Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើអ្វីទៅជាពន្ធលើដីធ្លីមិនបានប្រើប្រាស់ ?

១៧- តើអ្វីជាពន្ធប្រថាប់ត្រា ?

១៨- តើអ្វីទៅជាពន្ធប៉ាតង់ ?

១៩- តើអ្វីទៅជាពន្ធលើប្រាក់បៀវត្ស ?

២០- តើអ្វីទៅជាពន្ធលើប្រាក់ចំណេញ ?

ចម្លើយ

១៦- ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធផ្ទាល់ដែលគិតលើដីធ្លីទុកចោលទំនេរមិនប្រើប្រាស់ ។ កម្មសិទ្ធិករនៃដីធ្លីមិនបានប្រើប្រាស់នោះ ដែលជាអ្នកកាន់កាប់និងគ្រប់គ្រងអចលនទ្រព្យនោះ ដោយមានប័ណ្ណកម្មសិទ្ធិស្របតាមបញ្ញត្តិច្បប់មានកាតព្វកិច្ចត្រូវបង់ពន្ធនេះ ។

១៧- ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធមួយដែលគិតលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិប្រើប្រាស់ក្រោមរូបភាពជាការទិញលក់ ការផ្ទេរពីម្នាក់ទៅម្នាក់ ការដោះដូរនៃចលនទ្រព្យនិងអចលនទ្រព្យ ។ អ្នកទទួលការផ្ទេរកម្មសិទ្ធិនៃទ្រព្យនោះមានកាតព្វកិច្ចត្រូវបង់ពន្ធនេះ ។

១៨- ពន្ធប៉ាតង់ គឺជាពន្ធដេលកំណត់លើសកម្មភាពអាជីវកម្មគ្រប់ប្រភេទ ។ ពន្ធនេះប្រែប្រួលទៅតាមកម្រិតផលរបរសរុប្រចាំឆ្នាំនៃការជួញដូរនោះ ។ អាជីវករមានកាតព្វកិច្ចបង់ពន្ធលើសកម្មភាពអាជីវកម្មរបស់ខ្លួន ។

១៩- ពន្ធលើប្រាក់បៀវត្ស គឺជាប្រភេទពន្ធដែលយកដោយផ្ទាល់លើបៀវត្សរបស់បុគ្គលម្នាក់ៗ ។ ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្ស ដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខណ្ឌនៃការបំពេញសកម្មភាពការងារ ។

២០- ពន្ធលើប្រាក់ចំណេញ គឺជាប្រភេទពន្ធដែលយកទៅលើប្រាក់ចំណេញដុលរបស់ក្រុមហ៊ុន ដែលបានមកពីសកម្មភាពផលិតកម្ម អាជីវកម្ម និងសេវាកម្មជាដើម ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login