Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- ប្រសិនបើអ្នកជាប់ពន្ធផ្លាស់ប្តូរទីកន្លែង តើត្រូវបង់ពន្ធប៉ាតង់សម្រាប់ទីតាំងថ្មីឬទេ ?

៧- ប្រសិនបើសហគ្រាសមានសាខា ឬរោងជាងជំនួយ តើត្រូវបង់ពន្ធប៉ាតង់សម្រាប់សាខា ឬរោងជាងជំនួយដែរឬទេ ?

៨- ប្រសិនបើសហគ្រាសត្រូវផ្លាស់ប្តូរម្ចាស់ តើត្រូវបង់ពន្ធប៉ាតង់ឡើងវិញដែរឬទេ ?

៩- តើមានការដាក់ពិន័យ និងទោសទណ្ឌអ្វីខ្លះ ចំពោះការមិនគោរពតាមច្បាប់ពន្ធប៉ាតង់ ?

ចម្លើយ

៦- អ្នកជាប់ពន្ធដែលបានបង់ពន្ធរួចរាល់ហើយត្រូវបង់ពន្ធប៉ាតង់ថ្មី ប្រសិនបើត្រូវផ្លាស់ប្តូរទីតាំងអាជីវកម្មពីរាជធានីខេត្ត ឬពីខេត្តទៅរាជធានី ឬពីខេត្តមួយទៅខេត្តមួយផ្សេងទៀត ។

៧- ប្រសិនបើសហគ្រាសមានសាខា ឬរោងជាងជំនួយ ដូចជា ៖

  • សហគ្រាសដែលមានសាខា ឬរោងជាងជំនួយនៅក្នុងរាជធានី-ខេត្តតែមួយចំពោះសហគ្រាសដែលមានសាខា ឬរោងជាងជំនួយនៅក្នុងរាជធានី-ខេត្តតែមួយដែលរួមគ្នាលក់ ឬផលិតមុខទំនិញដូចគ្នា មិនចាំបាច់បង់ពន្ធប៉ាតង់សម្រាប់សាខា ឬរោងជាងជំនួយទាំងនោះទៀតទេ ។
  • សហគ្រាសដែលមានសាខា ឬរោងជាងជំនួយនៅក្នុងរាជធានី-ខេត្តផ្សេងគ្នា ដែលរួមគ្នាលក់ដូរ ឬផលិតមុខទំនិញដូចគ្នា ត្រូវបង់ពន្ធប៉ាតង់សម្រាប់សាខា ឬរោងជាងជំនួយទាំងនោះ ។

៨- ចំពោះសហគ្រាសត្រូវផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិ ហើយម្ចាស់កម្មសិទ្ធិមុនបានបង់ពន្ធប៉ាតង់ក្នុងឆ្នាំសារពើពន្ធរួចរាល់ហើយនោះ ម្ចាស់កម្មសិទ្ធិថ្មីមិនចាំបាច់បង់ពន្ធប៉ាតង់ថ្មីនោះទេ ប្រសិនបើបំពេញបានតាមលក្ខខណ្ឌតម្រូវទាំងពីរខាងក្រោមនេះ ៖

  • មិនផ្លាស់ប្តូរសកម្មភាពអាជីវកម្ម ឬផ្លាស់ប្តូរតាមការតម្រូវរបស់រដ្ឋ
  • ម្ចាស់កម្មសិទ្ធិថ្មីគឺជាឪពុក ម្តាយ បី ប្រពន្ធ កូន ឬអ្នកស្នងស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិចាស់ ។

៩- ករណីមិនបានបង់ ឬព្យាយាមគេចវេះពីការបង់ប្រាក់ពន្ធប៉ាតង់នឹងត្រូវទទួលរងនូវទោសទណ្ឌដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធដារ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login