Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើយានយន្តុបករណ៍សំដៅដល់អ្វី ?

១២- តើយានយន្តកសិកម្មកែច្នៃសំដៅដល់អ្វី ?

១៣- តើយានជំនិះក្រោមរបបគយនាំចូលបណ្តោះអាសន្នសំដៅដល់អ្វី ?

១៤- តើយានជំនិះត្រូវបានចែកចេញជាប៉ុន្មានក្រុម ?

១៥- តើម្ចាស់គ្រប់គ្រងនិងម្ចាស់កម្មសិទ្ធិយានជំនិះត្រូវបានចែកចេញជាប៉ុន្មានក្រុម ?

ចម្លើយ

១១- យានយន្តុបករណ៍ សំដៅដល់យានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែម គ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសាង់ផ្លូវ ស្ពានជាអាទិ៍ ។

១២- យានយន្តកសិកម្មកែច្នៃ សំដៅដល់យានយន្តឧបករណ៍កែច្នៃសម្រាប់បម្រើការងារកសិកម្ម ដូចជាយានយន្តច្រូតស្រូវ យានយន្តបោកបែនស្រូវ និងយានយន្តកិនស្រូវជាអាទិ៍ ។

១៣- យានជំនិះក្រោមរបបគយនាំចូលបណ្តោះអាសន្ន សំដៅដល់យានដែលត្រូវបានអនុញ្ញាតឲ្យនាំចូលនិងប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងរយៈពេលកំណត់តាមបទប្បញ្ញត្តិជាធរមាន ។

១៤- យានជំនិះត្រូវបានចែកចេញជា៦ក្រុមគឺ ៖

  • ក្រុមទី១ ៖ ទោចក្រយានយន្ត ត្រីចក្រយានយន្ត ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក និងម៉ូតូកង់បួន
  • ក្រុមទី២ ៖ រថយន្តគ្រួសារ និងរថយន្តធុនស្រាល
  • ក្រុមទី៣ ៖ រថយន្តធុនធ្ងន់ និងក្បាលរថយន្តសណ្តោង
  • ក្រុមទី៤ ៖ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក
  • ក្រុមទី៥ ៖ យានយន្តុបករណ៍
  • ក្រុមទី៦ ៖ ត្រាក់ទ័រ និងយានយន្តកសិកម្មកែច្នៃ ។

១៥- ម្ចាស់គ្រប់គ្រងនិងម្ចាស់កម្មសិទ្ធិយានជំនិះត្រូវបានចែកចេញជា៩ក្រុមគឺ ៖

  • ក្រុមទី១ ៖ ព្រះបរមរាជវាំង
  • ក្រុមទី២ ៖ ស្ថាប័នកំពូល
  • ក្រុមទី៣ ៖ ក្រសួង ស្ថាប័នរដ្ឋ
  • ក្រុមទី៤ ៖ កងយោធពលខេមរភូមិន្ទ
  • ក្រុមទី៥ ៖ កងកម្លាំងនគរបាលជាតិ
  • ក្រុមទី៦ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • ក្រុមទី៧ ៖ ស្ថានទូត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលបរទេស និងអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា
  • ក្រុមទី៨ ៖ ម្ចាស់កម្មសិទ្ធិយានជំនិះជារូបវន្តបុគ្គល នីតិបុគ្គល ឬសហកម្មសិទ្ធិយានជំនិះ
  • ក្រុមទី៩ ៖ រូបវន្តបុគ្គល ឬនីតិបុគ្គល តាមរបបព្យួរពន្ធ ឬក្រោមរបបគយនាំចូលបណ្តោះអាសន្ន ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login