អ្នកជាប់ពន្ធលើអចលនទ្រព្យ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដូចខាងក្រោម ៖
- កម្មសិទ្ធិករ ៖ កម្មសិទ្ធិករ គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានបណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ។
- អ្នកកាន់កាប់ ៖ អ្នកកាន់កាប់ គឺជារូបវន្តបុគ្គល ឬនីតិបុគ្គលដែលកាន់កាប់អចលនទ្រព្យ ប៉ុន្តែមិនមានបណ្ណសម្គាល់សិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ។
- អ្នកទទួលផលប្រយោជន៍ចុងក្រោយ៖ អ្នកទទួលផលប្រយោជន៍ចុងក្រោយ សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសិទ្ធិប្រើប្រាស់ ឬសិទ្ធិអាស្រ័យផល សិទ្ធិចាត់ចែង និងសិទ្ធិអាស្រ័យនៅចុងក្រោយលើអចលនទ្រព្យ ។