2020-01-19 18:15
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
កូរ៉េខាងត្បូង ៖ កាលពីរដូវក្តៅឆ្នាំ ២០១២ ក្មេងប្រុសវ័យ ១៤ឆ្នាំ ដែលគេស្គាល់យ៉ាងច្បាស់ថាជា Jungkook កូនពៅក្រុមចម្រៀងល្បី ក្នុងផលិតកម្ម BigHit ធ្លាប់ត្រូវបានផលិតកម្ម បញ្ជូនទៅសិក្សានៅឯបរទេស រយៈពេលប្រហែលជា ១ខែ។
ជាការពិតណាស់ មួយឆ្នាំមុនពេលបង្ហាញខ្លួនជាសមាជិកក្រុម BTS គឺ Jungkook បានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាលើកដំបូង ដើម្បីចូលរួមថ្នាក់បណ្តុះបណ្តាលបន្ថែមផ្នែករាំ។
ខណៈពេលដែលនៅអាមេរិក Jungkook បានសរសេររៀបរាប់អំពីសកម្មភាពរបស់ខ្លួន និងអារម្មណ៍ពេលកំពុងហ្វឹកហាត់ ដែលវាបានបញ្ជាក់យ៉ាងច្បាស់ថា ក្មេងប្រុសម្នាក់នេះមានការតស៊ូប៉ុណ្ណាទម្រាំទទួលបានភាពល្បីល្បាញខ្លាំង ដូចជាសព្វថ្ងៃនេះ។
រូបភាពជាច្រើនសន្លឹកត្រូវបានបង្ហាញដោយ Jungkook ភ្ជាប់ជាមួយនឹងកំណត់ហេតុប្រចាំថ្ងៃរបស់លោកកំឡុងពេលស្នាក់នៅអាមេរិក ហើយវាក៏ជាការចងចាំដ៏ល្អដែលអ្នកគាំទ្រតែងតែលើកយកមកនិយាយ ដើម្បីផ្ដល់កម្លាំងចិត្តទៅដល់ Jungkook នាពេលបច្ចុប្បន្នផងដែរ៕
Reference:
https://www.khmerload.com/news/115690