Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១- តើបញ្ញើប្រៃសណីយ៍ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២- តើបញ្ញើសំបុត្រប្រៃសណីយ៍រួមមានអ្វីខ្លះ ?

៣- ដូចម្តេចដែលហៅថាសំបុត្រ ?

៤- ដូចម្តេចដែលហៅថាប្រៃសណីយ៍ប័ត្រ ?

៥- ដូចម្តេចដែលហៅថាកលិកប័ត្រ ?

ចម្លើយ

១- បញ្ញើប្រៃសណីយ៍ត្រូវបានបែងចែកជាពីរប្រភេទគឺ ៖

  • បញ្ញើសំបុត្រប្រៃសណីយ៍
  • បញ្ញើប្រៃសណីយ៍ ។

២- បញ្ញើសំបុត្រប្រៃសណីយ៍រួមមានដូចជា ៖

  • សំបុត្រ
  • ប្រៃសណីយ៍ប័ត្រ
  • កលិកប័ត្រ
  • កញ្ចប់តូច
  • សម្ភារៈសិក្សាសម្រាប់មនុស្សខ្វាក់ ។

៣- ដែលហៅថាសំបុត្រ គឺជាលិខិត ឬកញ្ចប់លិខិតដែលមានលក្ខណៈជាទំនាក់ទំនងព័ត៌មានរបស់បុគ្គល និងត្រូវបានបិទជិត ។

៤- ដែលហៅថាប្រៃសណីយ៍ប័ត្រ គឺជាប្រភេទប័ណ្ណធ្វើអំពីក្រដាសរឹង មានទំហំជាកំណត់និងមានកន្លែងសរសេរព័ត៌មាននៅខាងខ្នង សម្រាប់ប្រើប្រាស់ក្នុងការបញ្ជូនព័ត៌មានខ្លី ដោយពុំត្រូវបានប្រើស្រោមសំបុត្រ ។

៥- ដែលហៅថាកលិកប័ត្រ គឺជាបណ្តាសារព័ត៌មាន ទស្សនាវដ្តី ឯកសារបោះពុម្ព និងគ្មានលក្ខណៈជាទំនាក់ទំនងបុគ្គល ដោយគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មាននិងផ្ញើជាចំហ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login