្បីបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈសម្រាប់ប្រជាពលរដ្ឋទូទៅជាចម្បង ។