ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Erling Braut Haaland បានចំណាយពេលត្រឹម២៣នាទីប៉ុណ្ណោះដើម្បីរកបាន Hat-Trick (៣គ្រាប់) នៅថ្ងៃប្រកួតដំបូងឲ្យក្លឹបថ្មី Borussia Dortmund។
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ បានងើបពីកៅអីអង្គុយប្ដូរចូលនៅនាទី៥៦ហើយស៊ុតចូលគ្រាប់ទីមួយត្រឹមលេងបាន៣នាទីប៉ុណ្ណោះ។ កីឡាករសញ្ជាតិន័រវែសរកបានគ្រាប់ទីពីរនៅនាទី៧០ និងគ្រាប់ទីបីនៅនាទី៧៩ជួយឲ្យ Dortmund យកឈ្នះម្ចាស់ផ្ទះ Augsburg ក្នុងលទ្ធផល ៣-៥។
លទ្ធផលនេះបានធ្វើឲ្យក្រុមពណ៌លឿងឈរនៅលេខ៤ក្នុងតារាង Bundesliga មាន៣៣ពិន្ទុក្នុងដៃ តាមពីក្រោយលេខ១ RB Leipzig ចំនួន៤ពិន្ទុប៉ុន្តែលេងលើស១ប្រកួត៕