Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- តើទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលខេត្តរួមមានអ្វីខ្លះ ?

១៧- តើទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងស្រុករួមមានអ្វីខ្លះ ?

១៨- តើទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀតរួមមានអ្វីខ្លះ ?

១៩- តើទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយវិស័យឯកជន និងសង្គមស៊ីវិលនានាដែលកំពុងប្រតិបត្តិការនៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួនរួមមានអ្វីខ្លះ ?

២០- តើមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបងត្រូវបានកំណត់ដូចម្តេច ?

ចម្លើយ

១៦- ទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលខេត្តរួមមាន ៖

  • រដ្ឋបាលខេត្តមានតួនាទីត្រួតពិនិត្យនីត្យានុកូលភាពរាល់ដីកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលស្រុក តាមការធ្វើប្រតិភូកម្មអំណាចពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន
  • រដ្ឋបាលខេត្តមានតួនាទីផ្តល់អនុលោមភាពទៅលើកិច្ចការជាក់លាក់មួយចំនួនរបស់រដ្ឋបាលសស្រុកតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
  • រដ្ឋបាលខេត្តមានតួនាទីផ្តល់ការគាំទ្របច្ចេកទេស ការធ្វើអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលស្រុក តាមការស្នើសុំរបស់រដ្ឋបាល និងតាមការចាំបាច់
  • រដ្ឋបាលខេត្តមានតួនាទីតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងធ្វើអធិការកិច្ចលើការអនុវត្តមុខងាររបស់រដ្ឋបាលស្រុកតាមការធ្វើប្រតិភូកម្មអំណាចពីរាជរដ្ឋភិបាល និងក្រសួង ស្ថាប័ន
  • គណៈអភិបាលខេត្តត្រូវធ្វើការដឹកនាំ ណែនាំ សម្របសម្រួលដល់គណៈអភិបាលស្រុក ដើម្បីធានារក្សាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ ការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ស្រុកនីមួយៗ
  • រដ្ឋបាលខេត្តអាចពិគ្រោះយោបល់ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការចាំបាច់មួយចំនួនជាមួយរដ្ឋបាលស្រុក ដើម្បីធានាលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន
  • រដ្ឋបាលស្រុកមានតួនាទីធ្វើរបាយការណ៍ជាទៀងទាត់ជូនរដ្ឋបាលខេត្ត ដើម្បីបូកសរុបនិងរាយការណ៍ជូនក្រសួង ស្ថាប័ន តាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
  • កិច្ចការទំនាក់ទំនងផ្សេងៗទៀតតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងតាមតម្រូវការចាំបាច់ ។

១៧- ទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលឃុំ សង្កាត់ក្នុងស្រុករួមមាន ៖

  • រដ្ឋបាលស្រុកមានតួនាទីត្រួតពិនិត្យនីត្យានូលភាពរាល់ដីកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលឃុំ សង្កាត់ តាមការធ្វើប្រតិភូកម្មអំណាចពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន
  • រដ្ឋបាលស្រុកមានតួនាទីផ្តល់ការគាំទ្របច្ចេកទេស ការណែនាំ ការធ្វើអន្តរាគមន៍ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់តាមការស្នើសុំរបស់រដ្ឋបាលឃុំ សង្កាត់ និងតាមការចាំបាច់
  • រដ្ឋបាលស្រុកមានតួនាទីតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងធ្វើអធិការកិច្ចលើការអនុវត្តមុខងាររបស់រដ្ឋបាលឃុំ សង្កាត់តាមការធ្វើប្រតិភូកម្មអំណាចពីរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន
  • រដ្ឋបាលឃុំ សង្កាត់មានតួនាទីធ្វើរបាយការណ៍ជាទៀងទាត់ជូនរដ្ឋបាលស្រុក តាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
  • រដ្ឋបាលស្រុកអាចពិគ្រោះយោបល់ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការចាំបាច់មួយចំនួនជាមួយរដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន
  • គណៈអភិបាលស្រុកត្រូវធ្វើការដឹកនាំ និងណែនាំដល់ចៅសង្កាត់ និងមេឃុំក្នុងស្រុក ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
  • កិច្ចការទំនាក់ទំនងផ្សេងៗទៀតតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងតាមតម្រូវការចាំបាច់ ។

១៨- ទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀតរួមមាន ៖

  • រដ្ឋបាលស្រុកអាចធ្វើការសម្របសម្រួល ការពិគ្រោះយោបល់ និងកិច្ចសហការរួមគ្នាជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀតក្នុងការអនុវត្តមុខងារ គម្រោង កម្មវិធីនានា​ និងការដោះស្រាយតម្រូវការ និងបញ្ហាប្រឈមនានាដែលមានការពាក់ព័ន្ធគ្នាតាមរយៈការរៀបចំយន្តការគ្រប់គ្រងរួមគ្នា ឬការដាក់ចេញនូវដីកា ឬសេចក្តីសម្រេចរួមគ្នា
  • រដ្ឋបាលស្រុកអាចធ្វើទំនាក់ទំនងការងារជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀតក្នុងការចែករំលែកពីគ្នាទៅវិញទៅមកនូវព័ត៌មាន ចំណេះដឹង ជំនាញ និងមេរៀនបទពិសោធន៍នានា
  • កិច្ចទំនាក់ទំនងផ្សេងៗទៀតតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងតាមតម្រូវការចាំបាច់ ។

១៩- ទំនាក់ទំនងការងាររវាងរដ្ឋបាលស្រុកជាមួយវិស័យឯកជន និងសង្គមស៊ីវិលនានាដែលកំពុងប្រតិបត្តិការនៅក្នុងដែលសមត្ថកិច្ចរបស់ខ្លួនរួមមាន ៖

  • រដ្ឋបាលស្រុកអាចធ្វើការសម្របសម្រួល និងផ្តល់ការលើកទឹកចិត្តដល់វិស័យឯកជន និងសង្គមស៊ីវិលនានាក្នុងការចូលរួមរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំ(០៥)ឆ្នាំ កម្មវិធីវិនិយោគបី(០៣)ឆ្នាំរំកិល ផែនការ គម្រោង ឬកម្មវិធីនានារបស់រដ្ឋបាលស្រុក
  • រដ្ឋបាលស្រុកអាចសម្របសម្រួលក្នុងការបង្កើតឡើងនូវភាពជាដៃគូជាមួយវិស័យឯកជន និងសង្គមស៊ីវិល ដើម្បីរួមគ្នាលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ
  • រដ្ឋបាលស្រុកអាចផ្តល់ការគាំទ្រដល់វិស័យឯកជន និងសង្គមស៊ីវិលនានាក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានទៅតាមលទ្ធភាពធនធានរបស់រដ្ឋបាលស្រុក
  • រដ្ឋបាលស្រុកផ្តល់ការលើកទឹកចិត្តដល់វិស័យឯកជន និងសង្គមស៊ីវិលនានាក្នុងការផ្តួចផ្តើមលើកឡើងនូវតម្រូវការ និងសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីឲ្យរដ្ឋបាលស្រុកដាក់ចេញនូវដីកា ឬសេចក្តីសម្រេច ឬផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយ
  • រដ្ឋបាលស្រុកត្រូវរៀបចំកិច្ចប្រជុំជាទៀងទាត់ជាមួយវិស័យឯកជន និងសង្គមស៊ីវិលនានា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមនានា ។

២០- មុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបងត្រូវបានកំណត់ដូចខាងក្រោម ៖

  • ការគ្រប់គ្រងការអប់រំកុមារតូច ការគ្រប់គ្រងការអប់រំបឋមសិក្សា​ និងការគ្រប់គ្រងការអប់រំក្រៅប្រព័ន្ធត្រូវបានផ្ទេរតាមរយៈការប្រគល់ទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបង
  • ការគ្រប់គ្រងការអប់រំមធ្យមសិក្សា ការអភិវឌ្ឍយុវជន និងការងារអប់រំកាយនិងកីឡាត្រូវផ្ទេរតាមរយៈការធ្វើប្រតិភូកម្មទៅឲ្យរដ្ឋបាលស្រុកនានានៃខេត្តបាត់ដំបង ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login