Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣១- ដូចម្តេចហៅថាពន្ធនាំចេញនាំចូលឬពន្ធគយ ?

៣២- ដូចម្តេចហៅថាបុគ្គលជាប់ពន្ធ ?

៣៣- ដូចម្តេចហៅថាមូលដ្ឋានគិតពន្ធ ?

៣៤- ដូចម្តេចហៅថាតម្លៃគិតពន្ធ ?

៣៥- ដូចម្តេចហៅថាឯកតាគិតពន្ធ ?

ចម្លើយ

៣១- ពន្ធនាំចេញនាំចូលឬពន្ធគយ គឺជាប្រភេទពន្ធប្រយោល ដែលកម្រិតទៅលើទំនិញនាំចេញ-នាំចូល ដោយឆ្លងកាត់ច្រកព្រំដែន ។ អ្នកនាំចេញ-អ្នកនាំចូល ត្រូវប្រមូលពន្ធនេះពីអ្នកប្រើប្រាស់ និងបង់ជូនរដ្ឋនាពេលក្រោយ ។

៣២- បុគ្គលជាប់ពន្ធ គឺជាបុគ្គលដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ (តាមមាត្រា ៨៨ នៃច្បាប់ស្តីពីសារពើពន្ធ) ។ ជាទូទៅបុគ្គលជាប់ពន្ធសំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មរបស់រដ្ឋាភិបាល​និងរាល់សកម្មភាពផ្សេងៗ ដែលទទួលស្គាល់ជាសាធារណៈទៅតាមការកំណត់របស់អង្គភាពពន្ធដារ ។ បុគ្គលជាប់ពន្ធត្រូវមានកាតព្វកិច្ចប្រមូលពន្ធជំនួសរដ្ឋពីបុគ្គលទទួលរងពន្ធ និងបុគ្គលជាប់ពន្ធនេះក៏ត្រូវទទួលរងពន្ធដោយផ្ទាល់ខ្លួនឯងផងដែរ ។ បុគ្គលទទួលរងពន្ធ ជាបុគ្គលដែលមានចំណូលហើយទទួលការជះឥទ្ធិពលដោយប្រយោលពីពន្ធ ។ បុគ្គលនេះត្រូវបានរដ្ឋប្រមូលយកចំណូលតាមរយៈពន្ធដោយប្រយោល ឬដោយផ្ទាល់ក្តី ។

៣៣- មូលដ្ឋានគិតពន្ធ គឺជារាល់ខ្ទង់ចំណូលដែលចំណុះឲ្យសកម្មភាពអាជីវកម្ម និងសកម្មភាពផ្សេងៗទៀត ដែលត្រូវបានចាត់ទុកជាបង្អែកមួយ ដើម្បីគណនាពន្ធអាករផ្សេងៗ ។ មូលដ្ឋានគិតពន្ធនេះវាអាស្រ័យទៅតាមប្រភេទពន្ធនីមួយៗដែលច្បាប់កំណត់ ហើយយើងនឹងបង្ហាញលំអិតទៅតាមប្រភេទពន្ធនីមួយៗនៅក្នុងមេរៀនបន្តបន្ទាប់ ។

៣៤- តម្លៃគិតពន្ធ គឺជាតម្លៃដែលគិតលើវិក័យបត្រ ដែលយកធ្វើជាមូលដ្ឋានគិតពន្ធ ដែលត្រូវបានកំណត់ដោយអង្គភាពគិតពន្ធ ទៅតាមប្រភេទនីមួយៗ ។ ឧទាហរណ៍ ចំពោះពន្ធគយគឺគេយកតម្លៃ និងតម្លៃធ្វើជាមូលដ្ឋានគិតពន្ធ ។

៣៥- ឯកតាគិតពន្ធ គឺជាឯកតានៃខ្នាតរូបិយប័ណ្ណដែលត្រូវបានប្រើប្រាស់ធ្វើជាមធ្យោបាយទូទាត់ពន្ធ ។ ដោយយោងទៅតាមក្រសួងហិរញ្ញវត្ថុស្តីពីការគ្រប់គ្រង សេដ្ឋកិច្ចជាតិ ឯកតាគិតពន្ធ ជាប្រាក់រៀល ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login