ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៦- តើអក្សរដើមសំដៅដល់អ្វី ?
៧- តើលំដាប់អក្សរសំដៅដល់អ្វី ?
៨- តើលេខចុះបញ្ជីសំដៅដល់អ្វី ?
៩- តើយានជំនិះឬយានសំដៅដល់អ្វី ?
១០- តើរថយន្តគ្រួសារសំដៅដល់អ្វី ?
ចម្លើយ
៦- អក្សរដើម សំដៅដល់ឈ្មោះដែលបញ្ជាក់ថាម្ចាស់កម្មសិទ្ធិយានជំនិះមានអាសយដ្ឋានអចិន្ត្រៃយ៍នៅរាជធានី ខេត្តណាមួយ ឬជាកម្មសិទ្ធិរបស់ក្រសួង ស្ថាប័ន អង្គទូត និងអង្គការនានា ។ ចំពោះផ្លាកលេខពិសេសផ្ទាល់ខ្លួន អក្សរដើម “កម្ពុជា” ។
៧- លំដាប់អក្សរ សំដៅដល់លំដាប់អក្សរឡាតាំងនៃលេខចុះបញ្ជី រួមមាន ៖ លំដាប់អក្សរ “A” រហូតដល់ “Z” និងលំដាប់អក្សរ “AA” រហូតដល់ “ZZ” ។
៨- លេខចុះបញ្ជីសំដៅដល់ ៖
៩- យានជំនិះឬយាន សំដៅដល់យានសម្រាប់ដឹកមនុស្ស ឬទំនិញនៅលើផ្លូវ ឬសម្រាប់សណ្តោង ឬត្រូវគេសណ្តោងទោះមាន ឬគ្មានម៉ាស៊ីន ។
១០- រថយន្តគ្រួសារ សំដៅដល់រថយន្តដែលមានផ្ទុកមនុស្សមិនលើសពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ ។ រថយន្តប្រភេទនេះអាចត្រូវបានប្រើប្រាស់ជាលក្ខណៈគ្រួសារ ។
សំណួរ-ចម្លើយ អនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ (ភាគ៣)
សំណួរ
១១- តើយានយន្តុបករណ៍សំដៅដល់អ្វី ?
១២- តើយានយន្តកសិកម្មកែច្នៃសំដៅដល់អ្វី ?
១៣- តើយានជំនិះក្រោមរបបគយនាំចូលបណ្តោះអាសន្នសំដៅដល់អ្វី ?
១៤- តើយានជំនិះត្រូវបានចែកចេញជាប៉ុន្មានក្រុម ?
១៥- តើម្ចាស់គ្រប់គ្រងនិងម្ចាស់កម្មសិទ្ធិយានជំនិះត្រូវបានចែកចេញជាប៉ុន្មានក្រុម ?
ចម្លើយ
១១- យានយន្តុបករណ៍ សំដៅដល់យានយន្តពិសេសដែលមានឧបករណ៍គ្រឿងចក្របំពាក់បន្ថែម គ្មានផ្ទុកមនុស្ស ឬគ្មានផ្ទុកទំនិញនៅក្រៅកាប៊ីន ដូចជារថយន្តលាយស៊ីម៉ង់ត៍ ឬរថយន្តសម្រាប់បម្រើការងារសាងសាង់ផ្លូវ ស្ពានជាអាទិ៍ ។
១២- យានយន្តកសិកម្មកែច្នៃ សំដៅដល់យានយន្តឧបករណ៍កែច្នៃសម្រាប់បម្រើការងារកសិកម្ម ដូចជាយានយន្តច្រូតស្រូវ យានយន្តបោកបែនស្រូវ និងយានយន្តកិនស្រូវជាអាទិ៍ ។
១៣- យានជំនិះក្រោមរបបគយនាំចូលបណ្តោះអាសន្ន សំដៅដល់យានដែលត្រូវបានអនុញ្ញាតឲ្យនាំចូលនិងប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងរយៈពេលកំណត់តាមបទប្បញ្ញត្តិជាធរមាន ។
១៤- យានជំនិះត្រូវបានចែកចេញជា៦ក្រុមគឺ ៖
១៥- ម្ចាស់គ្រប់គ្រងនិងម្ចាស់កម្មសិទ្ធិយានជំនិះត្រូវបានចែកចេញជា៩ក្រុមគឺ ៖