ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើអ្វីខ្លះអនុញ្ញាតឲ្យកាត់កងចេញពីពន្ធលើប្រាក់បៀវត្ស?
៧- តើអ្វីខ្លះរួមបញ្ចូលក្នុងអត្ថប្រយោជន៍បន្ថែម ?
៨- តើអ្នកជាប់ពន្ធនិវាសនជនទទួលបានឥណទានពន្ធ លើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពបរទេសដែរឬទេ ?
៩- សម្រាប់ទឹកប្រាក់ដែលបើកឲ្យនិយោជិតជាប្រាក់ដុល្លារអាមេរិក តើអត្រាប្តូរប្រាក់ត្រូវបានកំណត់យ៉ាងដូចម្តេច ?
១០- តើពន្ធលើប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែមត្រូវបង់នៅពេលណា និងរបៀបណា ?
ចម្លើយ
៦- ការអនុញ្ញាតឲ្យកាត់កងចេញពីពន្ធលើប្រាក់បៀវត្សមានដូចជា ៖
៧- អត្ថប្រយោជន៍បន្ថែមរួមមាន ៖
តម្លៃនៃអត្ថប្រយោជន៍បន្ថែម គឺជាតម្លៃទីផ្សាររួមទាំងពន្ធ-អាករទាំងអស់នៃអត្ថប្រយោជន៍បន្ថែមដែលបានផ្តល់ឲ្យ។
៨- ឥណទានពន្ធសម្រាប់ប្រាក់ពន្ធលើប្រាក់បៀវត្សត្រូវបានអនុញ្ញាត លុះត្រាតែមានចំនួនតិចជាងគេក្នុងចំណោម ៖
ឧទាហរណ៍ទី១ ៖ លោក សុខ ជានិវាសនជនប្រទេសកម្ពុជាទទួលបានប្រាក់បៀវត្ស
- ចំនួន ១០.០០០.០០០រៀល នៅប្រទេសកម្ពុជា
- ចំនួន ៣.០០០,០០០រៀល នៅប្រទេស ក ជាប់ពន្ធតាមអត្រាពន្ធ២០% ស្មើនឹងប្រាក់ពន្ធ ៦០០.០០០រៀល
- ចំនួន ២.០០០.០០០ រៀល នៅប្រទេស ខ ជាប់ពន្ធតាមអត្រាពន្ធ១៥% ស្មើនឹងប្រាក់ពន្ធ ៣០០.០០០រៀល
ឥណទានពន្ធសម្រាប់ប្រាក់ពន្ធលើប្រាក់បៀវត្ស ៖
របៀបគណនា ៖
ប្រាក់បៀវត្សសរុបពីគ្រប់ប្រភព
= ១០.០០០.០០០ + ៣.០០០.០០០ ៛ ២.០០០.០០០
=១៥.០០០.០០០ រៀល
ពន្ធលើប្រាក់បៀវត្សសរុបនៅកម្ពុជា
=(១៤.០០០.០០០ X ២០%) – ១.១៣៧.០០០
=១.៨៦៣.០០០ រៀល
ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ក
=១.៨៦៣.០០០ X (៣.០០០.០០០/១៥.០០០.០០០)
=៣៧២.៦០០ រៀល
ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា (៣៧ ២.៦០០រៀល) ទាបជាងពន្ធលើប្រាក់បៀវត្សដែលបានបង់ជាក់ស្តែងនៅប្រទេស ក (៦០០.០០០រៀល) ។ ឥណទានពន្ធលើប្រាក់បៀវត្ស ដែលអនុញ្ញាតឲ្យកាត់កងបានគឺ ៣៧២.៦០០រៀល ។
ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ខ
=១.៨៦៣.០០០ X (២.០០០.០០០/១៤.០០០.០០០)
=២៤៨.៤០០ រៀល
ករណីខាងលើនេះបង្ហាញថា ពន្ធលើប្រាក់បៀវត្សនៅកម្ពុជា (២៤៨,៤០០រៀល ) ទាបជាងពន្ធលើប្រាក់បៀវត្សនៅប្រទេស ខ (៣០០.០០០រៀល) ។ ឥណទានពន្ធលើប្រាក់បៀវត្សដែលអនុញ្ញាតឲ្យកាត់កងបានគឺ ២៤៨.៤០០រៀល ។
ដូច្នេះប្រាក់ពន្ធត្រូវបង់នៅប្រទេសកម្ពុជា បន្ទាប់ពីការកាត់កងឥណទានពន្ធ
=ប្រាក់ពន្ធត្រវបង់នៅប្រទេសកម្ពុជាមិនទាន់កាត់កងឥណទានពន្ធ - (ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ក + ពន្ធលើប្រាក់បៀវត្សនៅកម្ពុជាចំពោះចំណូលពីប្រទេស ខ)
=១.៨៦៣.០០០ - (៣៧២.៦០០ + ២៤៨.៤០០) =១.២៤២.០០០ រៀល
៩- សម្រាប់ទឹកប្រាក់ដែលបើកឲ្យនិយោជិតជាប្រាក់ដុល្លារអាមេរិក គឺជារៀងរាល់ខែ អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនូវអត្រាប្តូរប្រាក់ផ្លូវការសម្រាប់គណនាពន្ធលើប្រាក់បៀវត្ស ។
១០- រៀងរាល់ខែ និយោជកត្រូវកាត់ទុកប្រាក់ពន្ធនៅពេលបើកប្រាក់បៀវត្ស (សាច់ប្រាក់ ឬវត្ថុ) ជូននិយោជិតដោយភ្ជាប់ជាមួយតារាងលម្អិតអំពីពន្ធលើប្រាក់បៀវត្ស (ប្រតិវេទន៍ពន្ធ) និងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី១៥ នៃខែបន្ទាប់។ ប្រតិវេទន៍ពន្ធត្រូវធ្វើលើទម្រង់លិខិតប្រកាស ពបវ-០១។ ការបង់ពន្ធត្រូវធ្វើឡើងនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ សាខាពន្ធដារខណ្ឌនៃរាជធានីភ្នំពេញ និងសាខាពន្ធដារខេត្ត ដែលក្រុមហ៊ុនបានចុះបញ្ជី ។