Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

២៦- ដូចម្តេចហៅថាអាករបំភ្លឺសាធារណៈ ?

២៧- ដូចម្តេចហៅថាពន្ធអាករលើការស្នាក់នៅ ?

២៨- ដូចម្តេចហៅថាអាករលើផលរបរ ?

២៩- ដូចម្តេចហៅថាអាករពិសេសលើទំនិញនិងសេវាមួយចំនួន ?

៣០- ដូចម្តេចហៅថាអាករលើតម្លៃបន្ថែម ?

ចម្លើយ

២៦- អាករបំភ្លឺសាធារណៈ គឺជាប្រភេទពន្ធប្រយោល ដែលគិតទៅលើតម្លៃស្រានិងបារី ដែលអ្នកប្រើប្រាស់មានកាតព្វកិច្ចត្រូវបង់ ហើយដែលត្រូវកាត់ទុកដោយអ្នកលក់ ដើម្បីបង់ជូនរដ្ឋជាបន្តនាពេលក្រោយទៀត ។

២៧- អាករលើការស្នាក់នៅ គឺជាប្រភេទពន្ធប្រយោលដែលគិតលើតម្លៃសរុបនៃការជួលកន្លែងស្នាក់នៅ ដែលអ្នកប្រើប្រាស់សេវាស្នាក់នៅជាប់កាតព្វកិច្ចត្រូវបង់ និងដែលទទួលកាត់ទុកដោយអ្នកផ្គត់ផ្គង់ ដើម្បីបង់ជូនរដ្ឋជាបន្តនាពេលក្រោយទៀត ។

២៨- អាករលើផលរបរ គឺជាប្រភេទពន្ធប្រយោល ដែលត្រូវបានយកពន្ធពីសកម្មភាពសេដ្ឋកិច្ចផ្សេងៗ ដូចជា ពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្ម ។ អាករលើផលរបរប្រមូលពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋដោយអ្នកលក់ ។ អាករនេះអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបម៉ៅការតែប៉ុណ្ណោះ ។

២៩- អាករពិសេសលើទំនិញនិងសេវាមួយចំនួន គឺជាប្រភេទពន្ធប្រយោល ដែលយកទៅលើមុខទំនិញនិងសេវាមួយចំនួន ដែលប្រែប្រួលទៅតាមប្រទេសនីមួយៗ ។ អ្នកលក់ ឬអ្នកផ្គត់ផ្គង់ ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជាបន្តនាពេលក្រោយ ។

៣០- អាករលើតម្លៃបន្ថែម គឺជាប្រភេទពន្ធប្រយោលដែលយកទៅលើតម្លៃបន្ថែមលើទំនិញ សេវាកម្ម ដែលឆ្លងកាត់តាមដំណាក់កាលផលិតកម្មចរាចរ និងការប្រើទំនិញ ឬសេវាទាំងនោះ ។ អ្នកផលិត អ្នកលក់ ឬអ្នកផ្គត់ផ្គង់ត្រូវប្រមូលអាករនេះពីអ្នកទិញ (អ្នកប្រើប្រាស់) ហើយបង់ជូនរដ្ឋជាបន្តនាពេលក្រោយ ។ ផ្ទុយពីអាករលើផលរបរអាករលើតម្លៃបន្ថែមនេះ អនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស័្វយប្រកាសតែប៉ុណ្ណោះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login